Russell Neff ត្រូវបានចោទប្រកាន់ពីបទលួចចូលទៅក្នុងផ្ទះមួយនៅឯ ទីក្រុង Salisbury Md ដែលបានបន្សល់នៅ អារម្មណ៍ភ័យខ្លាច និង ភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ម្ចាស់ផ្ទះ។

មន្ត្រីប៉ូលីសបាននិយាយថា Neff មានអាយុ ២២ឆ្នាំ បានវាយបំបែកកញ្ចក់ចូលទៅក្នុងផ្ទះមួយ កាលពីថ្ងៃពុធ និង បានចាត់ទុកកន្លែងនោះដូចជាផ្ទះ ខ្លួនឯង ដោយបានស្រាតខោអាវចេញទុកតែខោខ្លី និង បានរត់ទៅកាន់ផ្ទះបាយចំអិន Chicken pot pie ដែលជារបស់ម្ចាស់ផ្ទះថែមទៀតផង។

ម្ចាស់ផ្ទះបាននិយាយប្រាប់ប៉ូលីសថា គាត់បានលឺសំលេងជនសង្ស័យ វាយទ្វារខាងមុខដើម្បីព្យាយាមចូលមកខាងក្នុង ដូច្នេះគាត់ក៏បានរត់ទៅខាងលើវិញ និងទូរស័ព្ទទៅកាន់ ៩១១ នៅពេលដែល Neff បានចូលមកដល់ខាងក្នុង។

ប៉ូលីសម្នាក់បានអោយដឹងថា យើងបានឃើញជនសង្ស័យ នៅខាងក្នុងផ្ទះអង្គុយយ៉ាងស្រួលជាមួយនឹង ខោខ្លីរបស់គាត់ ដោយកំពុងតែបៀមតេឡេទូរទស្សន៍ និងកំពុងរងចាំ Chicken pot pie ដែលគាត់បានរកឃើញនៅ ក្នុងទូទឹកកក និងបានយកវាទៅកំដៅក្នុង ម៉ាស៊ីន Microwave។

Neff ពីដំបូងបានប្រឆាំងតបនឹងប៉ូលីសជាមួយនឹង ការចាប់ខ្លួនរបស់គេ ប៉ុន្តែជាចុងក្រោយត្រូវបាននាំយកទៅកាន់មន្ទីរឃុំឃាំង និងចោទប្រកាន់ពីបទចូលលួចក្នុងផ្ទះ គឺលួច Chicken pot pie ជាមួយនឹងការ បំផ្លាញទ្រព្យសម្បត្តិ និង ការតដៃជាមួយការចាប់ខ្លួន។

ដោយ នីតា

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]