ភ្នំពេញៈ តារាចម្រៀងដែលអាច បកស្រាយបទចម្រៀង បានយ៉ាងពិរោះរណ្តំចិត្ត ទាំងបុរាណនិងសម័យ កញ្ញា មាស សុខសោភា បានបង្ហើបប្រាប់ឲ្យដឹងថា ដោយសារតែសម្លឹងមើល ឃើញវិស័យភាពយន្ត កំពុងតែរីកដុះដាលនោះ នាងក៏មានក្តីស្រមៃមួយថា យ៉ាងយូរ២-៣ឆ្នាំទៀតថាមិនត្រូវ នាងអាចនឹងងាកមក ចាប់អាជីពជាតារាសម្តែង បន្ថែមលើអាជីពជាតារាចម្រៀង ។

តារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំផលិតកម្មថោន កញ្ញា មាស សុខសោភា បានប្រាប់បែបនេះ នៅក្នុងឱកាស ដែលនាងចូលរួមច្រៀង បើកសម្ពោធខ្សែភាពយន្តរឿង «ទង់ព្រលឹង» កាលពីល្ងាច ថ្ងៃទី២០ ខែមេសា នៅរោងភាពយន្ត Legend ស្ទឹងមានជ័យ ដោយនាងបានបង្ហាញ ពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា សម័យបច្ចុប្បន្ននេះ សង្កេតឃើញសន្ទុះ នៃការផលិតខ្សែភាពយន្ត របស់យើងគឺមានភាពរីកចម្រើន និងមានការសម្រុកថតច្រើន ពីបណ្តាផលិតកម្មផ្សេងៗ ក្នុងនាមនាងជាអ្នកសិល្បៈ គឺពិតជាសប្បាយ រីករាយខ្លាំង។

ជាមួយគ្នានោះផងដែល តារាចម្រៀងរូបនេះ ក៏បានព្រលយថា ពេលនេះការងារសិល្បៈ នាងមានភាពមមាញឹកច្រើន តែបើសិនជាអាច២-៣ឆ្នាំទៀតបើមានឱកាសនាង នឹងងាកមកចាប់អាជីព ជាតារាសម្តែងមួយទៀត ព្រោះថានាងក៏មានចិត្តស្រលាញ់ដែរ ។

បើទោះបីជាពេលនេះ តារាចម្រៀងរូបនេះ កំពុងតែមានឈ្មោះបោះសំឡេង និងអាចនិយាយបានថា ជាតារាចម្រៀងដែលល្បី ប្រចាំប្រទេសយ៉ាងណាក៏ដោយ តែនាងបែរជានិយាយថា «បើសិនជាខ្ញុំមាន ឱកាសបានថតខ្សែភាពយន្ត គឺខ្ញុំមិនប្រកាន់ថា ជាតួឯកបានថត ឫក៏តួរាយរងទេ ពោលគឺខ្ញុំមិនខ្វល់ឡើយ»៕ 

តារាចម្រៀង មាស សុខសោភា

ផ្តល់សិទ្ធដោយ៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានខែមុនកញ្ញា មាស សុខសោភា បានទទួលរងនៅការវាយ ប្រហារទៅលើ Page Facebook របស់នាង ដោយមានការបង្ហោះ រូបភាព វីដេអូអាសអាភាស ជាបន្តកន្ទុយគ្នា ដែលធ្វើឲ្យអ្នកលេង Facebook ជាច្រើន មានការភ្ញាក់ផ្អើល ស្ទើរ គ្រប់ៗគ្នា ។

នៅក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ គេសង្កេតឃើញថា Page Facebook របស់តារាចម្រៀងល្បីឈ្មោះ កញ្ញា មាស សុខសោភា ត្រូវបានគេ Hack ចូលហើយបង្ហោះវីដេអូ អាសអាភាស មានទាំងក្បាច់រួមរ័ក ជាប់ៗគ្នា២-៣ថ្ងៃ ដែល ធ្វើឲ្យអ្នកគាំទ្រនាង និងអ្នកលេង Facebook នាងជាច្រើន មានការហួសចិត្ត និងការបង្ហាញវីដេអូបែបនេះ ជាសាធារណៈ ។

ជួបតាមទូរស័ព្ទ ជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នេះ អ្នកចាត់ការទូទៅ របស់ផលិតកម្មថោន លោក មាស សុខរតនៈ ដែលជាបងប្រុសបង្កើតរបស់ កញ្ញា មាស សុខសោភា បានប្រាប់ ឲ្យដឹង ដោយទទួលស្គាល់ថា ជាការពិតណាស់មួយរយៈនេះ គេបាន Hack ចូល Page Facebook របស់អាភាច្រើន ណាស់ ដោយលើកនេះវាយប្រហារច្រើន ជាងលើកមុនទៀត ។

អ្នកចាត់ការទូទៅរូបនេះ បានប្រាប់ឲ្យដឹងថា «ពេលនេះខ្ញុំអាភា និងក្រុមការងារបច្ចេកទេស កំពុងតែនាំគ្នាដុតដៃ ដុតជើង ដោះស្រាយបញ្ហានេះ ព្រោះថាយើងមិនអាចបណ្តោយឲ្យគេ Hack ចូលបែបនេះទេ ហើយខ្ញុំសូមពេល មួយរយៈ ដើម្បីដោះស្រាយហើយ យ៉ាងយូរខែមករាឆ្នាំក្រោយនេះ ខ្ញុំគិតថាខ្ញុំអាចនិង មានចម្លើយឆ្លើយបំភ្លឺដល់ អ្នកគាំទ្រហើយ » ។

ទស្សនិកជននៅចាំបានថា កាលពីអំឡុងដើមខែវិច្ឆិកា Page Facebook របស់តារាចម្រៀង ដែលអាចច្រៀងបាន ទាំងបទចម្រៀងសម័យ និងបុរាណ កញ្ញា មាស សុខសោភា ធ្លាប់ត្រូវបានគេ Hack ម្តងមកហើយដោយកាលនោះ ក៏មានការភ្ញាក់ផ្អើល ដូចពេលនេះដែល ។ ហើយថ្មីៗនេះក៏មានអ្នក Hack ជាលើកទី២ទៀតក៏បានធ្វើឲ្យបង ប្រុស របស់ មាស សុខរតនៈ បានបង្ហាញពីការព្រួយបារម្ភ ថា « ខ្ញុំពិតជាមានការព្រួយបារម្ភ ខ្លាំងណាស់ បើសិនជាការ Hack នេះនៅបន្តទៀត ព្រោះថាអាចប៉ះពាល់ប្រជាប្រិយភាព និងការគាំទ្ររបស់ទស្សនិកជន ទំនុកចិត្តមក លើប្អូនស្រីខ្ញុំអាភា តែអ្វីដែលខ្ញុំសង្ឃឹមគឺអ្នកគាំទ្រ និងបានដឹងនិងយល់ទាក់ទង ទៅនិងការ Hackនេះ ហើយកុំមាន ការយល់ច្រឡំអីការពិត នឹងត្រូវលាតត្រដាងក្នុងពេលឆាប់ៗនេះ » ៕ 

តារាចម្រៀង មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា