ប្រិយមិត្តទាំងអស់គ្នាប្រហែលជា ធ្លាប់បានស្គាល់រួចមកហើយ នូវតារាម៉ូដែល ដែលមានសម្រស់ស្រស់ស្អាត ស៊ិចស៊ី និងគួរឲ្យស្រលាញ់ Jin Mei Xin។

កញ្ញា Jin Mei Xin កើតនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ១៩៨៩ ដែលមានអាយុ ២៣ឆ្នាំ មកពីខេត្ត Shandong ប្រទេស ចិន។ នាងគឺជាតារាម៉ូដែល ដែលមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ព្រោះដោយសារតែ រូបសម្រស់ដ៏ស្រស់ស្អាត និងគួរឲ្យស្រលាញ់របស់នាង បានធ្វើឲ្យប្រិយមិត្តរបស់នាង មានការចាប់អារម្មណ៏យ៉ាងខ្លាំង។ តារារូបនេះមានភាពល្បីល្បាញ អាចប្រៀបជាមួយនឹង តារាម៉ូដែលស្រីមួយរូបទៀត ដែលមានភាពល្បីល្បាញប្រហែលនាង គឺកញ្ញា Shou Shou ដែលមានរហ័សនាមថា “Number One Car Show Model” ចំនែកឯកញ្ញា jIn Mei Xin ក៏មានរហ័សនាមមួយដែលគឺ “Little Car Show Queen of the New Generation” ។

នាពេលថ្មីៗនេះតារាម៉ូដែល Jin Mei Xin បានសហការណ៏ជាមួយនឹងក្រុមហ៊ុនទស្សនាវត្តី “iWo Magazine ក្នុងការថតរូបឲ្យទស្សនាវត្តីនេះ ដើម្បីធ្វើឲ្យមានភាពទាក់ទាញទៅដល់សំណាក់ប្រិយមិត្ត ក៏ដូចជាអតិថិជនរបស់ក្រុមហ៊ុន “iWo Magazine”។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]