ចិន៖ ពាក្យចចាមអារ៉ាមមួយ កំពុងធ្វើឲ្យមានការចាប់អារម្មណ៍ អំពីតារាចម្រៀងស្រី លំដាប់ពិភពលោក Selena Gomez ដែលត្រូវបានហាមឃាត់ មិនឲ្យប្រគុំតន្ត្រីរបស់នាង នៅក្នុងប្រទេសចិន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាចម្រៀងប៉ុបល្បីឈ្មោះ នាង Selena Gomez បានលុបចោលយ៉ាងស្ងាត់ៗ ការប្រគុំតន្រ្តីទេសចរណ៍របស់នាង នៅទីក្រុង សៀងហៃ និងខេត្តក្វាងចូវ សម្រាប់ខែសីហាខាងមុខនេះ។ ក្នុងនោះ មានពាក្យចចាមអារ៉ាមលើកឡើងថា Selena Gomez ត្រូវរដ្ឋាភិបាលចិន ជាអ្នកនៅពីក្រោយ ការសម្រេចចិត្តលុបចោលរបស់នាង Selena តែមិនមែនអ្នកគាំទ្រនាងនៅចិន មិនចូលចិត្តចម្រៀងទេ។

បើយោងតាមការសន្និដ្ឋាន លើកឡើងដោយប្រភពព័ត៌មាន ជុំវិញមូលហេតុនាំឲ្យ Selena Gomez លុបចោលការប្រគុំតន្រ្តីទេសចរណ៍របស់ខ្លួន ថាអាចមកពីរូបថត ដែលនាងថតជាមួយសម្តេចសង្ឃ Dalai Lama ដែលជាចំណុចដ៏រសើប នាំឲ្យរដ្ឋាភិបាលប្រទេសចិន មានប្រតិកម្មខ្លាំង។

រូបថតនោះ នាង Selena Gomez និងសម្តេចសង្ឃ Dalai Llama បានទៅកាន់ទីក្រុង Vancouver ប្រទេសកាណាដា ដើម្បីចូលរួមក្នុងកម្មវិធីមួយ ហើយក្រោយមករូបភាពនោះ ត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គម បង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង។

យ៉ាងណាការលើកឡើងខាងលើ គឺគ្រាន់តែជាពាក្យចចាមអារ៉ាម និងជាការសន្និដ្ឋាន របស់មនុស្សមួយភាគធំប៉ុណ្ណោះ តែសម្រាប់មូលហេតុជាក់ស្តែង ដែលនាំឲ្យនាង Selena Gomez សម្រេចលុបចោល ការប្រគុំតន្រ្តីទេសចរណ៍របស់ខ្លួន បែបណា មិនទាន់ត្រូវបានបញ្ជាក់ពីសាម៉ីខ្លួននៅឡើយទេ៕ 

តារាចម្រៀង Pop នាង Selena Gomez
រូបថតរបស់ Selena និងសម្តេចសង្ឃរបស់ទីបេ Dalai Llama
រូបថតរបស់ Selena និងសម្តេចសង្ឃរបស់ទីបេ Dalai Llama

ប្រភព៖ Shanghaiist

កំណត់ហេតុខ្មែរឡូត៖

ក្រៅពីនេះ តារាចម្រៀងស្រីអាមេរិក នាង Selena Gomez ក៏ធ្លាប់បានបញ្ចេញរូបអាក្រាត ដើម្បីផ្សព្វផ្សាយ អាល់ប៊ុមថ្មីរបស់នាង ដែលនឹងត្រូវចេញផ្សាយ ជាសារធារណៈ។

នៅសល់រយៈពេលប្រមាណ ១ខែទៀតដែលតារាចម្រៀងស្រី វ័យ២៣ឆ្នាំ នាង Selena Gomez នឹងបញ្ចេញអាល់ប៊ុមថ្មី របស់នាង "Revival"។ គេសង្កេតថា ក្នុងកំឡុងពេលថ្មីៗនេះ តារាចម្រៀងរូបនេះ តែងតែបញ្ចេញរូបថត សុិចសុីជាហូរហែរ ជាមួយនឹងសារអាថ៌កំបាំង ដែលជាការបង្ហើបពី អាល់ប៊ុមថ្មីរបស់នាង។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅ នាង Selena Gomez បានបង្ហោះរូបអាក្រាត ពណ៌ស-ខ្មៅ នៅលើគណនី Instagram របស់នាង ដើម្បីឲ្យអ្នកគាំទ្ររូបនាង បានដឹងខ្លះៗអំពីអ្វី ដែលវានឹងមកដល់ នៅក្នុងអាល់ប៊ុមថ្មីនាង ដែលនឹងត្រូវ ចេញផ្សាយជាសារធារណៈ នៅថ្ងៃទី៩ ខែតុលា ខាងមុខនេះ។

តារាចម្រៀងក្មេងស្រី ដ៏គួឲ្យស្រឡាញ់ម្នាក់នេះ ត្រូវបានអ្នកគាំទ្ររំពឹងថា នាងអាចនឹងបង្ហាញ ភាពពេញវ័យជាងមុន នៅក្នុងអាល់ប៊ុមថ្មីលើកនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]