រាជធានីភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​៤​នាក់ បាន​រង​រ​បួស​ធ្ងន់ ដោយ​សារ​ត្រូវ​រថយន្ដ​ឡិច​ស៊ី​ស​៥៧០​បុក​ពេញទំហឹង​ពីក្រោយ ខណៈ​​ជិះ​ម៉ូតូ​​ចេញ​ពី​ស្ថានីយ​ប្រេង​ឥន្ធនៈ​​តេលា ​បណ្ដាល​​ឱ្យ​អ្នក​ជិះ​ខ្ទាត​ដួល​បោក​ក្បាល​​ទៅ​នឹង​ថ្នល់​សន្លប់ដេក​រដូក​​ រណែល​ត្រង់​ចំណុច​​គល់​ស្ពាន​អាកាស​​ក្បាលថ្នល់​​នៅ​លើ​វិថី​ព្រះ​នរោត្ដម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ កុម្ភៈ ។

ប្រភព​​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ជិះ​ម៉ូតូ​អាយ​ខុន ពណ៌​សលាយ​ឈាម​ជ្រូក​ជិះ​គ្នា​៤​នាក់ ក្នុង​នោះ​ឈ្មោះ​ប្រាក់ សម្ភ​ស្ស ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​អ្នកបើកបរ ត្រូវជា​ប្ដី​របស់​ឈ្មោះ​ថៃ ធី អាយុ​២៧​ឆ្នាំ និង​កូនស្រី​ឈ្មោះ​ប្រាក់ លី​លី អាយុ​៥​​ឆ្នាំ ព្រមទាំង​ប្អូនស្រី​អង្គុយ​ក្រោយ​ឈ្មោះ​ថៃ សុខ អាយុ​​២១​ឆ្នាំ ​អ្នក​ទាំង​៤​នាក់ ស្នាក់​នៅ​បន្ទប់​​ជួល​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ ។ តាម​ការ​ឱ្យ​ដឹង​ពី​​បុរស​ជា​ប្ដី​រងរបួស​បែកក្បាល​ពី​ក្រោយ​​បានឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គាត់​បាន​​ដឹក​ប្រពន្ធ​កូន និង​ប្អូន​ស្រី​ត្រឡប់​មក​ពី​លេង​កោះ​ពេជ្រ ហើយ​មក​ដល់​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា​បាន​ឈប់​បត់ជើងតូច រួចក៏​បើក​ម៉ូតូ​ចេញ​មក​វិញ ​តែ​ចេញ​​មិន​ទាន់​ផុត​ផង ស្រាប់តែ​មាន​រថយន្ដ​​ឡិច​ស៊ី​ស​៥៧០ បើក​មក​ពីក្រោយ​បុក​ពេក​ទំហឹង​ បណ្ដាល​ឱ្យ​រង​របួស​ទាំងអស់​គ្នាតែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​រថយន្ដ​បើក​រត់គេច​បាត់​ស្រមោល។ ​ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ គ្លីនិក​បាយ​ន្ដ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]