កំសាន្ត៖ ក្មេងប្រុសម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម លង់ស្រឡាញ់ជាពន់ពេក ជាមួយនឹង ទម្រង់មុខដ៏ស្រស់សង្ហាររបស់រូបគេ។

កាលពីថ្មីនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែកចាយយ៉ាងព្រោងព្រាត នូវរូបថតដ៏គួរឲ្យស្រឡាញ់ របស់ក្មេងប្រុសម្នាក់។ 

បើក្រឡេកមើលតាមភិនភាគ ក្មេងប្រុសតូចរូបនេះ ហាក់ដូចជា កូនកាត់អ៊ឺរ៉ុប ដែលទម្រង់មុខ និងច្រមុះរបស់រូបគេ ពិតជាខ្ពស់ស្រួចយ៉ាងខ្លាំង។

ដោយសារតែមុខមាត់ដ៏សង្ហារ របស់ក្មេងប្រុសរូបនេះហើយ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម សរសើរមិនដាច់ពីមាត់ ហើយថែមទាំងប្រាថ្នាចង់បាន កូនរបស់ពួកគេ មុខដូចក្មេងប្រុសនេះផងដែរ៕

ចង់ដឹងថា ក្មេងប្រុសរូបនេះ សង្ហារយ៉ាងណា តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖ 

ូរូបថត៖ ក្មេងប្រុសដ៏ស្រស់សង្ហារម្នាក់

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីលើកមុន មានក្មេងប្រុសដ៏ស្រស់សង្ហារម្នាក់ កំពុងតែទាញ ប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងបណ្តាញសង្គម។

Dennis Kane ជាកូនកាត់ កូរ៉េ-អូស្រ្តាលី ដែលទើបមានអាយុ៨ឆ្នាំតែប៉ុណ្ណោះ ហើយសព្វថ្ងៃនេះ រូបគេ ជាតារាម៉ូដែលដ៏ល្បីម្នាក់ផងដែរ។ បន្ថែមពីនេះទៅទៀត រូបថតជាច្រើនសន្លឹក របស់ Dennis ត្រូវបាន អ្នកលេងអ៊ិនធើណេតជាច្រើននាក់ ពេញចិត្តយ៉ាងខ្លាំង ជាមួយនឹងទម្រង់មុខ ដ៏គួរឲ្យស្រឡាញ់ និងស្ទាយថតរូប ដ៏រស់រវើករបស់គេ ដែលមើលទៅដូចជា អ្នកអាជីពណាស់។ ជាពិសេសនោះ ក៏មាន មតិជាច្រើន បាននិយាយ ដែរថា៖

" Dennis Kane ជាក្មេងប្រុស គួរឲ្យស្រឡាញ់ខ្លាំងណាស់"

"ស្នាមញញញឹមរបស់រូបគេ ពិតជាស្រស់បំព្រង"

"ជើងរបស់ Dennis Kane ស៊ិចស៊ីមែនទែន "៕ 

ក្មេងប្រុស Dennis Kane ជាកូនកាត់ កូរ៉េ-អូស្រ្តាលី

មិនតែប៉ុណ្ណោះ ក៏មានក្មេងស្រីម្នាក់ផងដែរ បានធ្វើឲ្យល្បីខ្លាំង ក្នុងអនឡាញ ក្នុងមួយរយៈពេលកន្លងមក។ ចំពោះក្មេងស្រីតូចម្នាក់ កំពុងតែទទួលបាន ភាពល្បីល្បាញយ៉ាងខ្លាំង ក្នុងអនឡាញ ព្រោះតែមុខមាត់ Cute ពេក។

កាលពីឆ្នាំមុន ក្មេងស្រីតូច Yebin វ័យ៤ឆ្នាំ បានធ្វើឲ្យកក្រើកក្នុងបណ្តាញសង្គម ជាមួយនឹងសាច់មុខពេញៗ ដែលបានឆក់បេះដូងមនុស្សគ្រប់គ្នា ឲ្យចាប់អារម្មណ៍លើនាង។ ប៉ុន្តែកាលពីថ្មីៗនេះ ស្រាប់តែមានក្មេងស្រីម្នាក់ទៀតហើយ ដែលស្រស់ស្អាតខ្លាំង មិនចាញ់ក្មេងស្រី Yebin ប៉ុន្មាននោះទេ។

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម បានអះអាងថា ក្មេងស្រីតូចម្នាក់នោះ ពិតជាក្មេងស្រីម្នាក់ ស្រស់ស្អាតបំផុត ដែលមិនធ្លាប់ឃើញពីមុនមក ជាមួយនឹងរោមភ្នែកវែងៗ និងទម្រង់មុខ ដ៏គួរឲ្យស្រឡាញ់របស់នាង។ ហើយមិនតែប៉ុណ្ណោះ ក៏មានមនុស្សជាច្រើន បានបញ្ចេញមតិដែរថា៖

"ខ្ញុំទាយថា ក្មេងស្រីរូបនេះ បានវះកាត់កែសម្ផស្ស តាំងពីក្នុងពោះម្តាយរបស់គេមកម្លេះ"

"នាងប្រាកដនឹងធ្វើឲ្យ បុរសៗយំដោយសារតែនាងហើយ ពេលនាងធំឡើង"

"ខ្ញុំពិតជាចង់ឃើញ មុខរបស់នាង ពេលនាងធំឡើងណាស់"

"ខ្ញុំចង់បាន កូនស្រីម្នាក់ ដូចជានាង"

"ខ្ញុំទាយថា នាងប្រហែលជាកូនកាត់ ទើបស្អាតម្លឹងៗ"៕ 

រូបថតក្មេងស្រីតូច ដ៏គួរឲ្យស្រឡាញ់ម្នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]