ភ្នំពេញៈ យុវជនម្នាក់ បើករថយន្តកូរ៉ូឡាមួយគ្រឿងបាន បុក រថយន្តកាមរី សេរី៩៥ ចង្កូតស្តាំដែលធ្វើដំណើរ ពីកើតមកលិច កាត់ទទឹងគ្នាបណ្តាលឲ្យ កំពិតទ្វារម្ខាង ហើយមិនព្រមឈប់ដោះស្រាយគ្នា ក៏ព្យាយាមបើករថយន្តរត់ ប៉ុន្តែភាគីរងគ្រោះបានបើក ដេញ ក៏នាំគ្នាឈប់សម្រួលដោះស្រាយបញ្ចប់រឿងនៅកន្លែងកើតហេតុវិញ កាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១៨ ខែសីហាឆ្នាំ២០១២ នៅចំណុចលេខ៦១ កែងផ្លូវលេខ៩២ ស្ថិតខាងជើងស្ថានទូតអាមេរិក ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេរថយន្តបង្កហេតុម៉ាកកូរ៉ូឡាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2H-2426បើកបរ ដោយយុវជនម្នាក់ត្រូវគេស្គាល់ថា ជាក្មួយរបស់ម្ចាស់ការ៉ាស់ រថយន្តនៅខាងមុខសាលាសង្កាត់វត្តភ្នំ ។ ចំណែករថយន្តរងគ្រោះនោះម៉ាកកាមរីសេរី៩៥ចង្កូតស្តាពណ៌ត្រីឆ្លូវ ពាក់ស្លាកលេខភ្នំពេញ2D-9779បើកបរ ដោយមន្ត្រីយោធាម្នាក់មានប្រពន្ធកូននិងបងប្អូន៤ ទៅ៥ នាក់ ពីកើតមកលិចរួមដំណើរ ជាមួយដោយមិនមានអ្នកណារងគ្រោះថ្នាក់នោះទេ គ្រាន់តែរថយន្តរបស់ ជនរងគ្រោះត្រូវរងការខូចខាតកំពិតទ្វារ ខាងឆ្វេង។

សាក្សីបាននិយាយថា ក្រោយបង្កគ្រោះថ្នាក់ចរាចររួចមក រថយន្តកូរ៉ូឡា មិនបានឈប់នោះទេ គឺបានបន្ថែមល្បឿនបើករត់ ខណះនោះម្ចាស់រថយន្តកាមរីក៍បានដេញតាមពីក្រោយ ដោយគេច មិនរួច ម្ចាស់រថយន្តកូរ៉ូឡាក៍បានសុំម្ចាស់រថយន្តកាមរីចេញសំណងតែម្តង។

សាក្សីបាននិយាយថា ដោយសារតែភាពព្រហើនរបស់ខ្លួនទើបបណ្តាលឲ្យ កើតហេតុបែបបនេះ៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ គឹមចន្ថា 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]