នៅក្នុង Shenzhen កាលពីថ្ងៃពុធ ពេលល្ងាច មានបុរសម្នាក់ដែលមិនស្គាល់ អត្ដសញ្ញាណបានដើរពាសពេញផ្លូវ ដែលនៅក្នុងដៃរបស់បុរសនេះ មានកាន់កាំបិតដ៏គួរឲ្យគ្រោះថ្នាក់។ រឿងនេះបានធ្វើឲ្យផ្អើល ពាសពេញនៅក្នុងតំបន់នេះ យោងទៅតាម របាយការណ៍បានឲ្យដឹងថា បុរសនេះបានធ្វើការ វាយតប់ទៅនារីម្នាក់រូចទៅហើយ មុនពេលនឹងប៉ូលីសទៅធ្វើអន្ដរាគមន៍។

នៅក្នុងវីដេអូនេះ ប្រិយមិត្ដនឹងបានឃើញ ប៉ូលីស និងបុរសដែលបានកាន់កាំបិតនេះ កំពុងតែតទល់គ្នា។ បុរសនេះបែរជាព្យាយាម ស្រែកទៅកាន់ប៉ូលីសទាំងនោះថា ឲ្យទន្លាក់កាំភ្លើងទៅវិញ ដែលខ្លួនកំពុងតែជាអ្នកខុសនោះ។ នៅក្នុងអំឡុងពេលដែលប៉ូលីស និងបុរសនោះកំពុងតែចរចាគ្នា ក៏មានបុរសម្នាក់ផ្សេងទៀត ស្ទុះមកចាប់បុរសដែលកាន់កាំបិតនោះភ្លាមៗតែម្ដង។

នេះពិតជាសំណាងដែល អាចចាប់បុរសនេះបាន ប្រសិនជាចាប់មិនបាននោះ តើនឹងមានរឿងអ្វីកើតឡើងខ្លះ បើបុរសនេះបានកាន់កាំបិតដ៏ធំ។ តើប្រិយមិត្ដយល់យ៉ាងណា?    

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]