សៀមរាប៖ ពហុកីឡដ្ឋាន SINGHA (SINGHA STADIUM) នៅតែបន្តនាំមកនូវភាព ភ្ញាក់ផ្អើលដល់អ្នកគាំទ្រ កីឡាបាល់ទាត់ ដោយបានធ្វើដំណើរមក កាន់ខេត្តសៀមរាបកាលពីនៅថ្ងៃទី 2 ខែមេសា សម្រាប់ការប្រកួត ក្របខ័ណ្ឌ English Premier League រវាងក្រុម Chelsea និងក្រុម Aston Villa ។ 

ពហុកីឡដ្ឋាន SINGHA(SINGHA STADIUM) ត្រូវបានទទួលស្គាល់ទៀតថា ជាកន្លែងដ៏ល្អបំផុត សម្រាប់ការទស្សនាការផ្សាយបន្ត ផ្ទាល់កីឡាបាល់ទាត់ ដូចកំពុងទស្សនាការប្រកួត English Premier League ពិតៗ នៅលើ អេក្រង់ដ៏ធំ។នេះជាលើកដំបូងហើយសម្រាប់ខេត្តសៀមរាប ជាមួយបទពិសោធន៍ ពហុកីឡដ្ឋាន SINGHA(SINGHA STADIUM) ដែលបានផ្តល់នូវភាព រំភើបរីករាយដល់អ្នក គាំទ្រកីឡាបាល់ទាត់ដោយបានទស្សនា ការផ្សាយបន្តផ្ទាល់នេះ។ 

កែវ សីហា អាយុ 21 ឆ្នាំ ជា និស្សិតសកលវិទ្យាល័យមួយនៅខេត្ត សៀមរាប បានឲ្យដឹងថា “ មិត្តភក្តិខ្ញុំនៅ ភ្នំពេញធ្លាប់ប្រាប់ខ្ញុំពី ពហុកីឡដ្ឋាន SINGHA(SINGHA STADIUM) ហើយខ្ញុំតែងចង់ទៅចូលរួម។ ខ្ញុំពិតជារីករាយណាស់ ដែលពហុកីឡដ្ឋាន SINGHA(SINGHA STADIUM) បានសម្រេចចិត្ត ធ្វើដំណើរមកកាន់ខេត្តសៀមរាប ហើយឥឡូវនេះ ខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំអាចទទួលបាន នូវបទពិសោធន៍ដ៏រំភើបនេះ ដូចមិត្តភក្តិខ្ញុំនៅភ្នំពេញដែរ” ។ មានអ្នកគាំទ្រជាច្រើនជាង175,000 នាក់បានទស្សនាការប្រកួតនេះ និងបានស្រែកហ៊ោកញ្ជៀវ គាំទ្រក្រុមដែលខ្លួនពេញចិត្ត។ ពួកគាត់បានយល់ស្របថា ពហុកីឡដ្ឋាន SINGHA(SINGHA STADIUM) គឺជា កន្លែងល្អបំផុតសម្រាប់ទស្សនាការប្រកួត EPL ហើយពួកគាត់ក៏បាន រីករាយជាមួយស្រាបៀរ Singha ផងដែរ។ អ្នកចូលរួម នៅក្នុងព្រឹត្តិការណ៍នេះ អាចមានឱកាសឈ្នះ រង្វាន់ធំពីកម្មវិធី ឆ្នោតផ្សងសំណាង ហើយរង្វាន់ជាច្រើនទៀត ពីឆ្នោតកោស ពីស្រាបៀរ SINGHA ដូចជាអាវយឺត Chelsea កន្សែង មួក ព្រមទាំងបណ្តោងសោ ឆត្រ និងអាវ យឺត SINGHA ។ ហើយកាន់តែគួរឲ្យរំភើបទៅ ទៀតនោះសម្រាប់ការប្រកួត EPL អ្នកគាំទ្រទាំងអស់បាន រីករាយនឹងការប្រគំតន្ត្រីពិសេស ពីតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា និងលោក នី រតនា។ 

ពហុកីឡដ្ឋាន SINGHA(SINGHA STADIUM) ជាកន្លែងល្អបំផុតសម្រាប់ទស្សនា EPL!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា