បរទេស៖ មនុស្សគ្រប់រូបជាពិសេសនារីៗសុទ្ធសឹងតែប្រាថ្នា ចង់បានសម្រស់ស្រស់ស្អាត មិនថាតែការថែរក្សាបែបធម្មជាតិ ឬជាការវះកាត់នោះទេ។

សម្រាប់ការថែរក្សាសម្រស់ ទាំងលើផ្ទៃមុខ ដងខ្លួន ឬសក់ បែបធម្មជាតិ គឺតែងតែផ្ដល់អត្ថប្រយោជន៍ និងគុណសម្បត្ដិច្រើនជាង ចំណាយប្រាក់កាស ពេលវេលា និងប្រថុយជីវិតទៅធ្វើការវះកាត់ ខណៈដែលមានមនុស្សមួយចំនួន ធ្លាប់បានបាត់បង់ជីវិតដោយសារតែការវះកាត់ កាលពីពេលកន្លងនេះទៅដែរ។ 

យ៉ាងណាមិញ ក៏ដូចជាឃ្លីបវីដេអូថែរក្សាសម្រស់ដោយធម្មជាតិមួយ បាននឹងកំពុងតែទទួលការពេញនិយមជាខ្លាំង នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលមានអ្នកទស្សនាជាង ៩លានដង ក្នុងរយៈពេលតែ ១៣ម៉ោងប៉ុណ្ណោះ ក្រោយពេលបង្ហោះ។

នេះបើតាមការបង្ហាញនៅក្នុងឃ្លីបវីដេអូនេះ បានឲ្យឃើញពីនារីស្រស់ស្អាត ២រូប បានបង្ហាញពីវិធីសាស្ដ្រ ៣យ៉ាង ក្នុងការថែរក្សាសម្រស់ ដោយប្រើប្រាស់របស់ធម្មជាតិ ដែលមានដូចជា៖

១. ការជួយកែលំអទៅលើស្នាមខ្មៅដោយសារកម្ដៅព្រះអាទិត្យ និងមុន ៖ លោកអ្នកគ្រាន់តែយកបន្ទាលកន្ទុយក្រពើស្រស់ មកចិតជាពីរ និងយកជាតិជែល ដែលមាននៅខាងក្នុង មកលាបលើផ្ទៃមុខ និងទុកប្រហែលជា ៣ម៉ោង ឬមួយយប់ចោល។

២. បំបាត់មុន៖ លោកអ្នកគ្រាន់តែប្រើ ខ្ទឹមកំពឹស មកញីលើមុនមួយសន្ទុះ នោះមុនរបស់អ្នកនឹងបាត់តែម្ដង។

៣. ជួយសក់ឲ្យមានសុខភាពល្អ៖ លោកអ្នកគ្រាន់តែប្រើល្ហុង លាយជាមួយនឹងទឹកឃ្មុំ និងប្រេងអាល់ម៉ុល ដាក់បញ្ចូលគ្នា​ទៅក្នុងម៉ាស៊ីនក្រឡុក។ បន្ទាប់មក យកវាមកលាបលើសក់ និងប្រើថង់សម្រាប់ពាក់សក់ចូលងូតទឹក មកគ្របលើសក់ មួយសន្ទុះ។

ចង់ដឹងបន្ថែមយ៉ាងណា សូមទស្សនាវីដេអូរបស់នាងទាំងអស់គ្នានៅខាងក្រោម៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ លោកអ្នកក៏អាចប្រើស្រាបៀរ មកជួយដោះស្រាយបញ្ហាសក់មួយចំនួនផងដែរ ដែលវាអត្ថប្រយោជន៍ដូចជា៖

១) ជំនួយដល់ សុខភាពសក់

២) ជួយឲ្យសក់ទន់

៣) ជួសជុលបញ្ហាសក់ស្ងួត និងសក់ខូច

៤) ជួយលាងសម្អាត ជាតិគីមី ជាប់សរសៃសក់

៥) ជាអ្នកលាងសម្អាត បញ្ហាអង្គែ

មួយវិញទៀត ក៏មាន១០ចំណុចងាយៗ មានប្រសិទ្ធិភាពខ្ពស់ បំបាត់មុនអាក្រក់ ចេញពីផ្ទៃមុខរបស់អ្នកផងដែរ ដូចជា៖

