សៀមរាប៖ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក នៅប្រទេសមីយ៉ាន់ម៉ា បានចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើរូបថត ២សន្លឹក នៃទិដ្ឋភាពព្រះអាទិត្យរះ មានទីតាំងស្ថិតនៅខាងមុខប្រាសាទកំពូល ៥ ដ៏ល្បីឈ្មោះរបស់កម្ពុជា នាទឹកដីអង្គរ ដែលរូបនោះឃើញស្រមោលចម្លែកម្យ៉ាង ប្រៀបបីដូចជា ព្រះពុទ្ធរូបផងដែរ។

វាមិនមែនជារឿងចម្លែកនោះឡើយ រាល់ពេលដែលយើងឃើញរូបភាពចម្លែកៗនៅលើបណ្តាញសង្គម ព្រោះកន្លងមក មិនតិចដងនោះទេ ដែលរូបភាពត្រូវបានជនមួយចំនួនយកទៅកែឆ្នៃតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យមើលទៅមានភាពទាក់ទាញចំណាប់អារម្មណ៍ខ្លាំង។

មិនខុសគ្នានោះដែរ រូបថតថ្មី ២សន្លឹក ដែលត្រូវរះឡើងលើបណ្តាញសង្គម និងទទួលបានការចុច Like និង Share ខ្ទង់ម៉ឺនដង ត្រូវបានអ្នកលេងហ្វេសប៊ុកមីយ៉ាន់ម៉ា មួយចំនួនសម្តែងការរិះគន់ ថាគ្រាន់តែជារូបភាពកាត់តប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ គេមិនអាចដឹងថារូបថត ២សន្លឹកដែលអ្នកទេសចរ ថតបានជារូបពិត ឬកែច្នៃឲ្យប្រាកដឡើយ ព្រោះគេមិនដឹងច្បាស់ថាវាមានប្រភពចេញមកពីណា និងនៅពេលណា។

ដើម្បីចង់ជ្រាបច្បាស់ថាជារូបភាពបែបណា សូមប្រិយមិត្តខ្មែរឡូត ក្រឡេកមើលរូបថតខាងក្រោម ដោយមេត្រី និងបញ្ចេញមតិយល់ឃើញរបស់អ្នក ថាគួរឲ្យជឿដែរទេ ចំពោះរូបភាពកំពុងល្បីនេះ?

រូបភាពដែលទទួលបានការចាប់អារម្មណ៍
រូបភាពទី១
រូបភាពទី២
រូបនេះវិញ អ្នកបញ្ចេញមតិមួយចំនួន បង្ហោះឌឺដង
រូបភាពផ្សេងៗ
ចំនួនចែករំលែកខ្ទង់ម៉ឺន

ប្រភព៖ Facebook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]