ចិន៖ កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបមួយខ្សែ បាននិងកំពុងតែ ល្បីល្បាញយ៉ាងខ្លាំង នៅលើបណ្តាញអ៊ីនធឺណែត របស់ប្រទេសចិន ដោយបង្ហាញឲ្យឃើញ បុរសជាប្តី ចាប់វាយប្រពន្ធ យ៉ាងព្រៃផ្សៃ នៅចំពោះមុខកូនស្រី របស់ពួកគេ ដែលកំពុងតែ ឈរស្រែកយំ នៅតាមដងផ្លូវសាធារណៈមួយ ក្នុងទីក្រុង Chengdu ប្រទេសចិន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាប្តី ដែលហ៊ានលើកដៃ វាយប្រពន្ធ គ្មានត្រាប្រណី រូបនោះ បានជឿជាក់ថា ប្រពន្ធរបស់គាត់ កំពុងលួចក្បត់ចិត្តគាត់ ទើបបណ្តាលឲ្យផ្ទុះកំហឹង ចាប់វាយប្រពន្ធ នៅតាមដងផ្លូវតែម្តង ខណៈអ្នកដំណើរ នៅក្បែរកន្លែងកើតហេតុ ព្យាយាមចូលឃាត់ដែរ ប៉ុន្តែមិនអាចបញ្ឈប់កំហឹង របស់បុរសរូបនោះ បានឡើយ។

រូបភាព៖ បុរសជាប្តីកំពុងវាយប្រពន្ធ

យ៉ាងណាមិញ បុរសគ្មានចិត្តធម៌មេត្តារូបនោះ បានក្លាយជា មុខសញ្ញា ក៏ដូចជាសត្រូវ លេខ១ របស់អ្នកនិយម ប្រើប្រាស់បណ្តាញសង្គម ក្នុងប្រទេសចិន ដោយមានអ្នកប្រើប្រាស់ រាប់ពាន់នាក់ បញ្ចេញមតិរិះគន់ ចំពោះទង្វើរបស់គាត់។

ខាងក្រោមនេះ គឺជាមតិខ្លះៗ ពីអ្នកនិយមប្រើប្រាស់ បណ្តាញសង្គម Weibo៖

«នៅចំពោះមុខ កូនរបស់គាត់ បុរសរូបនេះ គឺជាបិសាច»។

«ខ្ញុំសប្បាយចិត្ត ដែលនៅមានមនុស្សជាច្រើន ចូលជួយ ស្រ្តីរងគ្រោះ។ ខ្ញុំពិតជាកោតសរសើរ ចំពោះប្រជាជន ដែលរស់នៅក្នុងទីក្រុង Chengdu ណាស់»។

«ខ្ញុំមិននិយាយទេថា បុរសដែលកំពុងវាយប្រពន្ធម្នាក់នេះ គឺជាសម្រាម។ ខ្ញុំនិយាយថា បុរសទាំងអស់ ដែលហ៊ានលើកដៃ វាយប្រពន្ធ គឺសុទ្ធតែជាសម្រាម»៕

សូមទស្សនាទិដ្ឋភាព នៅពេលកើតហេតុ ទាំងអស់គ្នា៖

ប្រភព៖ ប្រភព

កំណត់ហេតុខ្មែរឡូត៖

មួយករណីទៀត គឺមានបុរស​ម្នាក់​ បាន​ប្រើ​អំពើ​ហិង្សា​លើ​ប្រ​ព​ន្ឋ​ ដោយសារ​ពេល​ស្រវឹងស្រា​មក​ដល់​ផ្ទះ​មិនឃើញ​ប្រ​ព​ន្ឋ ហើយ​ពេល​ឃើញ​ប្រ​ព​ន្ឋ​មក​ដល់​ផ្ទះ​ក៏​បាន​ឈ្លោះប្រកែក​គ្នា រួច​វាយ​ប្រ​ព​ន្ឋ​ឲ្យ​រង​របួស​ ក្រោយមក​ប្រព​ន្ឋ​បាន​រត់គេច​ចេញពី​បុរស​ជា​ប្តី​ដោយ​ខ្លាច​ប្តី​​វាយ​ទៀត​ ស្រាប់តែ​បុរស​ជា​ប្តី​ បាន​យក​ដែកកេះ​ទៅ​ដុត​ផ្ទះ​ចោល​តែ​ម្តង ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេ​ល​ាម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​នរាយណ៍ ឃុំ​នរាយណ៍ ស្រុក​ឈូក ខេត្ត​កំ​ពត ។

ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ជួន ច​ន្នី អាយុ​២៨​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ប្រហែល​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០​មេ​សា ប្តី​របស់​នាង​ឈ្មោះ អេ​ង សុ​ដា អាយុ​២៨​ឆ្នាំ បាន​ស្រវឹងស្រា​នៅ​ក្រៅ​ផ្ទះ រួច​មក​ដល់​ផ្ទះ​វិញ​បាន​រករឿង​វាយតប់​នាង​ខ្ញុំ​ត្រូវ​កណ្តាល​ខ្នង​មួយ​ដៃ​បណ្តាល​ឲ្យ​រង​របួស ពេល​នោះ​ដោយ​ខ្លាច​ប្តី​វាយ​បន្ត​ជ្រុលដៃ​រហូត​ដល់​ស្លាប់ ក៏​រត់គេច​ចេញពី​ប្តី ។