១. ថ្នាំអាស្ពីរីន

ថ្នាំអាស្ពីរីន គឺប្រឆាំងនឹងការរលាក មានតំលៃថោក និងជាមធ្យោបាយលឿនឆាប់រហ័ស ក្នុងការកាត់បន្ថយមុននៅលើផ្ទៃមុខរបស់អ្នកទៀតផង។

វិធីប្រើ: គ្រាន់តែយកថ្នាំអាស្ពីរីននោះ ១គ្រាប់ ឬកន្លះគ្រាប់ក៏បាន យកមកកិនវាឲ្យម៉ត់ក្លាយទៅជាល្បាយ បន្ទាប់មកយកល្បាយថ្នាំម៉ត់នោះ យកមក​លាប ឬបិទឲ្យចំពីលើតំបន់ដែលមានមុននោះ រួចទុកចោលប្រហែលជាកន្លះម៉ោងដើម្បីឲ្យវារឹង​ រួចហើយក៏ចាប់ផ្តើមបកវាចេញ ជាការស្រេច។

២. ការបញ្ចេញជាតិពុល

ប្រសិនជាអ្នកមានអាងហែលទឹក អ្នកគួរតែសាកល្បងព្យាយាមហែលទឹកឲ្យបានច្រើន ព្រោះថាជាតិក្លរីន នឹងជួយកម្ចាត់មុនចេញពីមុខរបស់អ្នកបានយ៉ាងល្អ តែបន្ទាប់ពីនោះ អ្នកត្រូវកក់សក់ និងបន្ទន់សក់របស់អ្នកផង ដើម្បីការពារមិនឲ្យសក់ខូច។

៣. Aleo Vera (ប្រទាលកន្ទុយក្រពើ)

រុក្ខជាតិមួយនេះ មិនត្រឹមតែធ្វើឲ្យស្បែករបស់អ្នក មានភាពត្រជាក់ និងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនោះទេ ហើយវាក៏ជួយកាត់បន្ថយការរលាក និងមុនក្រហម នៅលើផ្ទៃមុខរបស់អ្នក និងជួយស្រូបយកជាតិប្រេង ដែលមាននៅលើស្បែករបស់អ្នកទៀតផង។

៤. ថ្នាំដុសធ្មេញ

ថ្នាំដុសធ្មេញ គឺជាជម្រើសដ៏ប្រសើរក្នុងការថែរក្សា និងកម្ចាត់មុនបានយ៉ាងឆាប់រហ័ស ព្រោះថានៅក្នុងថ្នាំដុសធ្មេញ វាមានស៊ីលីកា ដែលជួយឲ្យកាត់បន្ថយការកើតមុនបាន ដោយលោកអ្នកគ្រាន់តែ អនុវត្តន៍នៅពេលយប់មុនពេលចូលគេង ដោយយកថ្នាំដុសធ្មេញបន្តិចមក យកមកលាបនៅលើតំបន់ណា ដែលមានមុន រួចទុកវាចោលរហូត ដល់ព្រឹកសឹមលាងចេញជាការស្រេច។

៥. ទឹកឃ្មុំ

ជាការពិតណាស់ ទឹកឃ្មុំមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ តែវាក៏ជាថ្នាំសំលាប់មេរោគពីធម្មជាតិ មួយដ៏ល្អឥតខ្ចោះ សម្រាប់ព្យាបាល និងកាត់បន្ថយការកើតមុនផងដែរ។ វិធីប្រើគឺគ្រាន់តែអ្នក លាបវាឲ្យសព្វនៅលើផ្ទៃមុខរបស់អ្នក រួចទុកវាចោលប្រហែលជា ១០ទៅ១៥នាទី បន្ទាប់មកលាងវាចេញ ជាមួយនឹងទឹកក្តៅអ៊ុនៗជាការស្រេច។

