រាជធានីភ្នំពេញ ៖ តារាភាពយន្តល្បីឈ្មោះ៣ជំនាន់នឹងជួបជុំគ្នាសម្តែងក្នុងខ្សែភាពយន្តរឿង «ទឹកចិត្តម្តាយសម័យថ្មី» ជាស្នាដៃផលិតរបស់អ្នកស្រីពាន់ ភួងបុប្ជា ។ តារា៣ជំនាន់នោះ គឺអ្នកស្រីឌី សាវ៉េត អ្នកនាងអម្ពរ ទេវី អ្នកនាងស៊ឹម សូលីកា និងតារាឆ្នាសឆ្នើមស្វែង សុជាតា ។ អ្នកស្រីពាន់ ភួងបុប្ជាបង្ហាញតម្រុយឲ្យដឹងថា តារាទាំង៤ដួងនោះ នឹងសម្តែងរួមគ្នា ក្នុងរឿង «ទឹកចិត្តម្តាយសម័យថ្មី» របស់ផលិតកម្មផ្កាយប្រាំ ។
កាលពីពេល ថ្មីៗ កន្លងមកអ្នកស្រីពាន់ ភួងបុប្ជា ថ្លែងថា រឿង «ទឹកចិត្តម្តាយសម័យថ្មី» ជារសជាតិថ្មីមួយមានកម្សត់ និងអប់រំ ។ទស្សនិកជននៅចាំបានរឿង «ទឹកចិត្តម្តាយ» កាលពីប៉ុន្មានឆ្នាំមុនជាស្នាដៃរបស់អ្នកស្រីពាន់ ភួងបុប្ជា។ ចំណែករឿងថ្មីនឹងមានការចាប់អារម្មណ៍មិនចាញ់រឿងមុនទេ ព្រោះតួសម្តែងសុទ្ធតែឆ្នើម គឺអ្នកនាងអម្ពរ ទេវី អ្នកស្រីឌី សាវ៉េត អ្នកនាងស៊ឹម សូលីកា និងអ្នកនាងស្វែង សុជាតា ។
អ្នកនិពន្ធ និងអ្នកដឹកនាំរឿងអ្នកស្រីពាន់ ភួងបុប្ជា ឲ្យដឹងថា «នេះជាផែនការដែលខ្ញុំសម្លឹងលើតួអង្គទាំងប៉ុន្មានដួងនោះក្នុងចិត្ត ប៉ុន្តែភាពប្រែប្រួលទៅបែបណា គឺមិនទាន់ហ៊ានសន្និដ្ឋានទេ ព្រោះថាអាស្រ័យលើពេលវេលា ការចរចាគ្នាជាមុនសិន ។ ជាគោលការណ៍ប្រសិនបើអ្នកទាំងបួនបានប៉ះគ្នាមែននោះ ពិតជាធ្វើឲ្យពិភពភាពយន្តខ្មែរហាក់មានការចាប់អារម្មណ៍ អាចជាការជំរុញវិស័យនេះដើរទៅមុខជាបន្តទៀតផងដែរ ។ ខ្ញុំសប្បាយចិត្តដែលភាពយន្តខ្មែរចេះតែរីកចម្រើនទៅមុខរីកដុះដាល ។ ផ្សារភ្ជាប់ក្នុងគំនិតនេះសុំឲ្យអ្នកផលិត នីមួយៗ យកចិត្តទុកដាក់ក្នុងការដំឡើងរឿង ថ្មីៗ កុំចម្លងពីគេ ។ ធ្វើដូចនេះជាការស្រោចស្រង់កិត្តិយស កិត្យានុភាពរបស់យើងជាខ្មែរ និងផលិតយ៉ាងណាឲ្យចូលក្នុងស្តង់ដា ដើម្បីកុនខ្មែរយើងរស់ឡើងវិញ មានការរីកចម្រើន កុំឲ្យមានតែបរិមាណ ប៉ុន្តែអត់គុណភាព» ។
លោកទេព រិន្ទដារ៉ូ និយាយថា «អ្នកនាងអម្ពរ ទេវី គ្រោងមកកាន់កម្ពុជានាអំឡុងខែកក្កដា ដោយត្រៀមថតភាពយន្តឲ្យអ្នកស្រីពាន់ ភួងបុប្ជា ។ ខ្ញុំសប្បាយចិត្ត ប្រសិនបើអ្នកនាងអម្ពរ ទេវី មកថតកុននៅស្រុកខ្មែរវិញ ពិតជាញ៉ាំងឲ្យពិភពភាពយន្តខ្មែររីកលូតលាស់ទៅមុខទៀត នាំឲ្យតារាយើងជំនាន់ក្រោយគាត់ខំបន្តទៀត ។ ម្យ៉ាងទៀតមានគេសួរខ្ញុំច្រើនពីរឿងអម្ពរ ទេវី ពេលណាមកថតកុនទៀត ពេលណាមកសម្តែងជាមួយលោកទៀត ។ នេះបញ្ជាក់ថា ទស្សនិកជនពិតជាចង់ឃើញការសម្តែងរបស់តារាដែលគាត់ស្រឡាញ់គ្រាដែលបែកឆ្ងាយមួយរយៈ» ៕
ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
កាលពីលើកមុន ប្រិយមិត្តបានឃើញ រូបភាព អតីត និងបច្ចុប្បន្ន របស់តារាស្រីជើងចាស់ ល្បីៗ ២៣ ដួង រួចមកហើយ ប៉ុន្តែនៅថ្ងៃចុងសប្តាហ៍នេះ ខ្មែរឡូតសូមនាំអារម្មណ៍ប្រិយមិត្ត ទស្សនារូបភាព របស់តារាប្រុសជើងចាស់ ២០ដួង វិញម្តង។
យ៉ាងណាមិញ ទស្សនិកជន ធ្លាប់តែឃើញ រូបភាពពីមុន និងបច្ចុប្បន្ន តារាជំនាន់ថ្មីតែប៉ុណ្ណោះ ចុះតារាសិល្បៈ ជំនាន់ចាស់វិញ តើសព្វថ្ងៃពួកគាត់ មានមុខមាត់ផ្លាស់ ប្ដូរបែបណាដែរ? គួរបញ្ជាក់ថា អ្នកទាំងនេះ មានមួយចំនួន បានចាកចេញ ពីស្រុកខ្មែរ និងប្ដូរទៅរស់នៅ ស្រុកក្រៅ ជាមួយនឹង ក្រុមគ្រួសារ ខណៈដែលកេរ្ដិ៍ឈ្មោះ របស់ពួកគាត់ គឺនៅតែស្ថិតនៅ ដក់ជាប់ក្នុង ក្រអៅបេះដូង ទស្សនិកជនខ្មែរ។
សូមទស្សនាកម្រង រូបភាព ដែលបានដកស្រង់ចេញពី ហ្វេសប៊ុក និងសូមអរគុណដល់ ម្ចាស់ទំព័រហ្វេសប៊ុកនេះ ដែលបាន ចែកចាយរូបភាព ដ៏កម្រទាំងនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]