កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី ដ៏ស្រស់ស្អាត ប្រចាំក្រុម 4MINUTE នាង Hyuna និង តារាចម្រៀងស្រី ប្រចាំក្រុម Lucky J នាង Jessi តែងតែត្រូវគេ កោតសរសើរ ដោយសារតែ ពួកនាងទាំង២នាក់ មានរូបរាង ស្អាតដាច់គេ ក្នុងចំណោម តារាស្រីកូរ៉េ ដទៃទៀត ក្នុងពិភពសិល្បៈ K-pop។

ជាមួយគ្នានេះដែរ នៅពេលថ្មីៗនេះ តារាស្រី វ័យ២៣ឆ្នាំ នាង Hyuna និង តារាស្រី វ័យ២៧ឆ្នាំ នាង Jessi បានធ្វើឲ្យ ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង និងមិនអាច បញ្ឈប់ការសរសើរ ចំពោះតារាស្រី ទាំង២រូបនេះឡើយ ដោយសារតែ រូបរាងដ៏ល្អឥតខ្ជោះ និងសិចស៊ី របស់ពួកនាង បន្ទាប់ពីពួកនាង បានបង្ហាញខ្លួន ក្នុងការថតស្ព៉តពាណិជ្ជកម្ម ឲ្យផលិតផលកីឡាមួយ ឈ្មោះថា «InStyle»។

រូបភាព៖ នាង Hyuna (ឆ្វេង) នាង Jessi (ស្តាំ)

ផ្ទុយទៅវិញ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ក៏ដូចជាអ្នកគាំទ្រ K-pop ជាច្រើន ហាក់បីដូចជា មិនយល់ស្រប ជាមួយនឹង ប្រព័ន្ធផ្សព្វផ្សាយ ទាំងនោះឡើយ ហើយបានចោទប្រកាន់ តារាស្រីទាំង២រូបនោះថា ពួកនាងមានដើមទ្រូងក្លែងក្លាយ ទៀតផង។

ជាងនេះទៅទៀត អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ទាំងនោះ ថែមទាំងបានប្រៀបធៀប ពួកនាងទាំង២នាក់ ជាមួយនឹង តារាចម្រៀងស្រី ប្រចាំក្រុម Secret នាង Jun Hyosung ដោយអះអាងថា នាង Hyuna និង Jessi មិនអាចប្រកួតប្រជែង ជាមួយនឹង នាង Hyosung ដែលមានសម្រស់ធម្មជាតិ បានឡើយ។

យ៉ាងណាមិញ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត មួយចំនួន បានបញ្ចេញមតិ ចោទប្រកាន់ ចំពោះតារាស្រី ទាំង២រូបនោះ ថា «ដើមទ្រូងក្លែងក្លាយ និង ដើមទ្រូងក្លែងក្លាយ» និង «...ប៉ុន្តែពួកគេពិតជាមាន ដើមទ្រូងក្លែងក្លាយពិតមែន»។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មាន ប្រភពជាក់លាក់ណាមួយ អះអាងថា តារាស្រីទាំង ២រូបនេះ មានដើមទ្រូងក្លែងក្លាយ ឬយ៉ាងណានោះទេ។

រូបភាព៖ នាង Hyuna (ឆ្វេង) នាង Jessi (ស្តាំ)
រូបភាព៖ នាង Jessi (ឆ្វេង) នាង Hyuna (ស្តាំ)
រូបភាព៖ នាង Jessi
រូបភាព៖ នាង Jessi
រូបភាព៖ នាង Hyuna

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត

គួររំលឹកឲ្យដឹងផងដែរថា កាលពីពេលថ្មីៗ កន្លងទៅនេះ តារាចម្រៀងស្រី HyunA ក្រុម 4minute បានធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍លើដើមទ្រូង របស់នាង ព្រោះថា ឃើញធំប្លែកជាងមុន។

វេបសាយកូរ៉េ Pann បានដាក់ប្រធានបទមួយថា "តើនាង HyunA បានវះកាត់ កែ ដើមទ្រូង មែន ឬ"? ហើយក៏មាន អ្នកលេងបណ្តាញសង្គម ជាច្រើននាក់ បានធ្វើការពិភាក្សា វែកញែករឿងនេះ ផងដែរ ដោយបានប្រៀបធៀប ទំហំដើមទ្រូង ជាមួយនឹង វីដេអូចាស់ៗ និងវីដេអូចម្រៀងថ្មី របស់នាង។

ជាមួយគ្នានោះដែរ អ្នកគាំទ្រ​បានបញ្ចេញរៀងៗខ្លួន បន្ទាប់ពីឃើញ ការប្រែប្រួល ពីទំហំដើមទ្រូង របស់នាង ដោយនិយាយថា៖

"ខ្ញុំឃើញវីដេអូចម្រៀងថ្មីរបស់ HyunA គឺដើមទ្រូងធំខ្លាំងណាស់…. ខ្ញុំច្បាស់ណាស់ ថាពីមុនដើមទ្រូង របស់នាង មិនធំដូចពេលនេះនោះទេ ។

"ខ្ញុំក៏គិតដូចគ្នាបែបនេះដែរ នៅពេលខ្ញុំឃើញនាងស្លៀកឈុតបីគីនី"

"ប្រហែលជានាង ប្រើប្រាស់អាវទ្រនាប់ល្អ ហេតុអ្វីបានអ្នកទាំងអស់គ្នា​ ខ្វល់ខ្វាយរឿងកែសម្ផស្ស ខ្លាំងម៉េះ លើតារាល្បីៗ? ចុះវាមានអ្វីខុសគ្នា បើនាងកែ រឺក៏អត់កែនោះ "?

យ៉ាងណាក៏ដោយ នាង Hyuna បានជាប់ឈ្មោះជា «ព្រះនាងសុិចសុី» ប្រចាំប្រទេសកូរ៉េខាងត្បូង ដោយសារ ការហ៊ានស្លៀកពាក់ បញ្ចេញសាច់ខ្លាំង រហូតដល់ពេលខ្លះ អាចធ្វើឲ្យបុរសៗ មិនហានសម្លឹងមើលយូរ ថែមទៀតផង។

ក្រោមការសង្កេត ជារៀងរាល់ការសម្តែង របស់ស្រីស្អាត HyunA សមាជិក្រុម 4-minutes គេសង្កេតឃើញថា ទាំងបទចម្រៀង ក្បាច់រាំ និងការស្លៀកពាក់ គឺមិនចោលសោះឡើយ នូវការសុិចសុីបែប Cute ឬគួរឲ្យស្រលាញ់ របស់នាង៕

នាង Hyuna

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]