ភ្នំពេញ៖ មន្រ្តីនគរបាល ទំនើងម្នាក់ ដោយមានភាព ស្រវឹងខ្លាំង បានបើករថយន្ត របស់ខ្លួន ពីរនាក់ បក្ខពួក ជ្រុលទៅបុក របាំងចែកទ្រូងផ្លូវ នៅចំណុចភ្លើងស្តុបផ្សារ ដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌ ទួលគោក កាលពីវេលាម៉ោង ៧៖៣០ នាទី យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១២ បណ្តាលឲ្យបាក់ អស់ចំនួន ២ ទៅ៣ កង់ ប៉ុន្តែអ្វីគួរមាន ការភ្ញាក់ផ្អើលជាងនេះ គឺមន្រ្តីនគរបាល ដែលមិនទាន់ ដឹង អត្តសញ្ញាណរូបនេះ បានរករឿង និងចង់បោកកាម៉េរ៉ា របស់អ្នកកាសែតទៀតផង នៅពេល ចុះទៅយកព័ត៌មាន ផ្ទាល់នៅកន្លែងកើតហេតុ រួមទាំងអ្នកយកព័ត៌មាន ដើមអម្ពិលផងដែរ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តមួយគ្រឿង ម៉ាក ISUZU ពាក់ស្លាកលេខ ភ្នំពេញ2J-9500 ដែលបើកបរ ដោយមន្រ្តីនគរបាល ទំនើងរូបនេះ ក្នុងអាការៈស្រវឹងខ្លាំង រួមជាមួយបក្ខពួក របស់ខ្លួន ម្នាក់ទៀត លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែរេចង្កួត ទៅបុករបាំង ចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ អស់ចំនួន២ ទៅ៣កំណាត់។ សេចក្តីរាយការណ៍បាន ឲ្យដឹងទៀតថា ក្រោយកើតហេតុ មានអ្នកព័ត៌មាន មួយចំនួន ទៅយកព័ត៌មានផ្ទាល់ នៅកន្លែងកើតហេតុ ស្រាប់តែជនប្រមឹក រូបនេះ បានចាប់ទាញស្លាកសញ្ញា របស់អ្នក យកព័ត៌មាន ទូរទ្សន៍ ហង្សមាស ហែកចោល ដែលបិទនៅនឹងកាម៉េរ៉ា ។

បន្ទាប់មកទៀត មន្រ្តីនគរបាល កំណាចមួយនេះ បានឆក់យក ម៉ាស៊ីនកាម៉េរ៉ា ពីអ្នកយកព័ត៌មាន នៅស្ថាប័ន កោះសន្តិភាព ប្រុងបោកចោល ។ ខណៈនោះ អ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ប្រចាំ ខណ្ឌទួលគោក បានទៅដល់ ដើម្បីចង់ផ្តិត យករូបភាព និងដំណើររឿង ។

ប៉ុន្តែពេលទៅដល់ ភ្លាម មិនទាន់បាន ចុះពីលើម៉ូតូ ស្រួលបួលផង និងហៀបយក កាម៉េរ៉ាថតរូប ស្រាប់តែជននេះ បានមកកៀក ក ហើយសួរថា ចង់លូកអីថត រួចហើយនិយាយបន្ទរ ដោយឌឺថា យកកាំភ្លើងចេញអត់? ដែលនេះ ជាប្រមាថជីវិត លើអ្នកយកព័ត៌មាន យ៉ាងពិតប្រាកដ។ យ៉ាងណាក៏ដោយ រថយន្ត របស់ជននេះ ត្រូវបានសមត្ថកិច្ច ស្ទួចយកទៅ រក្សាទុក នៅសាលារាជធានី ភ្នំពេញហើយ ដើម្បីធ្វើការ ដោះស្រាយ ។

ប្រជាពលរដ្ឋ ជាច្រើននាក់ នៅកន្លែងកើតហេតុ បានសំណូមពរ ដល់មេដឹកនាំ អង្គភាពដែលមន្រ្តី នគរបាល រូបនេះធ្វើការ ឲ្យប្រដៅផង កុំអាងអំណាច បន្តិចបន្តួច ចង់ជាន់ដីកម្ពុជាផុងនោះ គឺប្រទេសមានច្បាប់ ទម្លាប់យ៉ាងត្រឹមត្រូវជាទីបំផុតក្រោម ដំបូលតែមួយ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]