អេស្ប៉ាញ៖ គួបផ្សំ នឹងវិស័យម៉ូដ ក្នុងពេលបច្ចប្បន្ននេះ កំពុងតែមានសន្ទុះទៅមុខយ៉ាងរហ័ស ទាំងក្នុងស្រុក និងក្រៅស្រុក បានជំរុញចិត្តធ្វើឲ្យអ្នកឌីហ្សាញទាំងអស់ មានការប្រកួតប្រជែងគ្នា ខិតខំដើម្បីស្វែងរកនូវអ្វីដែលថ្មីៗប្លែកៗ ជាទីចាប់អារម្មណ៍ និងជាភាពទាក់ទាញ នៃចំណីចក្ខុ ក៏ដូចជាតម្រូវចិត្ត នៃមនុស្សសម័យបច្ចុប្បន្ន។

តួយ៉ាងនារីម្នាក់ សញ្ជាតិអេស្ប៉ាញ មានឈ្មោះថា Alassie អាចចាត់ទុកថា ជាអ្នកច្នៃម៉ូដ សំលៀកបំពាក់ដ៏ល្អម្នាក់ដែរ ជាមួយការឌីហ្សាញថ្មីរបស់នាង នូវម៉ូតសំលៀកបំពាក់ រ៉ូបគ្របដណ្តប់ដោយស្លាបមេអំបៅ យ៉ាងស្រស់ស្អាត ហាក់បីដូចជាទេពអប្សរ ដែលមានវេទមន្តនៅក្នុងរឿងនិទាន យ៉ាងដូចច្នោះដែរ។

នាង Alassie បានសិក្សាផ្នែករចនាម៉ូដសំលៀកបំពាក់នេះ នៅសាលាសិល្បៈ ក្នុងទីក្រុង Granada ប្រទេសអេស្ប៉ាញ។ ក្រោយមកនាងក៏ផ្លាស់ទៅរស់នៅឯទីក្រុង Barcelona ដើម្បីបន្តយកថ្នាក់អនុបណ្ឌិតផងដែរ។ ស្នាដៃច្នៃម៉ូដរបស់នាង បានបង្ហោះចូលទៅក្នុងបណ្តាញសង្គម Instagram ធ្វើឲ្យមានភាពទាក់ទាញ ចាប់អារម្មណ៍ និងគាំទ្រជាច្រើន៕

តោះចង់ដឹងថាស្រស់ស្អាតយ៉ាងណា ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]