ភ្នំពេញ៖ ទីបំផុតមិត្តអ្នកអានរបស់ខ្មែរឡូត អាចទទួលបានបទពិសោធន៍ប្លែក និងពិសេសមិនធ្លាប់មានពីមុនមក ក្នុងការចុចលីងចូលទៅអានព័ត៌មានជាភាសាខ្មែរ បានលឿនៗ រហ័សទាន់ចិត្តជាទីបំផុត ដែលជាសេវាកម្មមួយរបស់ក្រុមហ៊ុនហ្វេសប៊ុក ហៅថា «Instant Article» សហការជាមួយគេហទំព័រភាសាខ្មែរដំបូងគេបំផុត នៅកម្ពុជា (Khmerload)។

តើ Instant Article ជាអ្វី?

ពាក្យ Instant ប្រែមកថា ភាពរហ័ស ឬភ្លាមៗមួយរំពេច ចំណែក Article ប្រែថា អត្ថបទ។ ដូច្នេះបូកបញ្ចូលគ្នា មានន័យថា «អត្ថបទដែលអាចចុចមើលបានភ្លាមៗ រហ័សទាន់ចិត្ត មិនចាំបាច់បង្អង់រង់ចាំ»។

ប្រិយមិត្តចូលចិត្តអានព័ត៌មាន តាមរយៈទូរសព្ទស្មាតហ្វូន ហើយពេលខ្លះមានផលលំបាក រង់ចាំយូរ ពេលចូលទៅកាន់ទំព័រវិបសាយ ក្រោយចុចលីងព័ត៌មានម្តងៗ ជាពិសេសនៅពេលដែល អ៊ីនធឺណែតមានភាពរអាក់រអួល ឬដើរយឺតជាដើម។ ការពិតទៅវិបសាយខ្មែរឡូត មានល្បឿនលឿនស្រាប់ទៅហើយ តែខ្មែរឡូតចង់ឲ្យលឿនថែមមួយកំរិតទៀត ទើបយើងហៅថា «លឿនដូចផ្លេកបន្ទោរ» នេះឯង។

បញ្ជាក់៖ សម្រាប់ការចូលមើលតែតាមរយៈ Facebook App ផ្ទាល់ប៉ុណ្ណោះ

តើធ្វើដូចម្តេច អាចអានព័ត៌មានជាលក្ខណៈ Instant Article បាន?

មិត្តអ្នកអានមិនចាំបាច់ធ្វើអ្វីទាំងអស់ គ្រាន់តែសម្គាល់មើលព័ត៌មានណាមានជាប់ «ឡូហ្គូដុំរន្ទះពណ៌ស» នៅជ្រុងខាងលើនិងស្តាំបង្អស់នៃរូបភាពព័ត៌មាន ដែលបង្ហោះលើទំព័រហ្វេសប៊ុក Khmerload ជាការស្រេច ដោយអាចចុចចូលអានបានមួយរំពេច លឿនដូចផ្លេកបន្ទោរ។

Instant Article បង្ហាញលើទូរសព្ទ ដំណើរការលើ Android
Instant Article បង្ហាញលើទូរសព្ទ ដំណើរការលើ iOS
បញ្ជាក់៖ សម្រាប់ការចូលមើលតែតាមរយៈ Facebook App ផ្ទាល់ប៉ុណ្ណោះ

ហេតុអ្វីហ្វេសប៊ុកជ្រើសរើសយក វិបសាយខ្មែរឡូត?

ក្រុមហ៊ុនហ្វេសប៊ុកបានអញ្ជើញ វិបសាយល្បីៗជាច្រើននៅទូទាំងពិភពលោក ឲ្យចូលរួមជាមួយសេវាកម្ម Instant Article របស់ខ្លួន ក្នុងគោលបំណងផ្តល់នូវបទពិសោធន៍អស្ចារ្យ ជូនដល់អ្នកប្រើប្រាស់របស់ខ្លួន ព្រោះហ្វេសប៊ុកដឹងថាអ្នកទាំងអស់គ្នា ចូលចិត្តអានអត្ថបទព័ត៌មាននៅលើហ្វេសប៊ុក តាមរយៈទូរសព្ទស្មាតហ្វូន។ នៅក្នុងប្រទេសកម្ពុជា វិបសាយខ្មែរឡូត ជាជម្រើសទី១ដំបូងគេបង្អស់ ដែលហ្វេសប៊ុកមើលឃើញភាពសកម្ម (Performance) និងមានចំនួនអ្នកចូលអាន ច្រើនជារៀងរាល់ថ្ងៃ គួរឲ្យកត់សម្គាល់។

