ជាធម្មតា មិនថាតារាKpop ណាទេ មុនបានក្លាយជាតារាKpop idol ពេញសិទ្ធ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញប្រចាំប្រទេសកូរ៉េ ពួកគេសុទ្ធសឹងតែបានឆ្លងកាត់នូវការហ្វឹកហ្វាត់រយៈពេល១២ម៉ោង ក្នុងមួយថ្ងៃ និងឆ្លងកាត់ឧបសគ្គ ការប្រកួតប្រជែង ប្រឡងសមត្ថភាពជាច្រើនលើកច្រើនសារ ដូចជា ការច្រៀង និងរាំ យ៉ាងលំបាក ដើម្បីបានចូលហ្វឹកហាត់ នៅក្នុងផលិតកម្មដែលពួកគេស្រមៃថា នឹងបានក្លាយទៅជាតារាKpop នៅក្នុងផលិតកម្មនោះ។ រីឯអ្នកខ្លះទៀត ពួកគេបានចូលហ្វឹកហ្វាត់ តាំងពីពួកគេរៀននៅមធ្យមសិក្សាអាយុ ៩ទៅ១០ឆ្នាំមកម៉្លេះ ដោយខ្លះបានព្យួរការសិក្សាទៀតផង ទំរាំតែពួកគេធំពេញវ័យ​ មានសម្ថភាពគ្រប់គ្រាន់ ទើបពួកគេអាចក្លាយទៅជាតារាKpop ប្រចាំផលិតកម្មពេញសិទ្ធិបាន។

ខាងក្រោមជាវិធីសាស្រ្តខ្លះៗ អាចជួយឲ្យក្លាយទៅជាតារាKpop ដែលអាចឈរនៅក្នុងផលិតកម្មធំៗ ប្រចាំប្រទេសកូរ៉េបាន។ ដូច្នេះសូមស្វែងយល់ទាំងអស់គ្នា!

1. ជំហ៊ានទី១: ជាដំបូងអ្នកត្រូវ យល់ដឹង និងស្គាល់ថា តើការហ្វឹកហាត់(Trainee)ជាអ្វី ហើយតើគេត្រូវធ្វើអ្វីខ្លះ?។ ការហ្វឹកហាត់គឺជាជំហានដំបូងបង្អស់ដែល តារាKpopទាំងអស់ត្រូវតែឆ្លងកាត់វាជាមុនសិន ទើបអាចក្លាយទៅជាតារាបាន។ ការហ្វឹកហាត់នេះ គឺពិតជាពិបាក ដោយទាមទារឲ្យហ្វឹកហាត់ច្រៀង និងរាំ ចាប់ពី១០ម៉ោងឡើងទៅក្នុងមួយថ្ងៃ។

2. ជំហ៊ានទី២: អ្នកត្រូវរៀនច្រៀងឲ្យចេះ និងរ៉េបបានយ៉ាងល្អ នេះជាគោលបំណង ដែលអ្នកអាចក្លាយជាអ្នកហ្វឹកហាត់បាន ហើយនេះជាការងារចំបងមួយ ដែលត្រូវតែ ផ្តោតការយកចិត្តសំខាន់ទៅលើ សំលេងនៃការច្រៀងឲ្យបានល្អ។ ប្រសិនមានសំលេងល្អរួចហើយ ជាការប្រសើរ តែបើនៅមានចំណុចខ្វះខាត ត្រូវទៅសាលាបង្ហាត់ច្រៀង ឬក៏ជួលគ្រូបង្វឹក មកបង្ហាត់សំលេង និងរបៀបច្រៀង ឬម៉្យាងទៀតអាចស្វែងរកតាមអ៊ិនធឺណេត ពីរបៀបហាត់ច្រៀងក៏បានដែរ។ ប៉ុន្តែអ្នកមានទំនោរខាងរ៉េប ជាងច្រៀង អ្នកអាចជ្រើសរើសវា ជាអ្នកហ្វឹកហាត់ខាងរ៉េបក៏បាន ធ្វើយ៉ាងណាឲ្យសំលេងរបស់អ្នកមានគុណភាព និងអាចប្រកួតប្រជែងសំលេង និងសមត្ថភាពរបស់អ្នក ដើម្បីបានចូលផលិតកម្មបាន។ មួយទៀតជាអ្នកចេះលេងឧបករណ៍តន្រ្តីថែមទៀត ពិតជាប្រសើរខ្លាំង ព្រោះផលិតកម្មជាច្រើន ពួកគេបង្ហាត់ការច្រៀង និងការរាំ ទៅកាន់អ្នកហ្វឹកហាត់តែប៉ុណ្ណោះ ប៉ុន្តែបើអ្នកអាចចេះលេងឧបករណ៍តន្ត្រីទៀត ជាការទាក់ទាញអារម្មណ៍មួយយ៉ាងខ្លាំងផងដែរ។

3. ជំហ៊ានទី៣: ចលនាក្បាច់រាំ ព្រោះថាបើអ្នក បានប្រឡងសមត្ថភាពដើម្បីចូលក្នុងផលិតកម្មដូចជា SM Town, JYP, YG ពួកគេនឹង តម្រូវឲ្យអ្នកចេះរាំជាចាំបាច់។ ពីព្រោះការច្រៀង បូករួមនឹងក្បាច់រាំ ជាអ្វីដែលសំខាន់ និងត្រូវការជាចាំបាច់បំផុត សំរាប់ទីផ្សារ វិស័យចម្រៀង​Kpop នាពេលបច្ចុប្បន្ន។

