ភ្នំពេញ៖ ដោយមានសន្ទុះអភិវឌ្ឍន៍នៅប្រទេសកម្ពុជា ប្រជាជនខ្មែរមានលទ្ធភាព ធូរធារជាងពីមុន មួយចំនួនមានឱកាសបាន ធ្វើដំណើរទៅបរទេស អាចជាដំណើរកំសាន្ត រឺជាការបំពេញភារៈកិច្ចការងារ។

អ្នកធ្វើដំណើរមួយចំនួនមានការខ្វល់ខ្វាយក្នុងការជ្រើសរើស វ៉ាលីសសំរាប់ផ្ទុកសម្ភារៈ ធ្វើដំណើររបស់ពួកគាត់។ ការជ្រើសរើសវ៉ាលីស ដែលមិនសមស្របនឹងលក្ខណៈនៃការធ្វើដំណើររបស់អ្នក ក៏ជាបញ្ហាមួយដែលធ្វើអោយអ្នក មានអារម្មណ៍មិនល្អរឺខាតបង់ ទ្រព្យសម្បតិ្តផងដែរ។ ម្យ៉ាងវិញទៀតបើសិន ជាអ្នកធ្វើការជ្រើសរើសត្រូវ វាអាចធ្វើអោយអ្នកកាន់ តែមានទំនុកចិត្ត និងអារម្មណ៍រីករាយក្នុងការធ្វើដំណើរ ហើយក៏អាចបង្ហាញ ស្ទាយផ្ទាល់ខ្លួន និងបង្កើនភាពទាក់ទាញរបស់អ្នក។ ហាងCentral Mall – Phnom Penh សូមផ្តល់បទពិសោធន៍ខ្លះៗដែលអាចជួយអោយ អ្នកជ្រើសរើសវ៉ាលីសដែលសមស្រប នឹងតំរូវការរបស់លោកអ្នក។ មុនពេលជ្រើសរើសវ៉ាលីសសំរាប់ការធ្វើដំណើរ អ្នកគួរគិតពីតំរូវការរបស់ អ្នកជាមុន បើសិនជាអ្នកមានការធ្វើដំណើរពីរបីដង ក្នុងមួយឆ្នាំអាចជ្រើសរើស យកប្រភេទសាច់ក្រណាត់ដែលវាជួយអោយអ្នកងាយស្រួល ក្នុងការផ្ទុកសម្ភារៈ។ ប្រសិនបើមានកត្តាសំខាន់ណាមួយនៃការធ្វើដំណើររបស់អ្នក តំរូវអោយអ្នកយកតាមនូវសម្ភារៈ ដែលងាយប្រេះបែក អ្នកគួរជ្រើសរើសវ៉ាលីស ដែលមានប្រភេទជ័រស្វិត។ ប្រសិនបើការធ្វើដំណើរនោះ ផ្តោតសំខាន់លើទំងន់ អ្នកអាចជ្រើសយកវ៉ាលីស ដែលជាប្រភេទប្រភេទសាច់ក្រណាត់រឺប្រភេទជ័រស្វិត ក៏បានតែត្រូវរើសយកវ៉ាលីស ដែលមានទំងន់ស្រាលជាងធម្មតា។

សរុបសេចក្តីទៅមិនថាអ្នកជ្រើសយកវ៉ាលីសប្រភេទសាច់ក្រណាត់ រឺ ប្រភេទជ័រស្វិត ជំរើសទាំងពីរសុទ្ធ តែជាជំរើសល្អ តែអ្វីដែលសំខាន់គឺ វាស្ថិតនៅលើតំរូវការ និងស្ទាយផ្ទាល់ខ្លួនរបស់អ្នក។

ដើម្បីទទួលបានវ៉ាលីសដែលមានស្លាកសញ្ញាពិតប្រាកដ សូមអញ្ជើញមកកាន់ ហាង Central Mall – Phnom Penh ដែលមានដាក់លក់វ៉ាលីសជាច្រើនម៉ាកដូចជា Samsonite American Tourister Vixtorinox.។ សូមធានាថាម៉ាក ដែលហាង Central Mall – Phnom Penhនាំចូលសុទ្ធសឹងជាម៉ាកដែលមានគុណភាពល្អ និងមានផ្តល់នូវសេវាធានារ៉ាប់រងលើវ៉ាលីស ដែលលោកអ្នកអញ្ជើញ ទិញពីហាង។

ហាងCentral Mall – Phnom Penh មានទីតាំងនៅកាច់ជ្រុងខាងលិចផ្សារធំថ្មី។ សំរាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០២៣ ៩៦៦ ៣០០។

Central Mall – Phnom Penh សូមគោរពជូនពរអតិថិជន ទាំងអស់ធ្វើដំណើរប្រកប ដោយសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]