នៅ​ពេល​ឃើញ​ខ្លួន​រត់គេច​ចេញ ប្តី​របស់​នាង​ក៏​បាន​យកដៃ​កកេះ​ទៅ​ដុត​ផ្ទះ​ខ្លួនឯង​ដែល​មាន​ទំហំ​បណ្តោយ​៥​ម៉ែត្រ​ទទឹង​៤​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី បណ្តាល​ឲ្យ​ឆេះ​អស់​មួយ​ចំហៀង ដោយសារ​បងប្អូន​អ្នកស្រុក​ជួយ​ពន្លត់​ទាន់ ។

ក្រោយ​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ឈូកទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​រង​គ្រោះជា​ប្រ​ព​ន្ឋ​ លោក​ឧត្តមសេនីយត្រី ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​នាំ​ខ្លួន​ជនសង្ស័យ​ឡើង​មក​កាន់​ស្នងការ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ ។

ក្រោយ​ពី​សមត្ថកិច្ច​នគរបាល​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការ​ខេត្ត​ធ្វើការ​សាកសួរ ជនសង្ស័យ​ឈ្មោះ អេ​ង សុ​ដា បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​ស្រវឹងស្រា ហើយ​បាន​ប្រើ​អំពើ​ហិង្សា​វាយតប់​ទៅ​លើ​ប្រ​ព​ន្ឋ​របស់​ខ្លួន ព្រមទាំង​ដុត​ផ្ទះ​ខ្លួនឯង​ពិតប្រាកដ​មែន (១​លី​ត្រ​ផឹក​តែ​ម្នាក់ឯង​) ។

ក្រោយ​ពី​ស្តាប់​សម្តី​សារភាព​របស់​ប្តី​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​រួច​ហើយ ស្ត្រី​ជា​ប្រពន្ធ​ក៏​មានចិត្ត​អាណិតអាសូរ​ប្តី​វិញ ដោយ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​កុំ​ដាក់ទោស​ប្តី​របស់​ខ្លួន គ្រាន់តែ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​តទៅ​ទៀតបាន​ហើយ ។

រូបភាព៖ ជនសង្ស័យ

យ៉ាងណាមិញ ករណីវាយប្រពន្ធបែបនេះ ធ្លាប់បានកើតឡើង ជាច្រើនករណីមកហើយ នៅក្នុងប្រទេសកម្ពុជាយើង ដូចជាបុរសម្នាក់ ត្រូវមន្ត្រីនគរបាល ព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្ត បានបញ្ជូនទៅ កាន់តុលាការ នៅព្រឹកថ្ងៃទី០៨ កញ្ញា ២១០៤ នេះបន្ទាប់ពីបាន ប្រើហិង្សាវាយប្រពន្ធ នឹងអង្រែបុកគ្រឿង បណ្តាលឱ្យ រងរបួសធ្ងន់ កាលពីថ្ងៃ ទី០៦ កញ្ញា ២០១៤ ដោយសារប្រចណ្ឌ។

លោក វរសេនីយ៍ទោ ទេព សារ៉ាត់ នាយនគរបាល ព្រហ្មទណ្ឌកំរិតស្រាល របស់ស្នងការ នគរបាលខេត្ត បាននិយាយថា ជនសង្ស័យ ខាងលើនេះ មានឈ្មោះ សៅ ស៊ីថា អាយុ៣២ឆ្នាំ ចំណែកប្រពន្ធ ដែលរងគ្រោះ មានឈ្មោះ កែវ វាសនា អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

លោកបានបន្តថា នៅថ្ងៃកើតហេតុ វេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០៦ កញ្ញា បុរសឈ្មោះ សៅ ស៊ីថា ជាប្តីបានយក អង្រែបុកគ្រឿង វាយទៅលើប្រពន្ធ ចំនួន៧អង្រែ ត្រូវជាច្រើនកន្លែង ពិសេសត្រូវក្បាល ហើយមិនត្រឹម តែប៉ុណ្ណឹង ប្តីបានយក កាំបិតប៉័ងតោ វាយចំគុម្ពត្រចៀក បណ្តាលឱ្យបែក ហូរឈាមជោកខ្លួន និងបានទាត់ធាក់ វាយនឹងដៃទៀតផង បណ្តាលឱ្យ រងរបួសធ្ងន់ ដោយចោទប្រកាន់ ថាប្រពន្ធលួច មានសហាយ ។

ស្ត្រីជាប្រពន្ឋឈ្មោះ កែវ វាសនា បានឱ្យដឹងថា នេះមិនមែនជា លើកទីមួយទេ គឺច្រើនលើក រួចមកហើយ ដែលបានកើតឡើង ដោយសារតែ រឿងប្រចណ្ឌ។ តែលើកនេះ ធ្ងន់ធ្ងរពេក នាងទ្រាំមិនបាន ទើបសម្រេចប្តឹង សមត្ថកិច្ចឱ្យចាត់ការ តាមផ្លូវច្បាប់ ៕

រូបភាព៖ ជនសង្ស័យ ត្រូវប៉ូលីសឃាត់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា