បាត់ដំបង៖ ការប្រកួតកីឡាបាល់ទះថ្នាក់ជាតិ ពានរង្វាន់លីអូបៀរ ឆ្នាំ២០១៦ បានចាប់ផ្ដើម កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៦ នៅមណ្ឌលបាត់ដំបង។

សម្រាប់ការប្រកួតនេះ មានការចូលរួមចំនួន៨ក្រុម ដូចជា យុវ រាជសីហ៍(មន្ទីរអប់រំ យុវជន កីឡាខេត្តបាត់ដំបង), ស្រុកមោងឫស្សី, ហនុមានបាត់ដំបង, ក្រុងប៉ោយប៉ែត(ខេត្តបន្ទាយមានជ័យ), វិទ្យាល័យព្រះមុនីវង្ស, យុវជនបាត់ដំបង, ស្រុករតនមណ្ឌល និងខេត្តប៉ៃលិន ហើយដែលកាលប្រកួតនេះ បានបញ្ចប់ទៅហើយ កាលពីល្ងាចម្សិលមិញនេះ។ 

ជាលទ្ធផល ក៏បានរកឃើញក្រុម ដែលទទួលជ័យជំនះលេខ១ គឺក្រុមយុវជនបាត់ដំបង ដែលបានឈ្នះលើ ក្រុមខេត្តប៉ៃលិន (លេខ២) ៣-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ខណៈដែលលេខ៣ បានទៅលើក្រុុមយុវ រាជសីហ៍(មន្ទីរអប់រំ យុវជន កីឡាខេត្តបាត់ដំបង)។

ចំពោះការប្រកួតមិត្ដភាពវិញ គឺ ក្រសួងមហាផ្ទៃ បានឈ្នះលើ ស្នងការនគរបាលខេត្ដបាត់ដំបង ក្នុងលទ្ធផល ៣-១។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង ដៃគូប្រកួត និងលទ្ធផលនៃការប្រកួត សូមចូលទៅកាន់គេហទំព័រលីអូបៀរ

សកម្មភាពពេលប្រកួត
សកម្មភាពពេលប្រកួត
សកម្មភាពពេលប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]