វាគឺជារឿងដែលគួរឲ្យសោកស្តាយណាស់ សំរាប់គ្រួសាររបស់ទារក នៅពេលដែលបានដឹងថា ទារករបស់គេបានស្លាប់នៅក្នុងឡាន ខណៈពេលដែលម្តាយរបស់គេកំពុងតែអង្គុយលេង pachinko។

តាមប្រភពពត៌មានបានឲ្យដឹងថា ម្តាយរបស់ទារកនោះបានយកឡានទៅចត នៅក្នុងសួនច្បារ វេលាម៉ោង ២និង ៣០នាទីល្ងាច ហើយទុកឲ្យទារកនោះនៅក្នុងឡានតែម្នាក់ឯង។ តាមសំដីរបស់ប៉ូលីសនៅក្នុងខេត្ត Kuwana ប្រទេសជប៉ុន បាននិយាយថា ម្តាយរបស់ទារកនោះមានឈ្មោះថា Takako Sato មានអាយុ ៤៥ ឆ្នាំ បានទុកទារករបស់គាត់ដែលមានឈ្មោះថា Ryosuke អាយុទើបតែ ៥ ខែប៉ុណ្ណោះឲ្យនៅក្នុងឡានតែម្នាក់ឯង។ ប្រភពដដែលបានបន្តទៀតថា ម្តាយរបស់ទារកនោះចំនាយពេលលើសពី ៣ ម៉ោងជារៀងរាល់ថ្ងៃ ក្នុងការលេង pachinko។ បន្ទាប់ពីម្តាយរបស់ទារកនោះបានចាកចេញទៅ ទារកនោះគឺនៅក្នុងឡានតែម្នាក់ឯង ហើយទ្វារ និងបង្អួចរបស់ឡាន គឺបានបិទទាំងអស់ ចំនែកឯសីតុណ្ហភាពនៅក្នុងសួនច្បារនោះគឺ ៣២.៩ អង្សារ ដែលជាហេតុបង្កឲ្យទារកម្នាក់នោះ បានស្លាប់យ៉ាងអណោចអធ័ម។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]