នៅក្នុងឆ្នាំ 2015 ក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្ត្រាលី បានធ្វើការវិនិយោគប្រមាណ 300 លានដុល្លារអាមេរិក ទៅលើការសិក្សាស្រាវជ្រាវ ដើម្បីស្វែងរកបច្ចេកវិទ្យាថ្មីៗ ដែលអាចធ្វើឲ្យការបើកបរ របស់អ្នកកាន់តែមានភាពងាយស្រួល និងផាសុកភាព ហើយក្រុមហ៊ុន Ford នឹងក្លាយជាក្រុមហ៊ុន ផលិតរថយន្តនាំមុខ នៅក្នុងប្រទេសអូស្ត្រាលីនា ពេលអនាគត។ 

បច្ចុប្បន្ន ក្រុមការងាររបស់ Ford បានរកឃើញបច្ចេកវិទ្យាថ្មីមួយគឺ ប្រព័ន្ធកាត់បន្ថយសម្លេងរំខាន ដែលមានបំពាក់នៅលើរថយន្ត Ford Everest 2016 វាមានមុខងារជួយកាត់បន្ថយសម្លេង រំខានផ្សេងៗចូលទៅក្នុងរថយន្ត នៅពេលកំពុងបើកបរ។ 

ដើម្បីធានានូវប្រសិទ្ធិភាព គេបានធ្វើតេស្តសាកល្បង បច្ចេកវិទ្យានេះនៅ ក្នុងបន្ទប់បិទជិត និងគ្មានសម្លេង អាចចេញចូលបាន ដើម្បីធ្វើការវាស់នូវកម្រិត សម្លេងរបស់រថយន្ត ទាំងផ្នែកខាងក្នុងនិងផ្នែកខាងក្រៅ ដែលបច្ចេកទេសនេះ គេហៅថា Vehicle Semi-Anechoic Chamber (VSAC)។ ប្រព័ន្ធកាត់បន្ថយសម្លេងរំខាននេះ ប្រើប្រាស់មីក្រូហ្វូន ចំនួនបីដែលជាទូទៅដំនើរ នៅពេលដែលយើង បញ្ឆេះរថយន្ត វា មានតួមាននាទីយ៉ាងសំខាន់ក្នុងការ ចាប់យកនូវសំលេងរំខាន និងកំណត់នូវប្រភេទសំលេងរំខានរបស់រថយន្ត ហើយបញ្ឍប់សំលេងរំខាននោះ តាមរយៈការបង្កើតរលកសំលេងថ្មីប្រឆាំង ត្រលប់ទៅវីញ។ 

ដើម្បីជ្រាបច្បាស់ សូមពិនិត្យមើលដំណើរការរបស់ប្រព័ន្ធកាត់បន្ថយ សម្លេងរំខាននេះដូច ខាងក្រោម៖

1. សម្លេងម៉ាស៊ីនកំពុងដំនើរការនិងសម្លេងរំខាន ពីខាងក្រៅដែលជ្រៀត ចូលទៅក្នុងរថយន្តត្រូវ បានកំណត់ដោយមីក្រូហ្វូន
2. ប្រព័ន្ធកាត់បន្ថយសម្លេងរំខានចាប់ផ្ដើមដំនើរការតាមរយៈ ឧបករណ៍បំពងសម្លេង (Audio Speaker)
3. រលកសម្លេងថ្មីត្រូវបានបង្កើតឡើងដើម្បីប្រឆាំងនឹងសម្លេងរំខាន
4. សម្លេងរំខានត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុង

ដើម្បីឲ្យកាន់តែយល់ច្បាស់ ប្រិយមិត្តអាចទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]