4. ជំហ៊ានទី៤មានតារា Kpopជាច្រើន​ រៀនសម្តែង ដែលពួកគេអាចមានឱកាសបានសម្តែងរឿង និងសម្តែងនៅក្នុងMVបទចម្រៀង។ បន្ទាប់ពីទេពកោសល្យច្រៀង និងរាំ សមត្ថភាពខ្លាំងរបស់អ្នកគឺសម្តែងតែម្តង ដែលនេះគឺជាកំលាំងជំរុញ អាចជួយឲ្យឆាប់មានប្រជាប្រិយភាព កើនឡើងទេ្វរដងក៏អាចថាបាន។

5. ជំហ៊ានទី៥: អ្នកត្រូវចេះ ភាសាកូរ៉េ អ្នកអាចច្រៀងបទចម្រៀងភាសាអង់គ្លេស ដោយសារដឹងអត្ថន័យចម្រៀងចង់និយាយពីអ្វី ប៉ុន្តែមិនថាយ៉ាងណាអ្នកត្រូវតែចេះភាសាកូរ៉េ តែម្តង។ ពីព្រោះថាបើអ្នកមិនចេះភាសាកូរ៉េ បានខ្លះនោះទេ អ្នកនឹងពិបាកក្នុងការ ស្តាប់គ្រូបង្វឹក បង្ហាត់អ្នកពី គ្រឹះនៃការច្រៀងជាដើម។

6. ជំហ៊ានទី៦: ការជ្រើសរើសផលិតកម្ម បើនិយាយទៅមានផលិតកម្មចម្រៀងដែលសកម្មច្រើន នៅក្នុងឧស្សាហកម្មចម្រៀងកូរ៉េ ប៉ុន្តែនៅក្នុងនោះមានផលិតកម្ម SM, JYP, YG, Cube, Loen, Pledis, Woollim និង BigHit ដែលស្ថិតក្នុងចំណោមផលិតកម្មដែលមានឈ្មោះល្បីបំផុត។ ហើយក្រុមហ៊ុននីមួយៗ សុទ្ធសឹងតែមានគោលដៅក្នុងការជ្រើសរើសតារាចម្រៀងខុសៗគ្នា ឧទាហរណ៍ ដូចជា ផលិតកម្ម SM Entertainment បើនិយាយឲ្យសាមញ្ញទៅ ពួកគេជ្រើសរើសអ្នកណា ដែលមានសម្រស់ស្រស់ស្អាត និងសង្ហាតែប៉ុណ្ណោះ រីឯសមត្ថភាពវិញសឹមហ្វឹកហាត់តាមក្រោយក៏បាន។ បើផលិតកម្មJYPវិញ គឺជ្រើសរើសទាំងរូបរាង និងទេពកោស្យស្មើភាពគ្នា រីឯផលិតកម្មYGវិញ គឺពួកគេជ្រើសរើសយក អ្នកដែលមានទេពសល្យខ្ពស់ ដោយមិនសូវគិតពីរូបសម្ផស្សឡើយ។

7. ជំហ៊ានទី៧: ដាក់ពាក្យចូលប្រកួតសមត្ថភាព ដើម្បីបានចូលក្នុងផលិតកម្មដែលអ្នកប្រាថ្នា ឬក៏អ្នកអាចដាក់ពាក្យប្រកួត នៅក្នុងកម្មវិធីប្រកួតចម្រៀង តាមកម្មវិធីទូរទស្សន៏ក៏បាន ដូចជាកម្មវិធី KpopStar ជាដើម។

8. ជំហ៊ានទី៨: រៀបចំស្ទាយតុបតែងខ្លួនរបស់អ្នក ឲ្យបានល្អស្អាត បង្ហាញសមត្ថភាពគ្រប់យ៉ាងដែលអ្នកមាន ក្នុងការប្រកួតសមត្ថភាព។ ចំពោះការតុបតែងខ្លួនវិញ គឺកុំធ្វើលក្ខណៈបែបសិចស៊ីពេក ប៉ុន្តែជាលក្ខណៈswag ឬ ថ្លៃថ្នូរវិញទើបល្អ ដូចជាស្លៀកខោខូវប៊ូវ និងអាវធម្មតា គឺគ្រប់គ្រាន់។

9. ជំហ៊ានទី៩: ព្យាមយាមបញ្ចេញឲ្យអស់ពីសមត្ថភាព បន្ទាប់ពីអ្នកបានប្រឡងជាប់។ អ្នកត្រូវបន្តធ្វើអ្វីឲ្យអស្ចារ្យនិងថ្មីៗជាច្រើនទៀត ដើម្បីឲ្យប្រជាប្រិយភាពរបស់អ្នក កាន់តែកើនឡើង។

សរុមមកទាំងនេះ ជាដំណាក់ដែលអ្នកគួរស្វែងយល់ ដើម្បីក្លាយជាតារាKpop ឲ្យបានជោគជ័យ៕

ប្រភព៖ wikihow

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]