ថៃ៖ កាលពីពេលថ្មីនេះ វីដេអូឃ្លីបមួយក្រោយពីត្រូវបានបង្ហោះចូលទៅក្នុង បណ្តាញទំនាក់ទំនងសង្គមរួចមក កំពុងតែមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង។

វីដេអូឃ្លីបមួយ បង្ហាញពីឧបករណ៍ម៉ាស៊ីនស្វ័យប្រវត្តិមួយប្រភេទ ដែលប្រើសម្រាប់ដុសលាងសម្អាតសត្វឆ្កែ ល្អសម្រាប់ម្ចាស់សត្វឆ្កែជាច្រើន ដែលតែងតែមានការត្អូញត្អែរ និងធុញទ្រាន់រាល់ពេលងូតទឹកដុសសម្អាតឲ្យសត្វឆ្កែជាទីស្រលាញ់របស់ពួកគេម្តងៗ។ ដើម្បីដោះស្រាយបញ្ហាលំបាក និងភាពធុញទ្រាន់ទាំងអស់នោះ កាលពីពេលថ្មីៗនេះ និស្សិតនៅក្នុងខេត្ត ឈៀងម៉ៃ ប្រទេសថៃ បានបញ្ចេញស្នាដៃរបស់ពួកគេ ដោយច្នៃប្រឌិតបង្កើតម៉ាស៊ីនដុសលាងសម្អាតសត្វឆ្កែ ដោយស្វ័យប្រវត្តិមួយប្រភេទ ដើម្បីជំនួសដោយការប្រើដៃ។

បើតាមប្រភពបានឲ្យដឹងថា នៅក្នុងធុងម៉ាស៊ីននោះ មានដាក់បំពង់ទុយយោនៅអមសងខាង សម្រាប់បាញ់ទឹកផង និងសម្រាប់បាញ់ទឹកសាប៊ូផង ហើយនៅមានបំពាក់ជក់ ឬច្រាស ដោយស្វ័យប្រវត្តិនៅផ្នែកកណ្តាល សម្រាប់ដុសសម្អាតរោមឆ្កែផងដែរ។ ដោយឡែកក្បាលរបស់ឆ្កែវិញ គឺនៅផ្នែកខាងក្រៅធុង ដែលអនុញ្ញាតិឲ្យអ្នកអាចប្រើដៃដុសលាងវាបន្ថែមបាន។

នៅក្នុងវីដេអូឃ្លីបនោះដែរ គេមើលឃើញថាកូនឆ្កែមួយក្បាលនោះ ហាក់បីដូចជាមានអារម្មណ៍ថាស្រួលខ្លួនវាអីចឹង ដែលត្រូវបានស្រ្តីម្នាក់ បានប្រើដៃម៉ាស្សាដុសលាងក្បាលរបស់វា ខណៈដែលទឹកកំពុងបាញ់។

គួរបញ្ជាក់ដែរថា មកទល់ពេលនេះ មិនទាន់ឃើញមាននរណម្នាក់ បានជ្រាបច្បាស់ពីគុណសម្បត្តិ របស់ម៉ាស៊ីនលាងសម្អាតដោយស្វ័យប្រវត្តិនោះនៅឡើយទេ។ 

ប្រភព៖Bangkok.Coconuts

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីយខាងលើនេះដែរ ដោយឡែកសម្រាប់ កម្ពុជាយើងវិញ កាលពីពេលថ្មីៗ កន្លងទៅនេះ នៅលើទំព័រហ្វេសប៊ុក ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថារថយន្តបោស និងលាងផ្លូវ មួយគ្រឿងត្រូវបានដឹកជញ្ជូន មកដល់ក្រុងភ្នំពេញហើយ ដើម្បីសម្អាតធូលី-ដី និងកាន់តែលើកសម្រស់ទីក្រុងភ្នំពេញយើងបន្ថែមទៀតផងដែរ។ 

ជាការពិតណាស់ រថយន្តបោសសំរាម និងលាងផ្លូវ គឺមានច្រើនជំនាន់ ម៉ូដែល និងទំហំ ប៉ុន្តែគោលបំណង និងអត្ថប្រយោជន៍របស់វា ហាក់មិនសូវប្រាសចាកពីគ្នា ប៉ុន្មាននោះទេ។

សូមចុច Link ខាងក្រោមដើម្បីចូលអានបន្ត៖ ស្គាល់រថយន្ត បោសសម្អាតផ្លូវ ដែលសាលាក្រុងភ្នំពេញ ដាក់ឲ្យប្រើប្រាស់ឫនៅ? 

ទស្សនាវីដេអូ តំណាង៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]