ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាសម្តែងស្រីដែលនិយម បង្អួតសាច់ដើមទ្រូង និងត្រូវបានមហាជនស្គាល់ច្រើន តាមរយៈការស្លៀកពាក់បែបស៊ិចស៊ីខ្លាំងនោះ គឺកញ្ញា ដេននី ក្វាន់ បានបង្ហាញអំពីស្ថានភាពជំងឺ របស់ខ្លួននៅលើបណ្តាញសង្គម ហ្វេសប៊ុក ដែលបង្កឲ្យមានការ ភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង។

បើតាមការលើកឡើង នៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ របស់កញ្ញា ដេននី ក្វាន់ បានបង្ហាញថា នាងកំពុងមានស្ថានភាពសុខភាព មិនល្អនោះឡើយ រហូតដល់ថ្នាក់ធ្វើឲ្យកញ្ញា ត្រូវបានគេបញ្ជូនទៅ ព្យាបាលនៅឯមន្ទីរពេទ្យ កាលពីម្សិលមិញនេះ ដោយក្នុងនោះកញ្ញា បានសរសេររៀបរាប់ នៅក្នុងទំព័រហ្វេសប៊ុកថា “មិនចង់ឈឺទេ.... ខ្ញុំទៅញ៉ាំអីពេលល្ងាចសុខៗ ស្រាប់តែមានអារម្មណ៍ហត់ហើយដកដង្ហើមមិនចេញ... នេះហើយជីវិតឈឺជាគឺមើលមិនឃើញនោះទេ ហើយក៏ជៀសមិនរួចនោះដែរ..!”។

យ៉ាងណាមិញ ប៉ុន្មានម៉ោងមុននេះ ដេននី ក៏បានបង្ហោះសារមួយទៀត នៅលើទំព័រហ្វេសប៊ុក ដោយបានបញ្ជាក់ថា “អរគុណមិត្តៗដែលបារម្ភពីខ្ញុំ ពេលនេះនាងខ្ញុំបានធូរខ្លះហើយ គ្រាន់តែត្រូវសម្រាកនៅមន្ទីរពេទ្យ បន្តទៀតដើម្បីតាមដាន ជំងឺរបស់ខ្ញុំ...!” ដោយនេះអាចបញ្ជាក់បានថា ស្ថានភាពសុខភាព របស់នាងហាក់ធូរស្រាល និងល្អឡើងវិញហើយ ក្រោយពីទទួលការព្យាបាល។

ជាមួយគ្នានេះដែរ ដេននី ក៏មិនបានបញ្ជាក់ថា តើនាងមានជំងឺអ្វីឲ្យពិតប្រាកដ ទើបឈានដល់ថ្នាក់ ចូលសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ បែបនេះ។ ក្នុងនោះដែរ គេក៏សង្កេតឃើញ មានមនុស្សជាច្រើន បានចូលទៅធ្វើការបញ្ចេញមតិ ក្នុងន័យផ្តល់កម្លាំងចិត្ត និងបង្ហាញការព្រួយបារម្ភ ជាដើម៕

ទិដ្ឋភាពទូទៅដែល ដេននី ក្វាន់ សម្រាកព្យាបាលនៅឯមន្ទីរពេទ្យ៖ 

ប្រភព៖ ហ្វេសប៊ុក

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា ប្រហែលជាមិនយូរប៉ុន្មាននោះទេ បើទោះបីជាពិធីបុណ្យសពបូជាអតីតតារាសម្តែង​ និងចម្រៀងប្រចាំផលិតកម្ម ក្លាសសិក លោករាជ បូរី បានបញ្ចប់ទៅក៏ដោយ តែបន្សល់នូវភាពចម្រូងចម្រាស់ រវាងអ្នក សិល្បៈដូចគ្នា ព្រោះតែពិធីបុណ្យសព របស់លោក មិនសូវមានវត្តមាន អ្នកសិល្បៈទៅចូលរួម ទើបធ្វើឲ្យអ្នកសិល្បៈមួយចំនួន តូចបញ្ចេញប្រតិកម្ម ដែលធ្វើឲ្យផ្ទុះកំហឹងដាក់គ្នា ទៅវិញទៅមក ។

