ភ្នំពេញៈ តារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម ថ្មីៗនេះ បានបង្ហើបប្រាប់មហាជនថា មិនយូរទៀតទេ នាងនឹងមាន ការកែសម្រួលហាង និងបន្ថែមទុន រាប់ម៉ឺនដុល្លារ បើកជំនួញថ្មី មួយទៀត គឺនាំចូលផលិតផល ថែរក្សាសម្ផស្ស ពីអាមេរិកបន្ថែម លើជំនួញចាស់ៗ ដែលនាងមាន ។

អ្នកនាង ខាត់ សុឃីម ក្រៅពីជាអ្នកសិល្បៈ ដែលជោគជ័យមានជំនាញច្រើន ហើយនាង ក៏ជាថៅកែស្រី ដែលមានជំនួញច្រើន ក្នុងដៃ ហើយសុទ្ធតែទទួល បានជោគជ័យ ដើរទន្ទឹមគ្នា ថែមទៀតផង។ ជាក់ស្តែងនៅពេលថ្មីៗនេះ នាងបានរំលេចសារ អួតប្រាប់ទស្សនិកជន ឲ្យដឹងថា ពេលនេះនាងកំពុងតែ រចនាហាងសម្អាងការថ្មី ដែលមានទីតាំង នៅខណ្ឌ៧មករា រួមជាមួយ ការត្រៀមដាក់លក់ ផលិតផលមកពីអាមេរិក ដែលការនាំចូលផលិតផលនេះ គឺជាជំនួញថ្មី១ទៀត របស់នាង ។

តាមរយៈសារដែល ពិធីការិនីប្រចាំកម្មវិធី «ការណាត់ជួបដ៏អស្ចារ្យ» អ្នកនាង ខាត់ សុឃីម បានបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម របស់នាងបានសរសេរថា « ជិតរួចហើយ ហាងដ៏កំសត់របស់ខ្ញុំ ចាំជួយគាំទ្រផងណា មហាមិត្ត នៅផ្សាដេប៉ូ សង្កាត់ វាលវង់ ខណ្ឌ៧មករា ហើយក៏មានលក់ផលិតផល មកពី USA ផងដែរ » ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម