កម្មករសំណង់ជនជាតិប្រេស៊ីល អាយុ២៤ឆ្នាំ មានអាយុជីវិតបន្ទាប់ពីដែកប្រវែង៦ហ្វូតចាក់ ចំពីលើក្បាល។លោក  Luiz Alxandre  Essinger  ប្រធានបុគ្គលិកមន្ទីរពេទ្យ បាននិយាយពីការវះយកដែកចេញ របស់គ្រូពេទ្យនៅ Rio de Janerio’s Miguel Couto  គឺបានជោគជ័យក្រោយពេលវះកាត់៥ម៉ោង។ ការវះកាត់គឺចាប់ផ្តើមដោយបញ្ជូនជនរងគ្រោះ ទៅបន្ទប់វះកាត់ ហើយក្រុមគ្រូពេទ្យក៏សំរេចចិត្ដដោយ រុញដែកចេញមកក្រៅ ស្របតាមទិសដែលដែកនេះចូល ដែលបណ្ដាលអោយមានសភាពឈឺចាប់តិចបំផុតដល់ អ្នករងគ្រោះ ។ ពេលដែលបញ្ជូនជនរងគ្រោះមកដំបូង គេនៅដឹងខ្លួន ហើយក្រោយពេលវះកាត់បានជោគជ័យ នៅតែមិនមានប្រតិកម្មអ្វីពីអ្នកជំងឺ។គ្រូពេទ្យបាន អោយដឹងថា នេះជារឿងអភីនិហារ ដែលបុរសម្នាក់នេះនៅមានអាយុជីវិត ហើយនេះជាអភូតហេតុដែល ដែកនោះទំលាយលលាដ៏ក្បាល ហើយធ្លាយមកចំចន្លោះភ្នែកទាំងពីរ ដែលជាហេតុអោយ Leite នៅមានជីវិត។ក្រោយពេលគ្រោះថ្នាក់ Leite បានកាន់ដែកនោះ ហើយមុខរបស់គាត់ពេញដោយឈាម មើលទៅដូចជាគ្មានអ្វីកើតឡើងសោះ។ ពេលដែលគាត់ដល់មន្ទីរដោយឡានសង្គ្រោះបន្ទាន់ គាត់និយាយទៅគ្រូពេទ្យថា  គាត់គ្មានអារម្មណ៍ថាឈឺចាប់អ្វីទាំងអស់ មើលទៅមិនគួរអោយជឿ។Ruy Monterio ប្រធានផ្នែកវះកាត់សរសៃរប្រសាទ បានប្រាប់ទៅ Globo TV network ថា សល់តែ ២ទៅ៣ សង់ទីម៉ែត្រ ជិតដល់ភ្នែកខាងឆ្វេង ដែលអាចអោយដល់ចំនុចខ្វាក់និងបាត់ភ្នែកម្ខាង។

ដោយ TD

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]