គុយវ៉ែត៖ ដោយសារតែម្ចាស់ផ្ទះ កើតការសង្ស័យទៅលើអ្នកបម្រើរបស់ខ្លួន ក៏សម្រេចចិត្តដាក់បង្កប់កាមេរ៉ា លទ្ធចុងក្រោយឃើញពិត ទើបហួសចិត្ត។

វីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពរបស់នារីពីរនាក់ ដែលគេស្គាល់ថាជាអ្នកបម្រើ បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលជាខ្លាំងពេញអីុនធឺណែត ក្រោយពីរូបគេបានប្រព្រឹត្តទង្វើមិនគួរគប្បី។

បើតាមប្រភព បានឲ្យដឹងថា គ្រួសារមួយបានកើតការសង្ស័យទៅលើអ្នកបម្រើស្រី នៅក្នុងផ្ទះរបស់ខ្លួន ដែលតែងតែធ្វើអ្វីមួយហាក់បីដូចជា គ្មានហេតុផលច្បាស់លាស់ ទើបម្ចាស់ផ្ទះបាន សម្រេចចិត្តដាក់បង្កប់កាមេរ៉ាក្នុងផ្ទះបាយ ដើម្បីចង់ដឹងពីសកម្មភាពរបស់ពួកគេតែម្តង។

យ៉ាងណាមិញបើតាមរយៈខ្សែវីដេអូឃ្លីប ដែលត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាព ដាក់ដើម្បីថតនូវរាល់សកម្មភាពប្រចាំថ្ងៃ របស់អ្នកបម្រើស្រីទាំងពីរនាក់នោះវិញ បានបង្ហាញឲ្យឃើញថា ខណៈពេលដែលអ្នកបម្រើស្រីម្នាក់ កំពុងតែរៀបចំធ្វើភេសជ្ជៈ និងបានដើរចេញពីទីនោះតែមួយភ្លែតសោះ ស្រាប់តែអ្នកបម្រើស្រីម្នាក់ទៀត បានយកកែវមួយមក រួចនោមដាក់កែវ យកទឹកនោមទៅចាក់ចូលក្នុងភេសជ្ជៈនោះតែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់ផ្ទះបានរក្សាការសម្ងាត់ ដោយមិនបញ្ចេញអត្តសញ្ញាណឡើយ ដោយគ្រាន់តែផ្ញើសារក្រើនរំលឹក ដល់ប្រជាជនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ទៅលើអ្នកបម្រើរបស់ខ្លួនតែប៉ុណ្ណោះ៕

ទស្សនាវីដេអូខាងក្រោម៖

រូបភាព៖ ដែលអ្នកបម្រើស្រីម្នាក់កំពុងតែឆុងភេសជ្ជៈ
រូបភាព៖ ដែលអ្នកបម្រើស្រីម្នាក់កំពុងតែយកទឹកនោមចាក់ចូលក្នុងភេសជ្ជៈ

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនឹងករណីយខាងលើផងដែរ នារីម្នាក់កើតមានការសង្ស័យ ទើបសម្រចចិត្ត ដាក់កាមេរ៉ាបង្កប់ ដើម្បីតាមដានសកម្មភាព អ្នកមើលថែទាំម្តាយចាស់ជរារបស់នាង ក្រោយមកទើបឃើញរឿង គួរឲ្យហួសចិត្តតែម្តង។

នាង Miriam Marino ចាប់ផ្តើមមានការសង្ស័យ ទៅលើនារីម្នាក់ជាអ្នកមើលថែទាំ ម្តាយចាស់ជរារបស់នាង ក្រោយពីមានការបង្ហើបប្រាប់ ដោយរអ្នកជិតខាងរបស់នាង។ ក្រោយមកនាងក៏បាន លួចបង្កប់កាម៉េរ៉ាតាមដាន សកម្មភាពរបស់នារីម្នាក់នោះ និងបានដឹងពីទង្វើរ ដ៏សាហាវទៅលើម្តាយនាងតែម្តង។

ហេតុការណ៍ខាងលើ បានកើតឡើងនៅផ្ទះស្ត្រីរងគ្រោះជាម្តាយ នាង Miriam ក្នុងតំបន់ Buenos Aires។ ម្តាយជរាអាយុ៩៤ឆ្នាំរបស់នាង ត្រូវបាននារីដែលជាអ្នកមើលថែទាំ អស់រយៈពេល៣ឆ្នាំមកហើយនោះ ចាប់បោចសក់ វាយទាត់ធាក់ និងជេរប្រមាថយ៉ាងចាស់ដៃទៀតផង។ បច្ចុប្បន្ននេះនារីចិត្តខ្មៅ ជាអ្នកមើលថែទាំស្រ្តីរងគ្រោះ ត្រូវបានកូនស្រីរបស់គាត់ បញ្ឈប់ពីការងារភ្លាមៗ និងកំពុងស្ថិតក្រោមការសុើបអង្កេត ពីសំណាក់ប៉ូលិសផងដែរ៕

តោះ! ចង់ដឹងហេតុការណ៍យ៉ាងណានោះ? សូមទស្សនាវីដេអូដូចខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]