បាត់ដំបង៖ ការប្រកួតកីឡាបាល់ទះពានរង្វាន់ ស្រាបៀរលីអូ ឆ្នាំ២០១៦ បានធ្វើឡើង នៅឯមណ្ឌលខេត្តបាត់ដំបង តាំងពីថ្ងៃទី១៩ ដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៦ ដែលដៃគូប្រកួតនីមួយៗ ហាក់ដូចជាស្វិតស្វាញជាខ្លាំង។

លទ្ធផលការប្រកួតទី១ កាលពីថ្ងៃទី ១៩ ខែមេសា ប្រិយមិត្ដប្រហែលជាជ្រាបច្បាស់មកហើយ ថាតើថាក្រុមណាជាអ្នកទទួលជ័យជំនះ យ៉ាងណាមិញ សម្រាប់លទ្ធផលការប្រកួតជាលើកទី២ កាលពីម្សិលមិញថ្ងៃទី ២០ មានដូចជាខាងក្រោម៖

-ក្រុមខេត្តប៉ៃលិន ឈ្នះការប្រកួតលើ ក្រុមវិទ្យាល័យព្រះមុនីវង្ស ដោយលទ្ធផល ៣-០

-ក្រុមយុវ រាជសីហ៍(មន្ទីរអប់រំ យុវជន កីឡាខេត្តបាត់ដំបង) ឈ្នះការប្រកួតលើ ក្រុមហនុមានបាត់ដំបង ដោយលទ្ធផល ៣-០

-ក្រុមស្រុកមោងឫស្សី ឈ្នះការប្រកួតលើ ក្រុមក្រុងប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ) ៣-០

ព័ត៌មានបន្ថែមទាក់ទងនឹង ដៃគូប្រកួត និងលទ្ធផលនៃការប្រកួត សូមចូលទៅកាន់គេហទំព័រលីអូបៀរ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]