ថ្មីៗនេះទំព័រ Facebook របស់កូនស្រីអតីតតារា ហួត សារ៉ាវឌី បានពោរពេញទៅដោយសារនិង រូបភាពទុក្ខសោកជាច្រើន ដោយសារ អតីតតារា ហួត សារ៉ាវឌី ដែលជាម្តាយ បានបាត់បង់ជីវិតដែលមានសណ្ឋានដូចបានជួបគ្រោះថ្នាក់ចរាចរណ៍។ អ្នកសិល្បៈមួយចំនួន បានចូលរួមរំលែកទុក្ខតាមសារដូចខាងក្រោម៖
លោក សុស ម៉ាច ប្រធានសមាគមសិល្បះករខ្មែរ៖
“គួរអោយអនិច្ចាសង្ខាអតីតតារាចម្រៀងនិងសម្តែងអ្នកនាង (ហួតសារ៉ាវឌី) ណាស់!នាងបាត់បង់ជីវិតជាមួយបុរសម្នាក់ដែលឌុបនាងកាលពីយប់ម្សិលម៉ិញដោយគ្រោះថ្នាក់ចរាចរ? នៅស្រុក (កអណ្តើកខេត្តព្រៃវែង)។ សពរបស់នាងត្រូវបានបូជាហើយកាលពីយប់ម៉ិញនៅព្រៃវែង បុណ្យប្រាំពីរថ្ងៃរបស់នាងនឹងធ្វើនៅចាក់អង្រែ នេះបើតាមសំដីកូនស្រីបង្កើតរបស់នាងដែលខលមកខ្ញុំ។ ក្នុងនាមខ្ញុំបាទជាប្រធានសមាគមសិល្បះនិងជាមិត្តភ័ក្តិ ធ្លាប់ច្រៀងនិងរួមសម្តែងជាមួយគ្នាតាំងតែពីឆ្នាំ 1994 កន្លងមក។ខ្ញុំ សូមចូលរួមចំណែករំលែកនូវទុក្ខ ដ៏ក្រៀមក្រំសោកស្តាយអាឡោះអាល័យជាមួយនិងក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់នាងសូមអោយបានដល់ឋានសុខតិភពកុំបីឃ្លាងឃ្លាតឡើយ!រូបំ ទុក្ខំ អនិច្ចំ អនត្តា !”
លោក សាវីន ហ្វីលីព តារាសម្ដែង៖
“កំសត់ណាស់សពបូជាកណ្ដាលវាលស្រែ! នេះជាឆាកជីវិតចុងក្រោយរបស់អតីត តារាសំដែងល្បីឈ្មោះ ហួត សារ៉ាវឌី យប់មិញខ្ញំគេងមិនលក់ពេញមួយរាត្រីព្រោះអាណិតគាត់ជាមនុស្សធ្លាប់រួមការងារសិល្បះជាមួយគ្នាក្នុងរឿង ភ្នំទាបជាងស្មៅ របស់លោក ហ្វៃ សំអាង ពីមុនមក សូមសារ៉ាវឌីបានទៅកាន់សុគតិភព សូមអំពាវនាវអោយសមត្ថកិច្ចខេត្តព្រៃវែងស្វែងរកឃាតករមកកាត់ទោសផង RIP ! Former Cambodian actress Hout Saravdy! ប្រភពពត័មាន Sarachan Elf , កូនស្រីរបស់សព”
ប៉ុន្ដែតាមការរៀបរាប់របស់កូនស្រី អតីតតារា ដែលមានទំព័រ Facebook ឈ្មោះ Sarachan Elf ការស្លាប់របស់ម្ដាយនាងមិនមែនជាគ្រោះថ្នាក់ចរាចរណ៍នោះទេ គឺជាឃាតកម្ម៖
