អ្នកហែលទឹកដែលចង់ហែលទៅដល់បាតនៃអាងហែលទឹកមួយនេះ ប្រាកដណាស់នឹងត្រូវមានសួតមួយដែល ពោរពេញដោយខ្យល់ ឫក៏ត្រូវការបំពង់ខ្យល់អុកស៊ីសែនមិនខាន ដោយសារតែអាងមួយនេះវា មានជម្រៅរហូតដល់ ៣៤.៥ ម៉ែត្រ។

Nemo ៣៣ ជាឈ្មោះរបស់អាងទឹកមួយនេះ ដែលវាមានទីតាំងនៅឯប្រទេសប៊ែលស៊ិក ហើយជាអាងហែលទឹកដែល មានជម្រៅជ្រៅជាងគេនៅក្នុងពិភពលោក ដែលមានផ្ទុកទឹក ប្រមាណ ២.៥លាន លីត្រ ជាទឹកធម្មជាតិ ដែលចំរុះចេញពីទឹកក្រោមដី និងរក្សាសីតុណ្ហភាព នៅត្រឹម ៣០អង្សារ។

អាងហែលទឹកមួយនេះ មានសណ្ឋានជាសំនង់ដែលលិចទឹក និងមានបាតរៀបស្មើរ ជាមួយនឹងជម្រៅខុសៗគ្នា។ វាមានបាតរៀបស្មើរចំនួន ២កន្លែង ជាមួយនឹង ជម្រៅ ៥ម៉ែត្រ និង ១០ម៉ែត្រ និង មានរណ្តៅជ្រៅមួយដែលមានជម្រៅ រហូតដល់ ៣៣ម៉ែត្រ។

កន្លែងដែលមានសណ្ឋានដូចជារូងភ្នំក្រោមទឹក មួយនេះ គឺជាកន្លែងដ៏អស្ចារ្យសំរាប់អ្នក ដែលនិយម មុជចូលក្នុងទឹកជ្រៅៗ ទាំងអ្នកដែលគ្មានបទពិសោធន៍ និងអ្នកដែលមានបទពិសោធន៍ស្រាប់។

Nemo ៣៣ ត្រូវបានរចនាឡើងដោយ អ្នកជំនាញខាងជ្រមុជទឹកជនជាតិ ប៊ែលស៊ិក លោក John Beernaerts សំរាប់ជាកន្លែងដែលអាចជ្រមុជទឹកលេង និង សំរាប់វិស័យខ្សែភាពយន្តផងដែរ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]