ភ្នំពេញៈ តារាសម្តែង អ្នកនាង គង់ ច័ន្ទស្រីមុំ និង តារាចម្រៀងស្រគត់ស្រគំកញ្ញា សុគន្ធ នីសា បានរំលេច រូបថតមួយសន្លឹក ដែលពួកគេទាំងពីរនាក់ បានគ្រង់ឈុតកូនក្រមុំ ហើយថតរូបជាមួយគ្នា ធ្វើឲ្យអ្នកលេង Facebook មានការលាន់មាត់ថា ពួកគេទាំងពីរនាក់ស្រស់ស្អាត មើលទៅដូចជាកូនភ្លោះ ។

តារាសម្តែង និងចម្រៀង អ្នកនាង គង់ ច័ន្ទស្រីមុំ និង សុគន្ធ នីសា បានដឹកដៃគ្នាទៅថតសម្អាងការឲ្យ សម្អាងការ « ស្រីអូនប្រាសាទមាស » ដែលទាំងការតុបតែងខ្លួន ការស្លៀកពាក់មើលទៅប្រៀប ដូចជាកូនភ្លោះ ដែលកើតមកក្នុងផ្ទៃតែមួយ ព្រោះថាមើលទៅសម្រស់ ស្រស់ស្អាតមិនចាញ់គ្នាទេ ។

តាមរយៈការបង្ហោះរូបថតមួយសន្លឹក ដែលពួកគេទាំងពីរនាក់ បានថតជាមួយគ្នា និងបង្ហោះជាសាធារណៈ បានធ្វើឲ្យអ្នកលេង Facebook ជាច្រើនបានលាន់មាត់ថា នាងទាំងពីរនាក់ពិតជា មានមុខមាត់ដូចគ្នា ប្រៀបដូចជាកូនភ្លោះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]