“ការស្លាប់របស់ម៉ាក់ខ្ញុំ មិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ទេ គឺជាករណីប្លន់សំលាប់ អាចឈានចូលទាំងរលោភសំលាប់បំបិទមាត់ទៀត តែប៉ូលិសនៅមូលដ្ឋានបែរជាមិនជួយធ្វើកោសវិច្ឆយ័ទេបែរជាគិតថាជាគ្រោះថ្នាក់ចរាចរណ៏ទាំង ការពិតមានទាំងភណ័តាងច្បាស់ណាស់។យប់ថ្ងៃ ១៤ ល្ងាចម៉ោងប្រហែល ៦ ឬ ៧ ល្ងាច ម៉ាក់របស់ខ្ញុំបានចេញដំណើរដោយម៉ូតូទៅខេត្តព្រៃវែង ស្រុក កអណ្តើរ ដើម្បីចូលរួមបុណ្យចូលឆ្នាំនៅស្រុកកំនើត តែពេលមកដល់ជិតផ្ទះទៅហើយ ម៉ោងប្រហែល ៨ កន្លះយប់ ស្រាប់តែមានក្មេងស្ទាវមួយវ៉ូង ប្រហែល ៤ - ៥ បានរត់ចេញពីកៀនថ្នល់ហើយដៃមានកាន់ដំបង បានរត់មកវាយក្បាលអ្នកបើកម៉ូតូចំកញ្ចឹង ក ហើយក៍រេដៃចង្កូតទៅខាងឆ្វេងថ្នល់ ហើយម៉ាក់ក៍បានលើកទូរសព្ទ័តេមកអ្នកផ្ទះខ្ញុំថា គាត់ត្រូវក្មេងស្ទាវវៃ អីឡូវអ្នកបើកម៉ូតូសន្លប់បាត់ហើយ ឆាប់មកជួបយគាត់។
ហើយអ្នកផ្ទះក៍ចេញទៅរកភ្លាម តែតេទៅគាត់លែងមានអ្នកលើក ។ ច្បាស់ណាស់គឺគាត់មិនមែនជួនគ្រោះថ្នាក់ចរាចរណ៍ទេ គឺគាត់ទៅគេវៃប្លន់ ឬ ក៍កត្តាផ្សេង បព្រោះគាត់បានតេមកច្បាស់ណាស់ ប៉ុន្តែពួកគេរកគាត់មិនឃើញក៍ត្រឡប់មកផ្ទះវិញ។ លះុព្រឹកឡើងទើបមានគេឃើញសាកសពគាត់ បានតេមកប្រាប់អ្នកផ្ទះខ្ញុំ ខ្ញុំរន្ធត់ចិត្តណាស់ ប្រោះសាកសពគាត់ ត្រូវគេវៃនឹងដំបង ចំកណ្តាលមុខខ្ទេចតែម្តង ហើយសំលៀកបំពាក់ក៍រហែកខ្ទេចខ្ទី ចំនែករបស់ផ្សេងមិនបាននបាត់បង់ទេ។ ខ្ញុុំសូមសំណោមពរអោយប៉ូលិសមានសម្ថកិច្ចជួយវែកញែកស្រាវជ្រាវរឿងនេះជាថ្មី ខ្ញុំមិនទទួលថាខ្ញុំជួបគ្រោះថ្នាកលចរាចរណ៍ទេ។”
“ខណះេពលនេះលោកពូប៉ូលីសបានចុះមកធ្វើកោសវិចយ័នឹងសួរនាំយកពត៏មានពីករណីម៉ាក់ខ្ញុំនេះម្តងទៀតហើយ នាងខ្ញុំសួរអគុណជាអនេកបការណ៍នូវការទទួលយកភារកិច្ចជួយដោះស្រាយបញ្ហារបស់ប្រជាជន ។ នាងខ្ញុំសង្ឃឹមថាសម្ថកិច្ចនឹងធើ្វការតាមជំនាញជួយវែកញែករកការពិតអោយឃើញផងចុះ ព្រោះទោះជាយ៉ាងណាក៍ដោយក៍ដើម្បីសុវិត្តភាពអ្នកធ្វើដំនើរផ្សេងទៀតផងដែរ ហើយនេះក៍ចាត់ទុកជាមេរៀនមួយសំរាប់គ្រួសារខ្ញុំ។ហើយនាងខ្ញុំក៍សូមអគុណដល់មិត្តភក្តិបងប្អូនដែលបានជួយចូលរំលែកទុក្ខសោកដ៍ក្រៀមក្រំនេះ នាងខ្ញុំសូមអគុណខ្លាំងណាស់។”
ក្រុមការងារខ្មែរឡូត ជួយរំលែកទុក្ខក្រុមគ្រួសារ អតីតតារា និង សង្ឃឹមថាសមត្ថកិច្ចអាចរកការពិត។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]