ថៃ៖ កាលពីពេលថ្មីៗនេះ គេហទំព័របរទេសមួយបានចុះផ្សាយ រូបថតជាច្រើនសន្លឹក បង្ហាញឲ្យឃើញពីទិដ្ឋភាព នៃការប្រលងបវរកញ្ញាកែភេទដ៏ធំ និងល្បីល្បាញបំផុត នៅលើពិភពលោក ដែលបានធ្វើឡើងនៅក្នុងប្រទេសថៃ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ការប្រលងបវរកញ្ញាកែភេទ ឬ Miss Tiffany's Universe ប្រចាំឆ្នាំ២០១៦ នេះ បានចាប់ផ្តើមធ្វើឡើង តាំងពីថ្ងៃអង្គារ៍ ទី០៨ ខែមីនា មកម្ល៉េះ ហើយនឹងត្រូវបញ្ចប់ នៅថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ នៅឯឆ្នេរ Pattaya ដែលមានចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ពីភាគខាងត្បូង ទីក្រុងបាងកក ប្រទេសថៃ។

គួរបញ្ជាក់ផងដែរថា ការប្រលងជ្រើសរើស បវរកញ្ញាកែភេទ ឬ Miss Tiffany's Universe នេះ គឺមានភាពខុសប្លែក ពីការប្រលងជ្រើសរើសបវរកញ្ញាធម្មតា ព្រោះបេក្ខនារី ដែលចូលរួមសុទ្ធសឹងតែបានឆ្លងកាត់ ការវះកាត់ប្តូរភេទ ឲ្យក្លាយទៅជាមនុស្សស្រី។

ការប្រលងនេះ បានធ្វើឡើងជាលើកដំបូង នៅក្នុងឆ្នាំ១៩៩៨ ហើយចាប់ផ្តើមធ្វើឡើងជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០០៤ នៅក្នុងប្រទេសថៃ រហូតមកដល់ ពេលបច្ចុប្បន្ននេះ។ បេក្ខនារីដែលចូលរួមប្រកួត គឺជាជនជាតិថៃ និងតម្រូវឲ្យមានអាយុចន្លោះពី ១៨ ដល់ ២៥ឆ្នាំ (ប៉ុន្តែចំពោះបេក្ខនារី ដែលមានអាយុក្រោម ២០ឆ្នាំ ត្រូវទទួលបានការអនុញ្ញាត ពីក្រុមគ្រួសារជាមុនសិន) ហើយស្លៀកឈុតប៊ីគីនី ឬឈុតហែលទឹក និងតុបតែងមុខ ដើម្បីធ្វើឲ្យពួកគេមើលទៅដូចជា មនុស្សស្រីពិតប្រាកដ។

ជាមួយគ្នានេះដែរ បេក្ខនារីដែលទទួលជ័យលាភី នៅក្នុងការប្រកួត នឹងត្រូវទទួលបាន រង្វាន់ដូចជា ប្រាក់ខែចំនួន ១២០,០០០ បាត (ប្រហែល ៣,៤០០ដុល្លារអាមេរិក) រយៈពេលពេញមួយឆ្នាំ រថយន្តមួយគ្រឿង និងការទទួលស្គាល់ពី សហគមន៍កែភេទដ៏ធំ នៅក្នុងប្រទេសថៃ។

យ៉ាងណាមិញ ការប្រលងជ្រើសរើសបវរកញ្ញាកែភេទ ឬ Miss Tiffany's Universe នេះ គឺដើម្បីជួយជំរុញ ក៏ដូចជាគាំទ្រដល់សហគមន៍អ្នកកែភេទ នៅក្នុងប្រទេសថៃ។ បើទោះបីជាចំនួនអ្នកកែភេទ នៅក្នុងប្រទេសថៃ មានចំនួនច្រើនជាង ១០០,០០០នាក់ ក៏ដោយ ប៉ុន្តែនៅតែមានការរើសអើង ប្រឆាំងនឹងពួកគេដដែល។

គួររំលឹកផងដែរថា កាលពីការប្រកួតបវរកញ្ញាកែភេទ បានចាប់ផ្តើមឡើង កាលពី ១៨ឆ្នាំមុន ចំនួនបេក្ខនារីជាច្រើន ក្នុងចំណោម ១០០នាក់ បានទៅធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្ត ឬ ឧស្សាហកម្មសិចនៅក្នុងប្រទេសថៃ។ ជារៀងរាល់ឆ្នាំ មានបេក្ខនារី ប្រមាណជា ១០០នាក់ នៅទូទាំងប្រទេសថៃ បានដាក់ពាក្យមក ដើម្បីប្រកួតប្រជែងគ្នា៕

រូបភាព៖ ទិដ្ឋភាព នៃការប្រលង បវរកញ្ញាកែភេទ ក្នុងប្រទេសថៃ

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត

គួរឲ្យដឹងដែរថា នៅក្នុងប្រទេសថៃ ក៏សំបូរទៅដោយ តារាថៃភេទទី៣ ផងដែរ។ ជាក់ស្តែង ដូចជា នាង យូស៊ី រីនរ៉ាដា (Yoshi Rinrada) គឺតារាថៃភេទទី៣ វ័យក្មេង ដែលបានធ្វើឲ្យកក្រើក បណ្តាញសង្គម ដោយសារតែ សម្រស់របស់នាង។

នាង យូស៊ី រីនរ៉ាដា (Yoshi Rinrada)

ជាងនេះទៅទៀត តារាភេទទី៣ម្នាក់ទៀត គឺ នាង Pychaya Suksrinuch ក៏បានធ្វើឲ្យកក្រើក ក្នុងបណ្តាញសង្គម ជាមួយនឹងរូបសម្បត្តិ យ៉ាងស្រស់ស្អាត របស់នាង ផងដែរ។

នាង Pychaya Suksrinuch ជាតារាភេទទី៣ វ័យក្មេងម្នាក់ ល្បីល្បាញខ្លាំងលើហ្វេសប៊ុក ដោយសារតែ រូបថតស៊ិចស៊ី ជាច្រើនរបស់នាង។ មិនតែប៉ុណ្ណោះ នាងតែងត្រូវបាន គេសរសើរថា ទោះបីនាងមិនមែន ជាមនុស្សស្រីពិតក៏ដោយ ក៏នាងមើលទៅ ស្រស់ស្អាត និងស៊ិចស៊ី មិនធម្មតាដែរ។

ដោយសារតែភាពល្បីល្បាញ របស់តារាភេទទី៣ រូបនេះ បានធ្វើឲ្យមនុស្សជាច្រើន ចុច Follow លើគណនីហ្វេសប៊ុក របស់នាង ជាបន្តបន្ទាប់ រហូតទៅដល់ រាប់ម៉ឺននាក់ឯណោះ៕

នាង Pychaya Suksrinuch

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]