អូស្រ្តាលី៖ អតីតតារាសម្តែង គឹម លីហ្សា កំពុងតែសម្ងំពរពោះកូនដំបូង យ៉ាងមានសុភមង្គល ជាមួយនឹងស្វាមីជាទីស្រឡាញ់របស់នាង នៅឯប្រទេសអូស្រ្តាលី។

ក្នុងមួយរយៈពេល ដែលតារាស្រីរូបនេះ មានផ្ទៃពោះ អ្នកគាំទ្រសង្កេតឃើញថា ស្វាមីរបស់នាង ហាក់មើលថែនាង និងកូនក្នុងផ្ទៃ យ៉ាងម៉ត់ចត់ និងប្រុងប្រយ័ត្នខ្ពស់ ព្រោះជាកូនដំបូង។ ហើយបើនិយាយពីរូបរាងរបស់ អ្នកនាង គឹម លីហ្សាវិញ ក៏បានប្រែប្រួលបន្តិចផងដែរ ដែលហាក់ដូចជា មានសាច់ទ្រលុកទ្រលន់ជាងមុន។ ប៉ុន្តែទោះជាយ៉ាងណា រូបនាង មិនអាក់អន់ស្រពន់ចិត្ត ទៅលើអ្វីដែលបានផ្លាស់ប្តូរនោះទេ សំខាន់ឲ្យតែកូនក្នុងផ្ទៃមានសុខភាពល្អ។ 

ក្នុងនោះដែរ នៅលើទំព័រហ្វេសប៊ុករបស់នាង ក៏បានបង្ហោះរូប កាលពីមុន និងរូបថតបច្ចុប្បន្ន ដែលកំពុងពរពោះ ដែលរូបនោះ នាងស្លៀកម៉ូតរ៉ូបតែមួយ។ ហើយនាងក៏បានសរសេរសារខាងលើរូបថា "ប្រៀបធៀបខ្លួនឯងពេលទម្ងន់ និងមិនទាន់ទម្ងន់ កាលមិនទាន់ទម្ងន់ឲ្យតែរាងឡើងគីឡូដុះក្បាលពោះបន្តិច ខំសម្រកវិញភ្លាមមិនឲ្យខូចរាងទាន់ទេ តែដល់ពេលទម្ងន់ ដើម្បីកូនខូចរាងក៏ខូចចុះ ឲ្យតែកូនសុខភាពល្អ ទោះឡើងគីឡូប៉ុណ្ណាក៏លេងគិតដែរ ចាំកើតកូនហើយចាំគិតទៀត ។ ចឹងខ្ញុំជឿថាស្រីខ្ញុំស្រីគេ ទោះនៅលីវរឺមានប្តីហើយក៏ដោយ បើមិនទាន់មានកូនទេ គឺគិតណាស់ចំពោះរូបរាងខ្លួនឯង មិនងាយបណ្តោយឲ្យឡើងគីឡូ ដុះក្បាលពោះខូចរាងនៅទេ ជាពិសេសមនុស្សស្រីដែលធ្លាប់លេងខ្លួន ។ គិតដូចខ្ញុំអត់ស្រីៗគ្នាយើង"?

ចំពោះសាររបស់អ្នកនាង គឹម លីហ្សាមួយនេះ អាចបញ្ជាក់បានថា រូបនាងពិតជាស្រឡាញ់កូនក្នុងផ្ទៃយ៉ាងខ្លាំង ទោះបីរូបនាងត្រូវខូចរាង លែងស្អាតដូចពីមុនក៏ដោយ ក៏នាងនៅតែសុខចិត្តធ្វើគ្រប់យ៉ាង ដើម្បីឲ្យកូនមានសុខភាពល្អ និងរឹងមាំ៕

យ៉ាងណាមិញ មិនទាន់មានអ្នកណាអាចបញ្ជាក់បានទេថា កូនដំបូងរបស់អ្នកនាង គឹម លីហ្សា ជាកូនប្រុស រឺក៏ស្រី។ ដូច្នេះអ្នកគាំទ្រ ដែលស្រឡាញ់ និងចូលចិត្តនាង រង់ចាំអ៊ុតទាំងអស់គ្នា ហើយចាំដាក់ពិន្ទុផងដែរថា តើកូនរបស់នាង ស្រស់ស្អាត និងគួរឲ្យស្រឡាញ់ដូចនាងដែរអត់? 

ខាងឆ្វេងជារូបមិនទាន់មានផ្ទៃពោះ និងខាងស្តាំ ជារូបបច្ចុប្បន្ន

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុន អ្នកនាង គឹម លីហ្សា ក៏បានហួសចិត្តលើព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានដាក់ចំណងជើងធំៗថា «ល្បីថា គឹម លីហ្សា ស្នេហារង្គោះរង្គើ ចង់លក់ចិញ្ចៀនរៀបការចាយ» បានធ្វើឲ្យនាងកើតទុក្ខមិនសុខចិត្ត បញ្ចេញអារម្មណ៍ប្រតិកម្ម ដោយបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់នាង យ៉ាងពេញទំហឹងតែម្តង។

កាលពីម្សិលមិញនេះ អ្នកនាង គឹម លីហ្សា បានបង្ហោះសារដ៏វែងអន្លាយមួយ ចង់បកស្រាយថា ជីវិតគ្រួសាររបស់នាង មិនបានឈ្លោះទាស់ទែងគ្នា ឬក៏រង្គោះរង្គើ ដូចពាក្យដែលខាងសារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយឡើយ។

នាងបានសរសេរថា "ពុទ្ធោហួសចិត្ត គ្រាន់តែខ្ញុំធ្វើលេងសើចសោះសរសេរឡើងមួយចាស់ដៃ មុននឹងសរសេរសួរខ្ញុំផង ប្តីប្រពន្ធខ្ញុំ ទើបតែមកពីដើរលេងជាមួយគ្នា គ្រាន់តែឃើញប្តីខ្ញុំហួសចិត្ត ចឹងបានគេចូលចិត្តនិយាយថា ព័ត៌មានស្រុកខ្មែរចុះអីមែនដែលការពិតសោះ សូមផ្តាំទៅអ្នកសរសេរព័ត៌មានមួយនេះផងថា មុននឹងខ្ញុំរៀបការជាមួយប្តីខ្ញុំបានគិត និងដាក់ចិត្តរួចហើយនឹងអ្វី ដែលជួបនៅខាងមុខដូចជា ការលះបង់ពីជីវិតសិល្បៈមកធ្វើជាមេផ្ទះ ការលះបង់ការសប្បាយ មកប្រែជីវិតបែបស្ងៀមស្ងាត់ ធម្មតាប្តីប្រពន្ធនៅជាមួយគ្នា គ្មានអ្នកណាផ្អែមល្ហែមរហូតនោះទេ តែក៏កុំប្រើពាក្យថារង្គោះរង្គើ ព្រោះប្តីប្រពន្ធខ្ញុំនៅពេលនេះកំពុងតែមានសុភមង្គល និងអ្វីដែលយើងមាននឹងទទួលបានរាល់ថ្ងៃនេះ ហើយសូមប្រាប់ថាប្តីប្រពន្ធខ្ញុំ នៅពេលនេះគឺកំពុងតែហួសចិត្ត នឹងព័ត៌មាននេះណាស់ ។ ហើយរឿងលក់ចិញ្ចៀន គឺជារឿងដែរ ខ្ញុំនិយាយលេងជាមួយមិត្តភក្តិក្នុង fbប៉ុណ្ណោះ" ៕ 

អ្នកនាង គឹម លីហ្សា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]