បរទេស៖ យើងដឹងហើយថាសព្វថ្ងៃនេះ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានរីកដុលដាល និងមានអ្នកប្រើប្រាស់ ស្ទើរតែគ្រប់បណ្តាប្រទេសទាំងអស់ ជុំវិញពិភពលោក ក្នុងការទំនាក់ទំនង ចែករំលែកនូវព័ត៌មានផ្សេងៗ រូបភាព និងសកម្មភាពប្លែកៗជាច្រើនថែមទៀតផង។

ដើម្បីឲ្យវិស័យបច្ចេកវិទ្យាមួយនេះ កាន់តែប្រសើរជាងមុន ថ្មីៗនេះ ក្រុមហ៊ុនហ្វេសប៊ុកបានចេញសេចក្តីប្រកាសមួយ ទាក់ទងទៅនឹងការ Update មុខងារវីដេអូក្នុងហ្វេសប៊ុក ដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ថតបង្ហោះផ្សាយផ្ទាល់ ឬ “Live” វីដេអូតែម្តង ចូលទៅក្នុងគណនីហ្វេសប៊ុក បានដោយខ្លួនឯង។

រូបថត៖ Mark Zuckerberg ស្ថាបនិកហ្វេសប៊ុក

បើតាមប្រភពបានឲ្យដឹងថា និមិត្តសញ្ញា Messenger ដែលនៅកណ្តាលកម្មវិធីហ្វេសប៊ុក (Facebook App) នឹងត្រូវជំនួសដោយ និមិត្តសញ្ញា វីដេអូ (Video Icon) វិញ ដើម្បីផ្តល់ភាពងាយស្រួល ដល់លោកអ្នកក្នុងការចែករំលែក វីដេអូ Live ផ្ទាល់។

មិនតែប៉ុណ្ណោះលក្ខណៈថ្មីនៃ “Live Reactions” នេះ អាចឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ ធ្វើការចុច Like សរសេរបញ្ចេញមតិ (Comment) ឆ្លើយឆ្លងគ្នា (Reply) បានទៀតផង អំឡុងពេលដែលគេកំពុង Live វីដេអូ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់អាចស្វែងរក (Search) នូវវីដេអូថ្មីៗ និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ហ្វេសប៊ុកអាច អញ្ជើញមិត្តិភក្តិ (Invite Friends) របស់ពួកគេ ដើម្បីមកទស្សនាវីដេអូបានផងដែរ។

គួរបញ្ជាក់ដែរថា មុខងារថ្មីនេះ នឹងបើកដំណើរការជាផ្លូវការ ទៅលើប្រព័ន្ធ iOS និង Android នៅពេលឆាប់ៗខាងមុខនេះហើយ ៕

ប្រភព៖ Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]