កូរ៉េខាងត្បូង៖ ប្រិយមិត្តជាច្រើន ច្បាស់ជាបានជ្រាបរួចមកហើយ ពីរូបសម្រស់ដ៏ស្រស់ផូផង់ រួមជាមួយនឹងភាពក្រមិចក្រមើម និងក្បាច់រាំប្លែកៗ របស់តារាស្រីជាច្រើនរូប នៃប្រទេសកូរ៉េខាងត្បូង។ យ៉ាងណាមិញមានប្រិយមិត្តមួយចំនួន ប្រហែលជាមិនបានចាប់អារម្មណ៍ទេ ថាតើពួកគេទាំងអស់នោះ មានកម្ពស់ប៉ុន្មានសង់ទីម៉ែត្រនោះ?

តួយ៉ាងកាលពីពេលថ្មីនេះ គេហទំព័រមួយបានធ្វើការចុះផ្សាយ ពីកម្ពស់របស់តារាស្រី K-pop ចំនួន១០ដួង ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតក្នុងឆ្នាំ២០១៦នេះ ជាមួយនឹងរូបរាងស្រលូនស្រស់ស្អាត គួរជាទីចាប់អារម្មណ៍។

ចង់ដឹងទេថា តារាស្រីកូរ៉េទាំងអស់នោះ ជានរណា នឹងមានកម្ពស់ប៉ុន្មាន តោះតាមដានជាមួយនឹងខ្មែរឡូតទាំងអស់គ្នា៖ 

១០. SooYoung មានកម្ពស់ ១.៧០ម៉ែត្រ (សមាជិកក្រុមចម្រៀង Girl’s Generation)

កើតថ្ងៃទី១០ កុម្ភៈ ឆ្នាំ១៩៩០

៩. Yull មានកម្ពស់ ១.៧១ម៉ែត្រ (សមាជិកក្រុមចម្រៀង Evol)

កើតថ្ងៃទី១៦ មីនា ១៩៩២

៨. Nana មានកម្ពស់ ១.៧១ម៉ែត្រ (សមាជិកក្រុមចម្រៀង After School)

កើតថ្ងៃទី១៤ កញ្ញា ឆ្នាំ១៩៩១

៧. Sungah មានកម្ពស់ ១.៧២ម៉ែត្រ (សមាជិកក្រុមចម្រៀង Nine Muses)

កើតថ្ងៃទី០៨ កក្កដា ឆ្នាំ១៩៨៩

៦. Gaeun មានកម្ពស់ ១.៧២ម៉ែត្រ (សមាជិកក្រុមចម្រៀង Dal Shabet)

កើតថ្ងៃទី២៨ កក្កដា ឆ្នាំ១៩៩២

៥. Hyuna មានកម្ពស់ ១.៧២ម៉ែត្រ (សមាជិកក្រុមចម្រៀង 4Minute)

កើតថ្ងៃទី០៦ មិថុនា ឆ្នាំ១៩៩២

៤. Hyeji មានកម្ពស់ ១.៧៣ម៉ែត្រ

កើតថ្ងៃទី០២ មេសា ឆ្នាំ១៩៩២

៣. Euaerin មានកម្ពស់ ១.៧៣ម៉ែត្រ (សមាជិកក្រុមចម្រៀង Nine Muses)

កើតថ្ងៃទី០៣ ឧសភា ឆ្នាំ១៩៨៨

២. Subin មានកម្ពស់ ១.៧៤ម៉ែត្រ (សមាជិកក្រុមចម្រៀង Dal Shabet)

កើតថ្ងៃទី១២ កុម្ភៈ ឆ្នាំ១៩៩៤

១. Sam មានកម្ពស់ ១.៧៦ម៉ែត្រ (សមាជិកក្រុមចម្រៀង Nine Muses)

កើតថ្ងៃទី០៥ មេសា ឆ្នាំ១៩៨៧

ប្រភព៖ Bestalltop

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកដែរថា ខ្មែរឡូតក៏ធ្លាប់ធ្វើការផ្សាយម្តងរួចហើយទាក់ទងទៅនឹងតារាស្រីថៃដែលមានកម្ពស់ខ្ពស់ផងដែរ។

ចំពោះតារាស្រីថៃ ភាគច្រើន សុទ្ធតែមានលក្ខណ:សម្បត្តិ គ្រប់គ្រាន់ មិនថា សម្រស់ រូបរាង រឺក៏កម្ពស់ឡើយ គឺពួកគេល្អ ទាំងព្រមតែម្តង។ ហើយ ជាពិសេស កម្ពស់របស់ពួកគេ គឺពិតជាខ្ពស់ ខ្លាំងណាស់ ដែលអាចនឹងធ្វើឲ្យអ្នក មិនចង់ជឿថែមទៀតផង។ ក្នុងនោះដែរ តារាស្រីដែលត្រូវបាន គេដឹងថា មានកម្ពស់ខ្ពស់ជាងគេ មាន ដូចជា នាង Pancake Khemanit នាង Aum Patchrapa នាង Kwan Usamnee នាង Yaya Urassaya នាង Taew Natapohn នាង Patricia Good នាង Chompoo Araya នាង Kimmy Kimberley នាង Mai Davika នាង Rita Sririta៕

១) Pancake Khemanit មានកម្ពស់ ១.៧៤ម៉ែត្រ

សូមចុចលើ Link ដើម្បីចូលអានបន្ត៖ កម្ពស់ របស់តារាស្រីថៃ ល្បីៗ បើអ្នកបានដឹងហើយ ពិតជា មិនចង់ជឿ

ដោយឡែក ខ្មែរឡូតក៏ធ្លាប់ធ្វើការផ្សាយម្តងរួចហើយផងដែរ ទាក់ទងទៅនឹងតារាប្រុសកូរ៉េដែលមានកម្ពស់ខ្ពស់ផងដែរ។

គេហទំព័រKoreaboo បានបង្ហាញ ពីតារាប្រុសកូរ៉េ ទាំង១៤នាក់ ដែលមានកម្ពស់ខ្ពស់ ដែលអ្នកមិនអាច នឹកស្មានដល់បាន។ បន្ថែមពីនេះ ទៅទៀត តារាប្រុស ដែលត្រូវបានគេចាត់ចូល ជាតារាដែលមាន កម្ពស់ជាងគេបំផុត ក្នុងចំណោមតារាកូរ៉េផ្សេងទៀត មានដូចជា លោក Dongwoon លោក Minho លោកMinhyuk លោក Zelo លោកLee minhoជាដើម៕

១) Changmin សមាជិកក្រុមចម្រៀង TVXQ មានកម្ពស់១.៨៦ ម៉ែត្រ

សូមចុចលើ Link ដើម្បីចូលអានបន្ត៖ បើអ្នកបានដឹងពីកម្ពស់ របស់តារា កូរ៉េប្រុស ទាំង១៤រូបនេះ ប្រហែលជា មិននឹកស្មានដល់បាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]