លទ្ធផលនៃការខិតខំប្រឹងប្រែង យ៉ាងសស្រាក់សស្រាំរបស់ខ្មែរឡូត ទទួលបានការឲ្យតម្លៃ ពីក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះ ហើយក្លាយជាដៃគូសហការជាមួយគ្នា ដែលមានទំនាក់ទំនងល្អ។

ទោះជាយ៉ាងណា ក្រោយពីហ្វេសប៊ុកបានអញ្ជើញខ្មែរឡូត ឲ្យចូលរួម Instant Article របស់ខ្លួនមក យើងបានធ្វើការអភិវឌ្ឍន៍ និងរួមបញ្ចូលតែមួយ (Integrate) ប៉ុន្តែខ្មែរឡូតបានរកឃើញ និងរាយការណ៍ភាពមិនប្រក្រតីមួយចំនួន ទាក់ទងនឹងការបង្ហាញ Font ខ្មែរ នៅលើប្រព័ន្ធប្រតិបត្តិការ iOS (Version បច្ចុប្បន្ន) ទៅកាន់ក្រុមការងារហ្វេសប៊ុករួចរាល់ហើយ និងនៅពេល Version 53 របស់ហ្វេសបុកចេញនៅពេលឆាប់ៗខាងមុខនេះ Font ខ្មែរនឹងត្រូវបានកែសម្រួលឡើងវិញ ឲ្យមានភាពស្រស់ស្អាត ងាយអានជាងមុនផងដែរ ខណៈដែលនៅលើប្រព័ន្ធប្រតិបត្តិការ Android មិនមានបញ្ហាអ្វីឡើយ និងកំពុងដំណើរការជាធម្មតា។

គួររំលឹកថា ខ្មែរឡូត ក៏ជាវិបសាយព័ត៌មានតែមួយគត់ មាននៅក្នុងគំរោង Free Basics សម្រាប់អ្នកប្រើប្រាស់ អាចបើកហ្វេសប៊ុក ដោយឥតគិតថ្លៃផងដែរ។ បន្ថែមពីនេះទៀត ខ្មែរឡូតមាន Official Account សារព័ត៌មាន នៅលើបណ្តាញសង្គម LINE មុនគេនៅកម្ពុជាផងដែរ។

ខ្មែរឡូត មាន Push Notification បាញ់បញ្ជូនព័ត៌មានតាមរយៈ Browser នៅលើកុំព្យូទ័រដំបូងគេ ងាយស្រួលទទួលបាន ព័ត៌មានគួរឲ្យចាប់អារម្មណ៍បានលឿនៗរហ័សទាន់ចិត្ត សម្រាប់អ្នកចូលចិត្តប្រើប្រាស់កុំព្យូទ័រ។ សម្រាប់ប្រិយមិត្តដែលមិនទាន់ភ្ជាប់ Push Notification របស់ខ្មែរឡូត សូមចុចលើរូបសោរពណ៌បៃតង ជាប់នឹងអាស័យដ្ឋាន www.khmerload.com នៅក្នុងប្រអប់ URL ជ្រើសរើសពាក្យ «Always Allow by you» (អនុញ្ញាត) នៅត្រង់កន្លែង Permissions (Notifications:)។

ខ្មែរឡូតក៏មាន App នៅលើPlayStoreប្រព័ន្ធប្រតិបត្តិការ Android សម្រាប់បើកអានព័ត៌មានប្រចាំថ្ងៃផងដែរ ចំណែក iOS ក្រុមការងារយើងកំពុងតែអភិវឌ្ឍន៍ សង្ឃឹមថានឹងដាក់ដំណើរការ ក្នុងពេលខាងមុខនេះផងដែរ។

សូមអរគុណដល់ប្រិយមិត្តទាំងអស់ ដែលបានចំណាយពេលអាន និងតែងគាំទ្រគេហទំព័រខ្មែរឡូតកន្លងមក។ សូមឲ្យជួបសំណាងល្អ រកស៊ីមានបានកើនទ្រព្យ សុខភាពល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦ នេះ៕

ទំព័រផ្លូវការ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]