ក្រសួងបរិស្ថាន ប្រកាសព័ត៌មាន សូមបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្ដកែប​ និងភ្ញៀវទេសចរទាំងឡាយ កុំចុះងូតទឹកសមុទ្រ និងហូបគ្រឿងសមុទ្រ ដោយសារតែបញ្ហាទឹកសមុទ្រប្រែពណ៌។

Update៖ បន្ទាប់មានការងឿងឆ្ងល់ ទឹកសមុទ្រនៅកែប ប្រែពណ៌ជាបៃតងរយៈពេល ប៉ុន្មានថ្ងៃមកនេះ នៅថ្ងៃទី០២ មេសា ក្រសួងបរិស្ថានបានចេញ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីមូលហេតុដែលធ្វើ ទឹកសមុទ្រប្រែជាទៅជា បៃតងនៅក្នុងភូមិសាស្រ្តខេត្តកែប។ 

យោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ ក្រសួងបិរស្ថានបានឲ្យដឹងថា នាពេលថ្មីៗនេះបន្ទាប់ពី ទទួលបានសេចក្តីរាយការណ៍ អំពីបញ្ហាទឹកសមុទ្រប្រែពណ៌ ទៅជាបៃតងនៅក្នុង ភូមិសាស្រ្តខេត្តកែប អគ្គនាយដ្ឋានគាំពារ បរិស្ថានបានចុះទៅពិនិត្យ ស្ថានភាពជាក់ស្តែងនឹង ដងយកសំណាកទឹកសមុទ្រ នោះមកវិភាគនៅមន្ទីរ ពិសោធន៍កាលពីថ្ងៃទី០២ មេសា ឆ្នាំ២០១៦។

ជាការសន្និដ្ឋានបឋម បញ្ហាទឹកសមុទ្រប្រែពណ៌ ទៅជាបៃតងនេះគឺបណ្តាលមកពី ការកើនឡើងនូវ កម្រិតជាតិស្លែ ខុសពីប្រក្រតីដែលអាច បណ្តាលឲ្យប៉ះពាល់ដល់ សុខភាពមនុស្សនិងសត្វ។ អាស្រ័យហេតុនេះ ក្រសួងបរិស្ថានសូមអំពាវនាវ ដល់សធារណជនគ្រប់រូប ជាពិសេសប្រជាពលរដ្ឋរស់នៅ តាមតំបន់សមុទ្រខេត្តកែប និងភ្ញៀវទេសចរណ៍ ដែលអញ្ជើញទៅ កំសាន្តនៅតំបន់ឆ្នេរសមុទ្រ និងខេត្តកែបមេត្តាប្រុងប្រយ័ត្ន ដោយគួរផ្អាកការចុះ ងូតទឹកសមុទ្រកំសាន្ត និងបរិភោគគ្រឿងសមុទ្រ ដែលត្រូវបាននេសាទពី តំបន់ដែលកំពុងកើតមាន បញ្ហានេះមួយរយៈពេលខ្លី។

ក្រសួង និងបន្តតាមដានបញ្ហានេះ ដោយយកចិត្តទុកដាក់បំផុង និងធ្វើសេចក្តីជូនដំណឹង ដល់សធារណជនឲ្យបាន ជ្រាបជាព័ត៌មានជា បន្តបន្ទាប់ទៀត។ សូមជម្រាបថា តាមហ្វេសបុកអភិបាលរងខេត្តកែប លោក សំ ពិសិទ្ឋ ឲ្យដឹងថា ស្ថានភាពទឹកសមុទ្រ ក្នុងភូមិសាស្ត្រ របស់ខេត្តកែប មកទល់នឹងម៉ោង ០៦ព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ នេះមានលក្ខណៈ ល្អជាងពីម្សិលមិញ ហើយទឹកពណ៌បៃតង បានបាត់ទៅវិញស្ទើរទាំងស្រុង ដោយនៅមាន សេសសល់តិចតួច រសាត់មកក្បែរជ្រាយ ពយដំណាក់ទិសខាងលិច។

ក្លិនស្អុយ និងឆ្អាបបានបាត់ ទៅវិញ ប្រមាណ៧០% ទិដ្ឋភាពរួមគឺល្អជាង កាលពីម្សឹលមិញ ពេលនេះអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ និងបន្តរតាមដាន បាតុភូត ដែលកើតឡើងពី កត្តាធម្មជាតិ នេះបន្តរទៀត។

ចាប់ពីថ្ងៃទី៣០មីនា២០១៦ ទឹកសមុទ្រខេត្តកែប បានចាប់ផ្តើមមានពណ៌ បៃតង នៅដោយកន្លែងខ្លះៗ ដែលមកដល់ថ្ងៃនេះ នៅមានសភាពដដែល ។ តាមព័ត៌មានទទួល បាននៅខាងប្រទេស វៀតណាម បញ្ហានេះកើតឡើង ប្រមាណជាងមួយសប្តាហ៍ មកហើយ ដែលបាននឹងកំពុង បន្តកើតឡើង ជាបន្តទៀត ៕

រូបភាពពីទំព័រហ្វេសប៊ុក ទទក
រូបភាពពីទំព័រហ្វេសប៊ុក ទទក
រូបភាពពីទំព័រហ្វេសប៊ុក ទទក
រូបភាពពីទំព័រហ្វេសប៊ុក ទទក
រូបភាពពីទំព័រហ្វេសប៊ុក ទទក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]