ថៃ៖ តារាស្រីថៃស៊ិចស៊ី នាង Baitoey Rsiam បានជួបគ្រោះថ្នាក់ ធ្លាក់ពីលើខ្នងក្របី យ៉ាងដំណំ អំឡុងពេលកំពុងថតរឿង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា តារាស្រីរូបនេះ បានថតរឿងមួយ ឲ្យប៉ុស្តិ៍ទូរទស្សន៍លេខ៨ ចំណងជើងថា "Mae Nak" ដែលត្រូវរួមសម្តែងជាមួយនឹង តារាប្រុស គឺលោក Martin។ ហើយអំឡុងថតរឿងនោះដែរ នាង Baitoey និង លោក Martin បានឡើងជិះលើខ្នងក្របី តែមិនដឹងមានបញ្ហាអ្វី ស្រាប់តែសត្វក្របីមួយនោះ បែរជាត្រឡប់ក្រោយយ៉ាងលឿន ដែលធ្វើឲ្យពួកគេ រមៀលធ្លាក់ និងរងរបួសធ្ងន់ទាំងពីរនាក់តែម្តង។ ភ្លាមៗនោះដែរ ក្រុមការងារ ក៏បានបញ្ជូនពួកគេ ទៅកាន់មន្ទីរពេទ្យផងដែរ ដើម្បីពិនិត្យមើលរាងកាយពួកគេថា មានរបួសត្រង់ណាខ្លះ៕

តោះទស្សនាវីដេអូស្តែងៗ ពេលតារាស្រីថៃ Baitoey ធ្លាក់ពីលើក្របី ខណៈថតរឿង៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]