កូរ៉េខាងត្បូង៖ នាពេលថ្មីៗនេះ គេប្រទះឃើញថា សមាជិកក្រុម Big Bang លោក Taeyang និងមិត្តស្រីជាទីស្រលាញ់កញ្ញា Min Hyo Rin បានដើរកាន់ដៃគ្នានៅ តាមដងផ្លូវ ដែលមើលទៅ ពិតជាគួរឲ្យស្រលាញ់ និងផ្អែមល្អែមតែម្តង។

បើយោងតាមប្រភពប្រាប់ឲ្យដឹងថា នៅថ្ងៃទី៧ ខែមេសា កន្លងទៅនេះ ក្រុមភ្នាក់ងារ Dispatch បានបញ្ចេញនូវរូបថតប៉ុន្មានសន្លឹក ដែលពួកគេ (Taeyang និង Hyorin) បានណាត់ជួបគ្នា និងបណ្តើរគ្នាជុំវិញវិថី Hannam-dong នៅទីក្រុងសេអ៊ូល ក្នុងសម្លៀកបំពាក់សាមញ្ញធម្មតា និងមានពាក់ម៉ាសផងដែរ។

ប្រភពដដែលបានបន្តទៀតថា ការចំណាយពេលរបស់អ្នកទាំងពីរ ដើរបណ្តើរ និងនិយាយសាសងគ្នាបណ្តើរ មើលទៅពិតជាមានភាពផ្អែមល្អែមណាស់។ គួរបញ្ជាក់ថា Taeyang និង Min Hyo Rin ត្រូវបានគេប្រកាសថាពួកគេ ជាសង្សារនឹងគ្នា កាលពីឆ្នាំ២០១៥កន្លងទៅនេះ៕

ប្រភព៖ Allkpop


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]