អ្នកគ្រប់គ្រងហាងម្នាក់ ត្រូវបានសំលាប់យ៉ាងព្រៃផ្សៃជាទីបំផុត ដោយសារតែគាត់បដិសេធមិនព្រម ទិញគ្រឿងស្រវឹងទៅអោយ ក្មេងអន្តពាល មិនទាន់គ្រប់អាយុមួយក្រុម។

Chris Poole អាយុ ៤៦ឆ្នាំ បានរងនូវការប៉ះទង្គិចក្បាលយ៉ាងធ្ងន់ធ្ងរ នៅពេលដែលគាត់ត្រូវបានគេ ទាត់ហើយនឹងធាក់នៅលើដី ខាងក្រៅហាង Eastbourne នៅឯ East Sussex កាលពីយប់ថ្ងៃអង្គារ។

គាត់មិនអាចដឹងខ្លួនឡើងវិញ និងក្រោយមកបានស្លាប់នៅពេលដែលដឹកទៅដល់មន្ទីរពេទ្យ Eastbourne District General Hospital។

ក្មេងប្រុសអាយុ ១៩ឆ្នាំ និង ១៥ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីការជាប់សង្ស័យ ទាក់ទងនឹងអំពើឃាតកម្មនេះ។ ក្មេងប្រុសម្នាក់ទៀតដែលមានអាយុ ១៣ឆ្នាំក៏ត្រូវបានចាប់ខ្លួនផងដែរ ប៉ុន្តែត្រូវបានដោះលែងទៅវិញ ដោយសារមានការធានា។

Mr Poole ជាអ្នកគ្រប់គ្រងនៅឯ ហាង budget store Poundland ត្រូវបានវាយប្រហារនៅពេលដែលគាត់ទៅយក កូនសត្វឆ្កែចិញ្ចឹមទាំងពីររបស់គាត់ ដែលគាត់ចងនៅខាងក្រៅហាង Premier Convenience។

អ្នកជិតខាងម្នាក់ ដែលមិនបញ្ចេញឈ្មោះ បានអោយដឹងថា ពួកយើងបានលឺ Chris បដិសេធ មិនព្រមត្រឡប់ចូលទៅក្នុងហាងវិញ ដើម្បីទៅទិញស្រានិង បារីទៅអោយពួកក្មេងប្រុសមិនទាន់គ្រប់អាយុ មួយក្រុម។

អ្នកដែលបានឃើញហេតុការណ៍ម្នាក់បាននិយាយថា Chris មិនបានធ្វើអ្វីដែលបណ្តាល អោយមានការវាយប្រហារនេះទេ ស្រាប់តែមានក្មេងម្នាក់ ស្ទុះមកវាយគាត់ដួលទៅដល់ដី។

ម្តាយរបស់ Chris ក៏បានអោយដឹងដែរថា កូនរបស់គាត់ម្នាក់នេះជា មនុស្សដ៏ល្អ ខំប្រឹងប្រែងធ្វើការងារ និងស្រឡាញ់គ្រួសារព្រមទាំង ចេះគោរពចាស់ទុំ។ Chris ក៏ជាមនុស្សម្នាក់ដែលស្រឡាញ់សត្វ និង បក្សីផងដែរ។

ក្មេងប្រុសជំទង់មួយចំនួន ត្រូវបានចាប់ខ្លួននឹងត្រៀមឡើងតុលាការ។

ម្ចាស់ហាងមួយចំនួនបាន ព្យាយាមស្នើរសុំប៉ូលីសអោយដាក់កាំមេរ៉ាសុវត្ថិភាព នៅតាមខាងក្រៅហាង ដោយសារតែបច្ចុប្បន្ននេះក្មេង ប្រុសមិនទាន់គ្រប់អាយុជាច្រើនតែងតែបង្កបញ្ហាជាញឹកញាប់ នៅខាងក្រៅបរិវេណ នៃហាងទាំងនោះ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]