វាជារឿងដែលគួរឲ្យផ្ញាក់ភ្អើលមួយ ដែលមាននារីដ៏ស្រស់ស្អាត់ម្នាក់ ជាអ្នកលក់ស្ករគ្រាប់ផ្លែឈើ ឬស្ករតាំងម៉ែ ហើយមានភាពល្បីល្បាញពេញអ៊ីនធើណេត។

តាមប្រភពពត៌មានបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មាននារីដ៏ស្រស់ស្អាតម្នាក់ ដែលជាអ្នកលក់ស្ករគ្រាប់ផ្លែឈើនៅតាមផ្លូវ ក្បែរសាកលវិទ្យាល័យ Jiaotong University ហើយធ្វើឲ្យមានភាពល្បីល្បាញទៅដល់អ្នកដំណើរ ដែលឆ្លងកាត់ផ្លូវនោះ ក៏ដូចជាអ្នកដែលរស់នៅម្តុំនោះផងដែរ។ នារីម្នាក់នោះមានឈ្មោះថា Kang Xiaohan ដែលមានរូបសម្រស់ស្រស់ស្អាត ធ្វើឲ្យមានការទាក់ទាញទៅដល់អតិថិជនរបស់នាង។ តាមសំដីរបស់អ្នកដែលរស់នៅម្តុំនោះបានឲ្យដឹងថា នាងមានភាពល្បីល្បាញលឿនមែនទែន ដោយសារតែសម្រស់របស់នាង និងរស់ជាតិរបស់ស្ករគ្រាប់ដែលនាងលក់ ធ្វើឲ្យអតិថិជនរបស់នាងមានការពេញចិត្តយ៉ាងខ្លាំង ហើយនាងត្រូវបានសិស្សប្រុសៗ ដែលរៀននៅសាកលវិទ្យាល័យ Jiaotong University ដាក់ឈ្មោះឲ្យថា “Tanghulu Xi Shi”។ នាងបានដើរលក់ស្ករគ្រាប់នេះជាច្រើនកន្លែង ជាពិសេសនៅតាមសាកលវិទ្យាល័យ ហើយនាងបាននិយាយថា ជីវិតរបស់នាងពិតជាស៊ីវីល័យណាស់ ហើយនៅពេលទំនេរពីការលក់ គឺនាងតែងតែស្តាប់តន្រ្តីដែលមានស្រាប់ នៅក្នុងទូរស័ព្ទរបស់នាង៕

តើប្រិយមិត្តទាំងអស់មានមតិយ៉ាងណា ចំពោះនារីដ៏ស្រស់ស្អាតម្នាក់នេះ?

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]