រាជធានីភ្នំពេញ ៖ រថយន្ដ​ស្ទូច​ម៉ាក​ហ៊្វុយ​ហ្ស៊ូ ពណ៌​បៃតងលា​យស ដែល​អ្នកបើ​ក​បរ​​អះ​អាង​ថា ​ដាច់​ហ្វ្រាំង​ចាប់​អត់​ស៊ី​ ទើប​បើក​បុក​ខឿន​​សួនច្បារ​ ខណៈ​ពេល​បើក​ចុះ​ពី​ស្ពានព្រះ​មុនី​វង្ស​ថ្មី កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាចថ្ងៃ​ទី​២២ កុម្ភៈ នៅ​ក្នុងសង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​មាន​ជ័យ ។

អ្នក​បើក​បរ​​រថយន្ដ​បាន​ឱ្យ​ដឹង​ថា មុនពេល​កើតហេតុ​គាត់​​បាន​បើករថយន្ដ​ឆ្លងស្ពានព្រះ​​មុនី​វង្ស​ថ្មី​ពី​លិច​ ទៅ​កើត ខណៈ​​បើក​ចុះ​មក​ដល់​គល់​ស្ពាន ស្រាប់​តែ​រថយន្ដ​ដាច់​ហ្វ្រាំង​​ចាប់​អត់​ស៊ី ស្រប​​ពេល​នោះ​មាន​រថយន្ដ​ឡិច​ស៊ី​ស​មួយ​គ្រឿង​បើក​ពី​ខាង​មុខ​ ទើប​គាត់​សំរេចចិត្ដ​បើក​គេច​រថយន្ដ​ឡិច​ស៊ី​ស​នោះ​ទៅ​បុក​ខឿ​ន​សួនច្បារ​តែ ​ម្ដង ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា រថយន្ដ​ស្ទូច​បានបុក​រះ​ខឿ​ន​សួនច្បារ​ដែល​មាន​កម្ពស់​​៨​តឹក បណ្ដាល​ឱ្យ​ខូចខាត​អស់​ចំនួន​៤​ផ្ទាំង។ ចំណែក​រថយន្ដ​បង្ក​ត្រូវ​សមត្ថកិច្ច​ជំនាញ​​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ រាជធានី​ភ្នំពេញ​ ដើម្បី​​​សងការ​ខូចខាត៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]