មានការវាយលើនារីជនជាតិចិនម្នាក់ដោយជនជាតិ បរទេសម្នាក់នៅក្នុងតំបន់Zhengzhouខេត្ដ Henan កាលពីល្ងាចថ្ងៃសុក្រពេលនារីជន ជាតិនោះបានជិះកង់អគ្គីសនីរបស់នាងប៉ះ រថយន្ត។ ដំបូងបុរសម្នាក់នោះគ្រាន់តែមានការក្រកែកជាពាក្យសំដី តែក្រោយមកគេក៏បានវាយនារីម្នាក់នោះ ដោយទះ២កំភ្លៀង។ មូយសន្ទុះក្រោយមក ក៏មានក្រុមប៉ូលីស មួយក្រុមបាននាំបុរសបរទេសនោះទៅ។

រាល់ជនជាតិចិនកាត់បរទេសតែងតែធ្វើនៅអ្វីដែល គេចង់ធ្វើពេលមានបញ្ហាឈ្លោះទាស់ទែងឡើង។ នេះជាការបង្កអោយមានការកាត់សេចក្ដីដោយ ក្រុមឥតសណ្ដាប់ព្រូតគ្នាសំរេចបញ្ហាដោយកំហឹង។ ទាំងនេះជាអំពើដែលនាំអោយមានផលប៉ះពាល់ ដល់វប្បធម៌សង្គម។តែតាមការបង្កហេតុកាល ថ្ងៃសុក្រសប្ដាហ៍មុនដោយជនជាតិបរទេស វាអំពើមិនអាចអោយមនុស្សដ៏ទៃទៀតទ្រាំ ឈរមើលបាន។ ក្រោយពេលបុរសបរទេសដែលបានទះកំភ្លៀងនារី ម្នាក់នោះរួចក៏បានរត់ចូលក្នុងរថយន្ដខ្លួន ហើយមានមនុស្សនៅខាងក្រៅស្រែក អោយវាយបុរសម្នាក់នោះដើម្បី ជាអ្នកក្លាហាន ក្នុងកណ្ដាលហ្វូងមនុស្ស។ ពេលនោះមានបុរសម្នាក់ទៀតដែលអង្គុយលើកង់ ហើយបាននិយាយថាជនជាតិបរទេសនោះ គឹឆ្កួតពេកហើយ ព្រោះគេមកវ៉ៃជនជាតិចិន ហើយក៏សង្ងំអង្គុយក្នុងឡានយ៉ាងរំភើយ អំឡុងពេលមានមនុស្សជាច្រើន កំពុងខឹងសំបាល ហើយស្រែកថា “ចេញមកក្រៅ មនុស្សចង្រៃ ចាប់ឯងចងភ្ជាប់ដើមឈើ” ។ តាមអោយដឹងថាបុរសជនជាតិបរទេសនោះ ធ្វើការនៅ ផ្សារទំនើប តែមិនដឹងថាជា ផ្សារទំនើបរបស់ ជនជាតិអាមេរិច ឬក៏មិនមែន? ប្រជាជនទាំងនោះចង់ដឹងថា តើមានរឿងអ្វីកើតឡើង ហើយបុរសនោះជាជនជាតិអ្វីអោយប្រាកដ។ ពេលដែលបុរសបរទេសម្នាក់នោះត្រូវ បានចាប់ខ្លួន មានបុរសជនជាតិចិនម្នាក់បានស្រែកអោយកំទេចរថយន្ដ BYD របស់បុរសបរទេសនោះ។

ពេលហេតុការណ៍ កំទេចឡានកើត មានប៉ូលីសម្នាក់ចេញមក ស្រែក អោយប្រជាជននោះ ឈប់ ហើយបានអះអាងថា គេនឹងដោះស្រាយបញ្ហានេះអោយបាន សមគួរបំផុតនិង បើមិនដូច្នោះគេនឹងលាលែងឈប់ ពីតំណែង។ ស្រាប់តែប្រជាជនក៏បាន គាំទ្រពាក្យសំដីរបស់គាត់ ហើយស្រែកហោ។

 

 

 

ដោយ TD

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]