អ្នកជិះកង់ម្នាក់ ដែលស្ទើរតែស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវមួយបានធ្វើការ ដឹងគុណចំពោះស្រ្តី ម្នាក់ដែលបានជួយសង្រ្គោះ ជីវិតរបស់គាត់ ដោយគាត់បានធ្វើការ សាកឈ្មោះរបស់នាងនៅលើករបស់គាត់។

Aaron Denham អាយុ ២២ឆ្នាំ ចង់ធ្វើការរំលឹកដល់អ្នកដែលបានជួយគាត់ អស់មួយជីវិត ដែលនាងជាអតីត គិលានុបដ្ឋាយិការម្នាក់ ឈ្មោះ Maria Brasseur បានជួយគាត់នៅពេលដែលគាត់ត្រូវឡានបុក និង បាក់ក។

កំឡុងពេលដែលមានគ្រោះថ្នាក់ គាត់បានខិតខំព្យាយាម ធ្វើចលនា ករបស់គាត់ ប៉ុន្តែជារៀងរាល់ពេល គាត់តែងតែមានអាការៈឈឺចាប់ ផ្នែកឆ្អឹងរបស់គាត់ជាខ្លាំង ដែលអាចអោយគាត់ស្លាប់បាន រឺក៏ ក្លាយទៅជាមនុស្សពិការ។

សំណាងល្អ Maria អាយុ ៤៧ឆ្នាំ ដែលកំពុងមើលថែសួនរបស់នាងនៅជិតនោះ បានឃើញហេតុការណ៍ បានរត់មកជួយ រុំកអោយគាត់។ បន្ទាប់មកនាងបានរុំ ដៃ និង ជើងរបស់គាត់ដើម្បីកុំអោយគាត់ធ្វើចលនាបាន។

Aaron បានចំណាយពេល ៦ខែនៅក្នុងមន្ទីរពេទ្យ និង បន្ទាប់ពីចេញមកវិញ គាត់បានធ្វើការសាក់ឈ្មោះរបស់ Maria និងថ្ងៃខែ នៃឧបទ្ទរហេតុនោះ នៅលើករបស់គាត់។

បច្ចុប្បន្ននេះ ពួកគេទាំងពីរបានក្លាយជាមិត្តភក្តិស្និទស្នាលនឹង គ្នា និងបានជួបទាកទងគ្នាជាប្រចាំ។

Aaron ដែលរស់នៅក្នុងទីក្រុង Fair Oak បាននិយាយថា បើសិនជាពេលនោះគ្មាន Maria ទេ ខ្ញុំអាចស្លាប់ ឫក៏ពិការ។ មនុស្សជាច្រើនបានសួរខ្ញុំថា តើឈ្មោះដែលសាក់នៅលើករបស់ខ្ញុំជាឈ្មោះរបស់មិត្តស្រី ខ្ញុំរឺយ៉ាងណា។ តែខ្ញុំបានប្រាប់គេថា ឈ្មោះនេះគឺជារបស់ម្តាយទី២របស់ខ្ញុំ។ ខ្ញុំបានបង្ហាញអោយពួកគេ ដឹងថា ខ្ញុំ បានទៅដល់ទ្វានរក ប៉ុន្តែ Maria បានជួយជីវិតខ្ញុំ។

គាត់បានបន្ថែមថា នេះជាវិធីដែលល្អជាងគេ ដែលខ្ញុំអាចរកនឹកឃើញ ពីការថ្លែងអំណរគុណនាង។ រៀងរាល់ពេល ដែលខ្ញុំឆ្លុះកញ្ចក់ ខ្ញុំអាចនឹកឃើញថា មានមនុស្សម្នាក់ដែលខ្ញុំជំពាក់ជីវិតនាង។

Maria ដែលជាម្តាយរបស់កូន ៤នាក់ បាននិយាយថា ខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែលខ្ញុំបានធ្វើ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]