ជនល្មោមកាមដ៏ថោកទាបម្នាក់ ដែលបានបៀតបៀនសិស្ស ដែលមានបញ្ហា កង្វះថវិការរៀនសូត្រ ត្រូវបានកាត់ទោសជាប់ពន្ធនាគារ ១៦ឆ្នាំ។

Paul Tyler អាយុ ៥២ ឆ្នាំបានធ្វើការលួងលោមសិស្ស អោយចូលទៅកាន់ផ្នែកខាងក្រោយ នៃឡានដឹកទំនិញពណ៍ស របស់គាត់ដែលមានបិទកញ្ចក់ពណ៍ខ្មៅ ដែលចតនៅខាងក្រៅរបងសាកលវិទ្យាល័យ។

គាត់បានធ្វើការហ្វឹកហាត់សិស្សមួយចំនួន ដោយព្យាយាមធ្វើដូចជាបង្រៀនពួកគេអោយលក់ DVD រឿងអាសអាភាស បន្ទាប់មកគាត់បានធ្វើការចាក់សោរឡាន និង រំលោភពួកគេនៅខាងក្រោយឡាន។

គាត់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានជនរងគ្រោះម្នាក់បានប្រាប់ បុគ្គលិកម្នាក់នៅឯ សកលវិទ្យាល័យ East Riding ក្នុងតំបន់ Yorkshire ភាគខាងលិច អំពីអំពើរដ៏ស្មោគគ្រោករបស់គាត់ និង ឡានរបស់គាត់ត្រូវបានឃើញចតនៅខាងក្រៅ សកលវិទ្យាល័យមែន។

Tyler បានធ្វើបាបជនរងគ្រោះអស់ចំនួន ៥នាក់ រាប់ចាប់ពី ក្មេងវ័យជំទង់ដល់យុវវ័យ ដែលជាអ្នកមានបញ្ហាថវិការជាមួយនឹងការសិក្សា និងបានរំលោភជនរងគ្រោះចំនួន ៤នាក់ជាច្រើនលើកច្រើនសារ អស់រយៈពេលជាង ១១ឆ្នាំ។

ជនរងគ្រោះទាំង ៥ រួមមាន មនុស្សប្រុសអាយុ ៣០ឆ្នាំ ដែលជួបបញ្ហាថវិការ ក្មេងប្រុសអាយុ ១៧ឆ្នាំ ១៥ឆ្នាំ ១៣ឆ្នាំ និង ក្មេងស្រីអាយុ ១០ឆ្នាំ។

Tyler បានធ្វើការរំលោភក្មេងទាំងអស់នោះ ដើម្បីជាថ្នូរនៃការផ្តល់ការងារអោយពួកគេធ្វើ និង ពេលខ្លះផ្តល់ជា កាដូ DVD រឿងអាសអាភាស សំរាប់លក់ដោយ Free។

ក្មេងៗដែលរងនូវអំពើថោកទាបបែបនេះបាន និយាយថា ពួកគេមានការភ័យខ្លាច ដោយសារ Tyler តែងតែចាំពួកគេ នៅខាងក្រៅរបងសាលា និងតែងតែបញ្ចុះបញ្ចូលពួកគេអោយចូលទៅក្នុងឡាន។

មានក្មេងម្នាក់បាននិយាយថា ខ្ញុំព្យាយាមរុញគាត់ចេញ ប៉ុន្តែខ្ញុំមិនអាច។ ហើយខ្ញុំខ្លាចមិនហ៊ានប្រាប់អ្នកណាម្នាក់ទេ។

ក្មេងៗភាគច្រើនដែលបាន ធ្លាក់ខ្លួនក្នុងអំពើស្មោគគ្រោកបែបនេះ ដោយសារតែពួកគេគ្មានជំរើស និងកំពុងតែមាន បញ្ហាទាក់ទងនឹងថវិការសំរាប់ចាយវាយ និងរៀនសូត្រ ហើយចៃដន្យមានមនុស្សឆ្លៀតឱកាស បែបនេះ ជាហេតុជំរុញអោយពួកគេកាន់តែគិតមិនបានវែងឆ្ងាយ។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]