រូបចម្លាក់កម្ពស់ ១៨ ម៉ែត្រ ដែលប្រសិទ្ធិនាមថា អប្សរាហោះ Flying Apsara ត្រូវបានតាក់តែងដោយផ្កា បានផុសឡើងនៅ Urumchi ( Urumqi)។កាលពី ថ្ងៃ១៣សីហា អប្សរាហោះ  Flying Apsara បានសន្មត់ថាជាការបញ្ជប់ដ៏ថ្មីស្រឡាងមួយ រួមនិងកម្ពស់ខ្ពស់ ជាងគេហើយជារូបចម្លាក់តុបតែង ដោយផ្កាធំជាងគេ នៅកែងផ្លូវខ្វែង Santunbei Bahaer ក្នុង Urumqiខេត្ដ Xinjiang ដែលបានទាក់ទាញ់ ការចាប់អារម្មណ៍របស់ក្រុម អ្នកប្រើប្រាស់អ៊ិនធើណេត ក្នុងស្រុក។ មនុស្សខ្លះ បានគិតថានេះជាការឆ្នៃ ដែលថ្មីនិង មានរក្សាសភាពដើម តែ ក៏នៅតែមានមនុស្សមួយ ចំនួនគិតថា រូបមនុស្សស្រី ដែលដាក់នៅលើចម្លាក់គួរ តែស្អាតជាងនេះ។ការដាក់ឈ្មោះ  និងការតុបតែងរូបចម្លាក់ ដ៏ធំនេះមានគឺមានការពិភាក្សា និងជាការបង្កើតដ៏ថ្មីស្រឡាងដែលមានការរៀបចំដ៏ស្វិតស្វាញ និង ដាក់ពណ៌យ៉ាងម៉ត់ចត់  ដោយប្រើ បន្ទះក្រណាត់សូត្រ និងដំបាល់ពណ៌ជុំវិញដងខ្លួនរបស់នាង។ តាមគំនិតរបស់ ក្រុមអ្នកប្រើប្រាស់អ៊ិនធើណេត គេនិយាយថា គួរតែធ្វើអោយដាច់ពីគ្នាពី សិល្បៈស្ដង់ដារមួយ របស់ ភ្នាក់ងារគ្រប់គ្រងទីក្រុង និងសិល្បៈស្ដង់ដារមួយ របស់គំនិតសំរាប់មហាជន។ អ្នកនាំពាក្យរបស់រដ្ឋាភិបាលម្នាក់ ដែលជាអ្នក ជំនាញខាងបញ្ជេញមតិ បានឆ្លើយតបនិងការផ្ដល់មតិថា រូបចម្លាក់ អប្សរាហោះ នេះ គឺត្រូវបានពិចារណា អោយយកតាមគំរូ នារីដែលមានរូបរាងធាត់ទ្រលុចទ្រលន់ និងមានសមាមាត្រត្រឹមត្រូវ ដែលជាការប្រសើរជាងគេ៕

 

ដោយ TD

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]