ខេត្តកំពង់ធំ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា បុរស​ម្នាក់​បាន​វាយ និង​កាប់​ប្រ​ព​ន្ឋ​ស្លាប់ ភ្លាម​ៗ រួច​ដុត​ផ្ទះ​ចោល​និង​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​តាម​ក្រោយ ។

ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោងជាង​២​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៨ មេ​សា ២០១៦ នៅ​ក្នុងភូមិ​បឹង ឃុំ​មាន​រិ​ទ្ឋ ស្រុក​សណ្តាន់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​ឈ្មោះ កេ​ត ថា​ញ់ អាយុ​៤២​ឆាំ្ន មុខរបរ​ស៊ីឈ្នួល​កាប់​ឈើ រីឯ​ប្រ​ព​ន្ឋ​ដែល​ត្រូវ​ជន​នេះ​កាប់​ ត្រូវ​គល់​ក​ខាងក្រោយ គុំ​ត្រចៀក​ខាងឆ្វេង និង​ចំ​ចិញ្ចើម​ ហើយ​ស្លាប់​នោះ​ឈ្មោះ វ៉​ន សាំ អាយុ​៣៥​ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ក្នុ​ង​ភូមិ​សំ​រិ​ទ្ឋ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន ករណី​ឃាតកម្ម​នេះ​ផ្តើម​ចេញពី​ការ​ឈ្លោះ​ ទាស់ទែង​គ្នា​ក្នុង​គ្រួសារ ហើយពីរ​នាក់​ប្តី​ប្រ​ព​ន្ធ ដែល​ពុំ​ទាន់​មានកូន​នេះ ត្រូវ​អ្នក​ភូមិ​ជិតខាង​អះអាង​ថា​តែង​ឃើញ​ផឹកស្រា​ស្រវឹង និង​ឈ្លោះប្រកែក​គ្នា​ជា​ប្រចាំ ៕

រូបភាព៖ កំទេចផ្ទះ ដែលត្រូវបានដុតចោល
រូបភាព៖ សពអ្នកទាំងពីរ
រូបភាព៖ សពអ្នកទាំងពីរ

ប្រភព៖ កោះសន្ដិភាព

ការចាប់អារម្មណ៍របស់ខ្មែរឡូត៖

អ្វីដែលចាប់អារម្មណ៍កាលពីក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះថ្ងៃ​ទី​១៥ ខែ មេ​សា ឆ្នាំ​២០១៦នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូរណ៍​ ខេត្ដកំពង់ឆ្នាំង ដែលទើបតែកន្លងផុតទៅមុននេះ ក៏មានហេតុការណ៍ឈ្លោះគ្នា រវាងប្ដីប្រពន្ធ ដែលបុរស​ជា​ប្តីដោយសារ​តែ​ខឹង​នឹង​ប្រ​ព​ន្ធមិន​ព្រម​មក​ផ្ទះ ក៏បាន​យក​ភ្លើង​ដុត​ផ្ទះ​ខ្លួនឯង ដែល​ជាប់​គ្នា ​និង​ផ្ទះ​ម្តាយក្មេក​ បណ្តាល​អោយ​ឆេះ​ខ្ទេច ទាំង​២ខ្នង ​មិន​អាចជួយ​បាន​ឡើយ ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា ជនសង្ស័យដុត​ផ្ទះ​ខ្លួនឯង ​និង​ផ្ទះ​ម្តាយក្មេក មានឈ្មោះ អ៊ុ​ក ភ​ន អាយុ​៣៤ឆ្នាំ ម្តាយក្មេក​មានឈ្មោះ ប៉ិក តុំ អាយុ​៧១​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ។​

ជន​ដៃដល់​បានដុត​ផ្ទះ​ខ្លួនឯង ជា​ផ្ទះ​តូច​មាន​ទំហំ៣​គុណ​និង​៤​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់ ​និង​បាំងជញ្ជាំង​ស្លឹក ដែល​សង់​ជាប់គ្នា​ជាមួយ​ផ្ទះ​ម្តាយក្មេក មាន​ទំហំ​៥​គុណ​និង​៦​ម៉ែត្រ ធ្វើ​ពី​ឈើ ប្រក់និង​បាំងជញ្ជាំង​ស្លឹក បណ្តាល​អោយ ឆេះខ្ទេច​ទាំងស្រុង​ទាំង​ពី​ខ្នង​តែ​ម្តង ។