៦. ខ្ទឹមស

ខ្ទឹម គឺអស្ចារ្យ សម្រាប់ប្រយុទ្ធប្រឆាំងនឹងរោគមុន ដោយសារតែកម្រិតខ្ពស់ នៃសារជាតិប្រឆាំងអុកស៊ីតកម្ម របស់វាអាចប្រឆាំងនឹងបាក់តេរីផ្សិត និងលក្ខណៈសម្បត្តិប្រឆាំងនឹង មេរោគផ្សេងៗទៀតផងដែរ។ វិធីប្រើ គឺយកខ្ទឹមស មកចិតសំបក និងលាងទឹកឲ្យស្អាត បន្ទាប់មកចិតវាជាដុំតូចៗល្មម នឹងទំហំមុនរបស់អ្នករួចញីវា ទៅលើតំបន់មុនរបស់អ្នក ច្រើនដងក្នុងមួយថ្ងៃ​នោះអ្នកនឹងឃើញពីប្រសិទ្ធិភាពរបស់វា។ប់ញិចមុនរបស់អ្នក រីករាលដាលទៅរន្ធផ្សេងៗទៀតនៅលើស្បែកមុនរបស់អ្នកទៀតផង។

៧. Steam (ចំហាយ)

ការស្ទីម (Steam) ឬក៏ហៅបានថាឆ្ពុង ដែលវាជួយឲ្យរន្ធញើសយើងបើកធំ ដើម្បីបញ្ចេញជាតិពុលចេញពីស្បែក របស់យើង និងជួយឲ្យស្បែករបស់យើង មានសំណើមល្អផងដេរ។

៨. Tea Tree Oil

ជាប្រេងដែល វាមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងប្រឆាំងមេរោគផ្សិត ហើយមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ព្យាបាលមុនផងដែរ។ វិធីប្រើ លោកអ្នកគ្រាន់តែអនុវត្ត ដោយដាក់ប្រេងនេះ ក្នុងសំលី រួចយកមកលាបនៅលើតំបន់មុនរបស់អ្នកជាការស្រេច។

៩. ត្រសក់

ត្រសក់ មានប្រយោជន៏ដូចជា ប្រឆាំងនឹងការរលាក កន្ទួលក្រហម និងជួយមិនឲ្យភ្នែកហើមថែមទៀត។ អ្នកអាច ចិតត្រសក់នោះជាចំនិតស្តើងៗ រួចអ្នកដួស ទឹកក្រូចឆ្មា ២ស្លាបព្រា យកមកលាបនៅលើផ្ទៃមុខរបស់អ្នក បន្ទាប់មកអ្នកយកចំនិតត្រសក់នោះ មកបិទនៅលើផ្ទៃមុខដែលបានលាបទឹកក្រូចឆ្មានៅពីក្រោមនោះ រួចទុកវា រយៈពេលចន្លោះ ពី១០ទៅ១៥នាទី សឹមលាងចេញ ជាការស្រេច។

១០. ហាមញិច

ខ្ញុំសារភាពថា ខ្ញុំក៏ធ្លាប់ញិចមុនផងដែរ ហើយវាពិតជាឈឺខ្លាំងណាស់ ប៉ុន្តែទោះជាយ៉ាងណា បើអាចចៀសបាន សូមបញ្ឈប់ការញិចមុនតទៀតទៅ ព្រោះវាជាទម្លាប់ដ៏អាក្រក់បំផុត ដែលអាចធ្វើឲ្យយើង​ ងាយនឹងមានស្លាកស្នាមនៅលើមុខ និងឡើងមុនច្រើនជាងមុនទៅទៀត​ បន្ទាប់ពីយើងញិចវារួច។ ព្រោះវាបានចម្លងបាក់តេរីតាមរយៈដៃ ឬ ប្រដាប់ញិចមុនរបស់អ្នក រីករាលដាលទៅរន្ធផ្សេងៗទៀតនៅលើស្បែកមុនរបស់អ្នកទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]