ម៉ាស់មុខ មួយនេះវាមើលទៅពិតជាចំលែកខ្លាំងណាស់ និង មើលទៅដូចជារូបសត្វចំលែកអ្វីមួយ។

ម៉ាស់ដែលមានរូបរាងដូច វីវៈបុរស នៅក្នុងសៀវភៅត្លុកកំប្លែង មួយនេះ ត្រូវបាន អ្នកទៅកំសាន្តនៅតាមឆ្នេរសមុទ្រ មួយចំនួនប្រើដើម្បីបិទបាំងកំដៅថ្ងៃ ពីក្បាលដល់ចុងជើង ហើយវាមានលក្ខណៈរឹប។

អ្នកដែលពាក់ម៉ាស់មុខបែប នេះគឺគេគ្មានបំនងអាក្រក់អ្វីទេ គ្រាន់តែគេចង់ការពារខ្លួនពីឥទ្ធិពលដ៏អាក្រក់ នៃកាំរស្មី UV តែប៉ុណ្ណោះ។

ម៉ាស់មួយនេះត្រូវបានគេអោយឈ្មោះថា Face-kinis។ វាមិនត្រឹមតែអាចការពារនូវកំដៅថ្ងៃបាននោះទេ ប៉ុន្តែវាអាចបង្ការនូវការខាំឬទិច ពីសត្វល្អិចផ្សេងៗទៀតផង។

Face-kinis ត្រូវបានឃើញមានគេប្រើប្រាស់រាប់ឆ្នាំមកហើយ ដែលវាធ្វើឡើងពីកំទេច ក្រណាត់ និងវត្ថុដទៃ ផ្សេងៗទៀតដែលអាចរកបាន នៅជុំវិញផ្ទះ។

ការនិយមពាក់នូវម៉ាស់មុខចំឡែកនេះ កំពុងទទួលបានប្រជាប្រិយភាពជាខ្លាំង នៅឯឆ្នេរ Qingdao ភាគឦសានប្រទេសចិន។ ហើយម៉ាស់មុខនេះត្រូវបាន បង្កើតឡើងទៅតាមចំនង់ចំនូលចិត្ត របស់អ្នកពាក់ជាមួយនឹងពណ៍ផ្សេងៗគ្នាជាច្រើន។

 

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]