ភ្នំពេញ៖ កីឡាការិនី ស៊ន សៀវម៉ី ទើបតែដណ្តើមបាន មេដាយមាសក្នុងការប្រកួត វគ្គជម្រុះក្នុងតំបន់អាស៊ី ដើម្បីមាន សិទ្ធិ ចូលរួមប្រកួតជាផ្លូវការ ក្នុងព្រឹត្តិការណ៍ Olympic Games ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល នាថ្ងៃទី០៥ ដល់ ២១ ខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា នេះជាលើកទី១ នៃប្រវត្តិសាស្រ្តកីឡាកម្ពុជា ដែលអាចជាប់វគ្គជម្រុះ ដើម្បីចូលរួមប្រកួតជាផ្លូវការ ក្នុងព្រឹត្តិការណ៍ Olympic Games ដោយកម្ពុជាធ្លាប់តែចូលរួមព្រឹត្តិការណ៍នេះ តាមរយៈការអញ្ជើញ ពីគណៈកម្មាធិការ អូឡាំពិកអន្តរជាតិប៉ុណ្ណោះ ដែលហៅថា WILD CARD។

នេះក៏ជាជោគជ័យដ៏ធំធេង សម្រាប់គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ដែលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តក្នុង មហាសន្និបាតកាលពីឆ្នាំ២០១២ ដើម្បីជម្រុញអោយ អត្តពលិកកម្ពុជាអាចមាន លទ្ធភាពជាប់វគ្គជម្រុះ ជាផ្លូវការក្នុងការ ប្រកួតព្រឹត្តិការណ៍ Olympic Games៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ន សៀវម៉ី