ភ្នំពេញ៖ មុខរបរខ្ញុំ ឬ My Place ដែលជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ PNN បានបាត់បង់បេក្ខជនទី៤ កាលពីថ្ងៃសុក្រទី២២មេសា ក្រោយពីត្រូវបេក្ខជនរួមក្រុម និងគណៈកម្មការលោក ទេព រិន្ទដារ៉ូ បោះឆ្នោតទម្លាក់។

បេក្ខជន គុណ ពៅណា ចាកចេញពីកម្មវិធីបន្ទាប់ពីត្រូវបាន បោះឆ្នោតទម្លាក់ដោយបេក្ខជនរួមក្រុម និងគណៈកម្មការ។ គុណ ពៅណា វ័យ ២៤ ឆ្នាំ មកពីភ្នំពេញ ត្រូវបានបោះឆ្នោតទម្លាក់ចេញពី កម្មវិធីព្រោះគាត់បានធ្វើឲ្យមិត្តរួម ក្រុមមានភាពភ្ញាក់ផ្អើលចំពោះការបង្ហោះវីដេអូនិយាយមិន ល្អពីសមាជិកក្នុងក្រុមក្នុងគណនីហ្វេសប៊ុក។ “ខ្ញុំពិតជាមានការសោកស្តាយ ដែលបេក្ខជន គុណ ពៅណា ត្រូវបានជំរុះក្នុងសប្តាហ៍នេះ តែដោយសារទង្វើរបស់គាត់ គាត់ពិតជាសាកសមនឹងត្រូវជំរុះ” សំដីដែលបេក្ខជន K One លើកឡើង។ 

គុណ ពៅណា បាននិយាយរៀបរាប់ទៅកាន់មិត្តរួមក្រុម “ខ្ញុំពិតជាសោកស្តាយដែលធ្វើទង្វើបែបនេះ វាពិតជាមិនសាកសម ប៉ុន្តែខ្ញុំធ្វើបែបនេះក៏ព្រោះខ្ញពិតជាមិនសប្បាយចិត្ត” គុណ ពៅណា គឺជាបេក្ខជនទី៤ដែលត្រូវបានបោះឆ្នោតទម្លាក់ចេញពីកម្មវិធី។ មុខរបរខ្ញុំ ជាកម្មវិធីជីវិតពិតថ្មីមួយ នៃម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ PNN ជាកន្លែងប្រមូលផ្តុំបេក្ខជន ១៣រូប ដើម្បីធ្វើការជាក្រុម បង្កើតចេញជាអាជីវកម្មពិតប្រាកដមួយ ពោលគឺភោជនីយដ្ឋាន។ 

កម្មវិធីនេះ មានផ្សាយជូនទស្សនារៀងរាល់ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់។ កាលពី២សប្ដាហ៍មុនបេក្ខជន បានប្រឈមនឹងការប្រកួតប្រជែងជាច្រើន។ ពួកគេបានធ្វើការជាមួយគ្នា ដើម្បីរៀបចំភោជនីយដ្ឋាន។ ពួកគេក៏បាន ប្រកួតប្រជែងគ្នាផងដែរដើម្បីទទួលបានទឹកប្រាក់ ៥ពាន់ដុល្លារ។ ពេលនេះបេក្ខជនស្ទើរតែត្រៀមខ្លួនរួចរាល់ដើម្បីដំណើរការ ភោជនីយដ្ឋានរបស់ពួកគេហើយ។ នៅសប្តាហ៍ក្រោយ បេក្ខជនម្នាក់នឹងត្រូវបោះឆ្នោត ទម្លាក់ចេញពីកម្មវិធីទៀត។ ខណៈបេក្ខជនកាន់តែច្រើនត្រូវបានបោះឆ្នោតទម្លាក់ចេញពីកម្មវិធី បេក្ខជនដែលនៅសល់ នឹងគ្រប់គ្រង់ហាងដោយខ្លួនឯងដោយជួលបុគ្គលិក ឬផ្លាស់ប្ដូរអាជីវកម្ម៕

សូមតាមដានបន្ថែមកម្មវិធី មុខរបរខ្ញុំ តាមរយៈគណនីហ្វេសបុក PNN-My Place និង ឈុតខ្លីក្នុងកម្មវិធី មុខរបរខ្ញុំ សូមចុចវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]