បើ​តាម​សំដី​របស់ស្ត្រី​ជា​ម្តាយក្មេកបានអោយ​ដឹង​ថា កូនស្រី​គាត់ឈ្មោះ ថ្លាង សុ​គង់ អាយុ​៣១ឆ្នាំ បាន​ទៅ​ធ្វើការ​នៅ​រោងចក្រ នៅ​ខេត្តសៀមរាប ។

មុន​ពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃនេះ គាត់​ឃើញ​កូនប្រសារ​គាត់ បាន​ឈ្លោះ​គ្នា​ជាមួយ​កូនស្រី​គាត់ដែលត្រូវជាប្រពន្ធ តាម​ទូរ​សព្ទ័​ស្ទើរ​រាល់​យប់ ហើយ​ឮ​កូនប្រសា​រថា ចូល​ឆ្នាំនេះ​ត្រូវ​មក​ផ្ទះ បើ​មិន​មក​ទេ នឹង​មានរឿង​ហើយ ។

លុះដល់​ពេល​ចូល​ឆ្នាំ មិន​ឃើញកូនស្រី​គាត់​មកផ្ទះ ​កូនប្រសារ​គាត់​បាន​ដុត​ផ្ទះវា ឆេះរាល​ដល់​ផ្ទះ​គាត់​ឆេះ​ខ្ទេច រូ​ម​ទាំង​ទ្រ​ព្យ​សម្បត្តិ​គាត់​មួយ​ចំនូ​ន​ផង គ្មាន​យក​អ្វីបាន​ឡើយ ។

ស្ត្រី​ជា​ម្តាយ​បាន​បាន​បញ្ជា​ក់ថា ក្រៅពី​ខឹង​នឹង​ប្រ​ព​ន្ឋ​មិន​មក​ផ្ទះ កូនប្រសារ​គាត់​ក៏​បានប្រចណ្ឌប្រ​ព​ន្ឋ​វា​ផង​ដែរ តែ​អ្វី​ដែល​ធ្ងន់​ជាង​នេះ​ទៀត គឺ​ផ្ទះ​មួយ​ខ្នង ដែល​កូនប្រសារ​ដុត​នោះ គាត់​បានលក់​អោយ​គេ ក្នុង​តម្លៃ៤​លាន​រៀល និង​បាន​យក​ប្រាក់​ពី​គេ​រួច​ហើយ រង់​ចាំតែ​គេ​មក​រុះ​យក​តែ​ប៉ុណ្ណោះ ។

បើ​តាម​សំដី​អ្នក​ជិតខាង​បានអោយ​ដឹង​ថា ប្តី​ប្រ​ព​ន្ឋ​ពីរ​នាក់​នេះ ​មិនសូវ​ត្រូវ​គ្នា​ប៉ុន្មាន​ទេ ឈ្លោះ​គ្នាញឹកញាប់​ណាស់ ពេល​ដែល​ប្រ​ព​ន្ឋ​មិន​ទាន់​ចេញ​ទៅ​ធ្វើការ​នៅ​រោងចក្រ ហើយ​បើ​ទោះជា​ខឹង​គ្នា​យ៉ាងណា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​នេះ​គួ​រតែ​មក​មើល​ម្តាយ និងប្តី​ដែរ ។

ទោះ​យ៉ាងណា​ក្រោយ​កើតហេតុ ស​ត្ថ​កិច្ចបាន​ចាប់​ឃាត់ខ្លួន​បុរស​ជា​ប្តី ដើម្បី​កសាង​សំណុំរឿង​តាមផ្លូវ​ចាប់ ។

រូបភាព៖ ខឹង​ប្រ​ព​ន្ធ អត់មកចូល​ឆ្នាំ ដុតឆេះហ្មត់ រាលដល់​ផ្ទះ​ម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]