នៅពេលថ្មីៗនេះ តារាសម្តែងដែលនិយម បង្អួតសាច់ដើមទ្រូង កញ្ញា ដេននី ក្វាន់ បានបញ្ចេញយោបល់ វាយប្រហារទៅលើ អ្នកសិល្បៈមួយចំនួន ដែលមិនបាននាំគ្នា មកបុណ្យសពអ្នកសិល្បៈដូចគ្នា ដោយម្នាក់ៗចាត់ទុកថា ជារឿងមិនសំខាន់រហូត ដល់នាងបានសរសេរសារ យ៉ាងវែងអន្លាយ ដោយយកតារាថៃ មកប្រៀបធៀបថា

«សូមចូលរួមរំលែកទុកផង... សូមទោសខ្ញុំចង់និយាយរឿងមួយ គឺខ្ញុំឆ្ងល់ណាស់ មិចស្រុកខ្មែរយើង មិនសូវគាំទ្រសិល្បះគ្នាឯងចឹង ពេលតារាថៃ ស្លាប់ម្នាក់ៗដាក់រូប កាន់ទុក្ខនឹងShareស្ទើរពេញ ប្រទេសតែដល់ពេល តារាប្រចាំប្រទេសស្លាប់វិញបែរជាគ្មាន អ្នកអើពើរឬខ្វល់ខ្វាយបន្តិចសោះ សូម្បីតែទៅ ចូលរួមរំលែកទុក្ខ ក៏មិនទៅដែរ ខ្ញុំខ្មាស់គេជំនួស ព្រោះអត់មានឃើញថៃណាមក ចូលរួមរំលែកទុក្ខរឺ Shareដូចដែលខ្មែរ យើងបានធ្វើផង...ហើយម្នាក់ៗតែងតែនិយាយថា ខ្ញុំខែ្មរស្រលាញ់ខ្មែរ បុ៉ន្តែមិនដែលធ្វើបានដូចសំដីទេ និយាយត្រង់ចុះខ្ញុំ ស្រលាញ់នឹងគាំទ្រសិល្បៈខ្មែរណាស់ គឺមិនថាតារាសម្តែងរឺចម្រៀង....ខ្មែរអើយល្មមភ្ញាក់ ខ្លួនហើយកុំងប់ងល់នឹងតារា ស្រុកគេពេក ខ្ញុំនិយាយនេះ មិនមែនហាមមិនអោយ គាំទ្រសិល្បៈស្រុកគេទេតែ គ្រាន់តែចង់ដាស់តឿនអ្នកងប់ងល់ មួយចំនួនតែបុ៉ណ្ណោះព្រោះថៃវាមិនដែលមក ខ្វល់ខ្វាយនឹងខ្មែរយើងទេ..!» ។

បន្ទាប់ពីមានការ សរសេររិះគន់ អ្នកសិល្បៈរបស់ កញ្ញា ដេននី ក្វាន់ បែបនេះបានធ្វើ ឲ្យតារាបង្ហាញម៉ូដនាង សូដា នីតា ចូលមក Comment តបតទៅវិញបែបផ្ទុះ កំហឹងថា «គំនិតខុសទាំងស្រុង ម្នាក់ៗ គេជាប់នៅស្រុក ហើយគៀក នឹងចូលឆ្នាំទៀត យើងខ្ញុំបាននិយាយគ្នាហើយ នឹងទៅចូលរួមបុណ្យ៧ថ្ងៃ សូមកុំគិតច្រើនពេក គិតត្រូវមិនអីទេ នេះគិតខុសស្រឡះ យើងខ្ញុំក៏មានបេះដូងដែរ» ។

នេះជាលើកទីមួយហើយ ដែលតារាសម្តែងចំណូលថ្មី នាង ដេននី ក្វាន់ និងតារាបង្ហាញម៉ូដជើងចាស់ កញ្ញា សូដានីតា ផ្ទុះជម្លោះពាក្យសម្តីជាមួយគ្នា តបតទៅវិញទៅមក ដោយមិន សំចៃដៃបែបនេះ ។ ប៉ុន្តែចង់ដឹងថា នៅក្នុងពិធីបុណ្យសព៧ថ្ងៃ របស់លោក រាជ បូរី រួមជាមួយអ្នកសិល្បៈម្នាក់ទៀត អ្នកនាង ហួត សារ៉ាវឌី មានវត្តមានតារា ចូលរួមច្រើនកុះករ ឫយ៉ាងណា មានតែរង់ចាំអ៊ុតមើល ទាំងអស់គ្នា៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]