សកម្មភាពប្លន់ ស៊េរីថ្មីមួយទៀត ប្រចាំឆ្នាំ២០១២ បានកើតឡើង ហើយបន្ទាប់  ពីបុរសអ្នករត់ ម៉ូតូឌុបម្នាក់ បានរងរបួសពេញ ផ្ទៃមុខ សុទ្ធតែអំបិលម្ទេស បន្ទាប់ពីជន សង្ស័យម្នាក់ ទំនងគ្មានលុយទៅទិញកាំភ្លើង ដើម្បីប្លន់ក៏នឹកឃើញប្រើស្ទីលថ្មីបុកអំបិល ម្ទេសយកទៅបាចចូលភ្នែកជនរងគ្រោះ ដើម្បី ប្លន់ម៉ូតូនោះ ។

សកម្មភាពប្លន់មិន បានសម្រេចហើយ ធ្វើឱ្យខ្លួនឯង ស្ទើរដាច់សង្ខារដោយសារតែការ ស្វាគមន៍មួយដៃមួយជើង ពីសំណាក់ប្រជា ពលរដ្ឋនិងអ្នករត់ម៉ូតូឌុប ដែលបាន ឃើញនិង ឮសម្រែករបស់ជនរងគ្រោះឱ្យជួយខាងលើ នេះ បានកើតឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅ តាមបណ្ដោយផ្លូវកា៥  ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា បុរសរត់ម៉ូតូឈ្មោះឈុល សុជាតិ អាយុ៣១ឆ្នាំ រស់នៅផ្ទះលេខ៣៦បេ ផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួល គោក បានរងរបួសលើផ្ទៃមុខពេញ ដោយ ក្រហាយភ្នែកទាំងសងខាង បន្ទាប់ពីជនសង្ស័យ ជាចោរប្លន់ម្នាក់ ឈ្មោះទេព បូរ៉ា អាយុ២២ ឆ្នាំ មានស្រុក កំណើតនៅឃុំព្រៃរលា ស្រុក ព្រៃកប្បាស ខេត្ដតាកែវ បានយកអំបិល ម្ទេសបាចចូលភ្នែកប៉ងប្លន់យកម៉ូតូ ម៉ាកវ៉េវ អាល់ហ្វា ពាក់ស្លាកលេខកណ្ដាល 1E-4256 ពណ៌ខ្មៅពីជនរងគ្រោះ ប៉ុន្ដែមិនបានសម្រេច បន្ទាប់ពីជនរងគ្រោះបានស្រែកឆោឡោទាំង យកដៃខ្ទប់ភ្នែក ហើយពេលភ្លាមៗនោះក៏ឮ ដល់ប្រជាពលរដ្ឋនិង អ្នករត់ម៉ូតូឌុបដូចគ្នានៅ ក្បែរកន្លែងកើតហេតុ ចេញមកជួយអន្ដរា គមន៍ហើយចាប់វាយជនសង្ស័យរូបនេះ មួយដៃមួយជើងស្ទើរស្លាប់ ទំរាំកម្លាំងសមត្ថកិច្ច មូលដ្ឋានធ្វើដំណើរទៅដល់ ។

ប្រភពព័ត៌មានបានបន្ដទៀតថា មុនពេល កើតហេតុជនរងគ្រោះជាអ្នករត់ម៉ូតូឌុបនៅ ម្ដុំបឹងសាឡាង ហើយពេលនោះបានឃើញ ជនសង្ស័យ រួចជនសង្ស័យ បានហៅជិះ ប៉ុន្ដែ ជនរងគ្រោះហាក់បីដូចជាមិនចង់ទៅ ។ បន្ទាប់មកជនរងគ្រោះក៏បានហៅជនល្មើសឱ្យជិះម៉ូតូឌុបរបស់ខ្លួនវិញ ប៉ុន្ដែជនល្មើសធ្វើ ដូចជាអែអង់ មិនចង់ទៅ ។ ប៉ុន្ដែជនល្មើស ក៏ បានឡើងជិះម៉ូតូឌុបជាមួយជនរងគ្រោះ ដោយធ្វើដំណើរឆ្ពោះទៅកន្លែងកើតហេតុ។

ប្រភពព័ត៌មានបានបន្ដទៀតថា នៅពេល ជិះទៅដល់តាមបណ្ដោយផ្លូវកា៥ ជនល្មើស ដែលអង្គុយពីក្រោយជនរងគ្រោះបានច្រត់ ដៃទៅលើស្មា រួចហើយទាញ អំបិលម្ទេសដែល លាក់ទុកបាចចូលភ្នែក បណ្ដាលឱ្យជនរងេ គ្រាះស្រែកឱ្យគេជួយ ។ ក្រោយមកជន ល្មើសរត់មិនរួចនោះឡើយ ដោយសារតែការ ជួយអន្ដរាគមន៍ ភ្លាមៗពីសំណាក់ប្រជាពល រដ្ឋនិងអ្នករត់ម៉ូតូនៅក្បែរនោះចាប់វាយប្រ គល់ឱ្យសមត្ថកិច្ច ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ បាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]